អ្នកដំណើរជិះកាត់ស្នងការខេត្តព្រះសីហនុនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។

សមត្ថកិច្ច​ខេត្តព្រះសីហនុ កំពុង​ពិនិត្យ​ពី​វិធានការ​ទៅ​លើ​អ្នក​ជក់​បារី​អេឡិចត្រូនិច

សមត្ថកិច្ចជំនាញ​នៅ​ខេត្តព្រះសីហនុ កំពុងសិក្សាស្រាវជ្រាវមើលពីផលប៉ះពាល់នៃការជក់បារីអេឡិច​ត្រូនិច​ (Vape) ទៅលើ​សុខភាព និងការចាត់​វិធានការទៅលើអ្នកប្រើប្រាស់​បារីប្រភេទ​នេះ ដើម្បីទប់ស្កាត់កុំឱ្យមានការ​ប្រើប្រាស់កាន់តែច្រើនក្នុងស្រទាប់យុវវ័យនៅក្នុងខេត្តមាត់សមុទ្រ​មួយនេះ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

មន្រ្តី​រដ្ឋបាលឃុំ​ហាក់​មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល​ចំពោះ​ការ​ធ្វើ​ឯកជន​ភាវូបនីយកម្ម​ដី​បឹង

យោងតាមអនុក្រឹត្យថ្មីមួយចំនួន រដ្ឋាភិបាលបានសម្រេចធ្វើឯកជនភាវូបនីយកម្មបឹងសាធារណៈ និងផ្លូវទឹក សរុបចំនួនប្រាំពីរក្នុងខេត្តកណ្ដាល ដែលក្នុងនោះរួមទាំងផ្ទៃបឹងតាមោកក្នុងរាជធានីភ្នំពេញផងដែរ។

លោក ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រ​ង ​នាយ​សេនា​ធិការ​ចម្រុះ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ដឹ​កនាំ​ប្រតិភូ​របស់​អគ្គ​មេបញ្ជា​ការ​និ​ងក្រសួង​ការ​ពារ​ជាតិ​ ចុះ​ជួប​សំណេះ​សំណាល​ សាក​សួរ​សុខ​ទុក្ខ​​នាយ​និង​ពល​ទាហាន​នៅ​ទី​បញ្ជាការ​ទិ​សយោធ​ភូមិ​ភាគ​ទី​៣ ​ខេត្ត​កំពង់​ស្ពឺ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​បណ្តា​អង្គភាព​ដែល​ឈរ​ជើង​ប្រចាំ​កា​រនៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ទិស​យោធ​ភូមិ​ភាគ​ទី​៣ ​និង​គណៈ​បញ្ជាការ​ កង​ឯក​ភាព​ទិស​ ប្រមាណ ១១​អង្គភាព នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​៣០​ ខែ​មីនា ឆ្នាំ​២០២២​។

អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ស្នើ​លោក ស ខេង ដាក់​កូន​និង​ក្មួយ​ជា​អភិបាលរង​ខេត្ត-រាជធានី

អគ្គ​មេ​បញ្ជាការ​រ​ង​នាយ​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទមួយរូប បានស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំ​តែងតាំងកូននិងក្មួយរបស់ខ្លួន​ទៅជាអភិបាលរងរាជធានីភ្នំពេញ និងអភិបាលរងខេត្តសៀមរាប ខណៈពួកគេទាំងពីរនាក់នោះបច្ចុប្បន្នជាមន្ត្រីយោធារួចទៅហើយ។ ​

(រូបតំណាង) នារីម្នាក់យកដៃទាំងសងខាងតោងចម្រឹងបង្អួច។ (ហ៊ុយ ឧស្សាហ៍)

រដ្ឋាភិបាល​ប្ដេជ្ញា​លុបបំបាត់​អំពើ​ហិង្សា​គ្រប់​ទម្រង់​លើ​កុមារ​ឱ្យ​ស្របតាម​គោលនយោបាយ

រដ្ឋាភិបាលប្ដេជ្ញា​លុប​បំបាត់​អំពើហិង្សាគ្រប់ទម្រង់​លើកុមារ​ ដើម្បី​ធានាឱ្យពួកគេរស់នៅក្នុងបរិយា​កាស​​​មួយ​ប្រកប​ដោយ​សុវត្ថិ​ភាព ស្រប​តាម​ផែន​ការ​គោល​នយោបាយ​របស់រដ្ឋ​ដែល​បាន​ដាក់ចេញ។

ចរាចរណ៍ ភ្ជុំបិណ្ឌ ២០២១

រដ្ឋាភិបាល​ព្រមាន​ចាត់​វិធានការ​ក្ដៅ​លើ​រថយន្ត​គ្មានពន្ធ ខណៈ​កៀក​ថ្ងៃ​ឱសានវាទ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមានជាថ្មី ក្នុងការ​ចាត់វិធានការក្ដៅទៅលើរថយន្តចង្កូតឆ្វេងដែល​មិនបង់ពន្ធ និង​កម្ទេចចោលនូវរថយន្តចង្កូតស្តាំដែលជាប្រភេទទំនិញ​ហាមឃាត់ការនាំចូល ខណៈថ្ងៃឱសានវាទនៃយុទ្ធនាការ​ប្រមូលពន្ធនិងអាករ​នាំចូលរថយន្ត​គ្មានពន្ធមានស្រាប់ក្នុងប្រទេស នឹងផុតកំណត់នៅចុងខែមិថុនានេះ។

ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញក្នុងពីធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល។

នាយក​រដ្ឋមន្ត្រី​ថា​ការ​ដំឡើង​បៀវត្ស​មន្ត្រី​រាជការ​និង​កងកម្លាំង​នឹង​ចាប់ផ្ដើម​នៅ​ដើម​ឆ្នាំ២០២៣

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ការដំឡើងប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការនិងកង​កម្លាំងប្រដាប់អាវុធ នឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៣ មិន​មែន​នៅក្នុងឆ្នាំ២០២២នេះទេ។

រាជធានីភ្នំពេញ៖ សកម្មភាពរៀននិងបង្រៀនក្នុងថ្នាក់រៀនផ្ទាល់ នៅសាលាបឋមសិក្សាចតុមុខ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។

រដ្ឋាភិបាល​គ្រោង​ដំឡើង​ប្រាក់​បៀវត្ស​មន្រ្តី​រាជការ​នៅ​ឆ្នាំ​នេះ​ក្រោយ​ពី​ខកខាន​២ឆ្នាំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាសពីគម្រោង​​ដំឡើងប្រាក់បៀវត្សជូន​ដល់​មន្រ្តីរាជការ បន្ទាប់​ពី​រដ្ឋាភិបាល​ខក​ខានដំឡើង​អស់​រយៈ​ពេល២ឆ្នាំមកហើយ។

ស្ត្រីម្នាក់អង្គុយកាន់សៀវភៅរបាយការណ៍របស់អង្គការទស្សៈពិភពលោក (World Vision) ដែលមានចំណងជើងថា "Child Protection Learning Repoort 2018-2021" ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។

អង្គការ​អន្តរជាតិ​ជំរុញ​រដ្ឋាភិបាល​ពង្រឹង​ការអនុវត្ត​ផែនការ​ដាក់ចេញ ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ​មាន​ប្រសិទ្ធភាព

អង្គការអន្តរជាតិដែលធ្វើការលើកកម្ពស់សិទ្ធិកុមារ ជំរុញឱ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់និងផែនការបន្ថែមទៀត ដើម្បីទប់ស្កាត់អំពើហិង្សាលើកុមារ ស្របពេលផែនការដាក់ចេញនិងការអនុវត្តជាក់ស្ដែងនៅមានកម្រិតនៅឡើយ។

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ឡុង ណារ៉ូ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាពក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅភូមិសាស្ត្ររាជធានីភ្នំពេញ» នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។

រដ្ឋាករទឹក​ធានា​ថា​ចាប់​ពី​ឆ្នាំក្រោយទៅ​សម្រាប់​អ្នក​ជួលផ្ទះ​ឬ​បន្ទប់ តម្លៃ​ទឹក​នឹង​មិន​លើស​ពី​១០០០រៀល​ក្នុង​មួយ​ម៉ែត្រ​គូប

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អះអាងថា ចាប់ពីឆ្នាំ២០២៣ទៅ នឹងលែងមានករណីតម្លៃទឹកលើសពី «១ ០០០រៀលក្នុងមួយម៉ែត្រគូប» ទៀតហើយសម្រាប់អ្នកជួលផ្ទះឬបន្ទប់ ខណៈសម្ពាធទឹកនឹងចូលពេញលេញដល់ទីតាំងអ្នកលក់ទឹកបន្ត ហើយមន្ត្រីជំនាញនឹងចុះធ្វើកិច្ចការនេះ​ដើម្បីធានាថាតម្លៃគឺស្របតាមការកំណត់។

អ្នក សៀង ច្រឹប កំពុងតែអង្គុយនៅក្រោមផ្ទះអ្នកជិតខាង នៅក្នុងភូមិបាក់រទេះ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ពលរដ្ឋ​មួយចំនួន​នៅ​ស្រុកឯកភ្នំ​បង្ខំ​ចិត្ត​ឱ្យ​កូន​ចំណាកស្រុក​ទាំង​កំពុង​សិក្សា​ព្រោះ​ជីវភាព​ខ្វះខាត

ប្រជាពលរដ្ឋមួយចំនួននៅភូមិបាក់រទេះ ខេត្ត​បាត់ដំបង បានសម្រេចឱ្យកូនចំណាកស្រុកមកធ្វើការនៅរាជធានីភ្នំពេញ ​និងប្រទេសថៃ ទាំង​ដែលពួកគេ​កំពុងសិក្សារៀនសូត្រ ដើម្បីរកចំណូលមកផ្គត់ផ្គង់គ្រួសារ ដោយសារតែពួកគេមិនអាចប្រកបរបរនេសាទត្រីបានដូចមុន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ