សង្គមស៊ីវិល​បារម្ភ​ថា​ធនធានជាតិ​នឹង​បន្ត​បាត់បង់ បើ​សំណុំ​រឿង​បាត់​ប្រេងឆៅ​ខ្វះ​ការ​ទទួល​ខុសត្រូវ

ក្រុ​ម​អង្គការសង្គមស៊ីវិ​ល​ប​ង្ហាញ​កា​រព្រួ​យបា​រម្ភ​ពី​កា​​រកើ​ត​ឡើង​ជាថ្មីទៀត​នូ​វ​ការ​គប់គិតគ្នាជាទ្រង់ទ្រាយធំ ​​​ប្រព្រឹត្ត​អំ​​​ពើ​ពុ​ក​​​រលួយ ​លួច​ធន​ធា​ន​ជា​តិធ្វើជា​សម្បត្តិផ្ទាល់ខ្លួ​ន​ បើរដ្ឋា​ភិបាលខ្វះឆ​ន្ទៈវែកមុខ​មន្ត្រីខិ​ល​​​​ខូច​​ម​កផ្ដន្ទា​ទោស​ ខណៈ​រឿង​រ​សើ​បលួ​ច​ប្រេង​ឆៅ​ជិ​ត​៣០ម៉ឺ​ន​ធុង​ ​ត្រូវបាន​មន្ត្រីចេ​ញមុខប​ក​ស្រាយ​ថា​ ​ជា​កា​រប៉ិ​ន​ប្រ​សព្វ​រ​បស់អ្នក​ជំ​នួញ​អន្ត​រជា​​តិ ​មិនជាប់​​ពា​ក់ព័ន្ធនឹង​អំពើ​ពុក​រ​លួយ​រប​ស់មន្ត្រីកម្ពុ​ជាណា​​​ម្នា​​ក់​នោះទេ។

​ប៉ូលិសចរាចរណ៍​ពីរ​នាក់​ឈរ​ចាំ​សម្រួល​ចរាចរណ៍​ដល់​ពលរដ្ឋ​ធ្វើដំណើរ​នៅ​ម្ដុំ​ស្ដា​តអូឡាំពិក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

កម្មវិធី​ដកពិន្ទុ​បណ្ណបើកបរ​និង​បង់ប្រាក់ពិន័យ​ដោយ​ប្រព័ន្ធបច្ចេកវិទ្យា​នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នៅ​ដើម​ខែក្រោយ

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងដាក់ឱ្យដំណើរការសាកល្បងកម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យ ចំពោះអ្នកល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ដោយឧបករណ៍បច្ចេកទេស នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។

កូនប្រុស​នាយឧត្ដមសេនីយ៍​មូយរូប​ទៀត​ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្តព្រះវិហារ​ថ្មី

កូនប្រុសមួយរូបរបស់នាយ​ឧត្ដមសេនីយ៍ គន់ គីម ដែលស្ថិតនៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារថ្មី ខណៈគិតរហូតមកដល់ពេលនេះ មានសែស្រឡាយ​មន្រ្តី​ជាន់​ខ្ពស់មកពីគណបក្សកាន់អំណាចចំនួន៩រូបហើយដែលកំពុងតែកាន់តំណែងជាអភិបាលខេត្តទូទាំងប្រទេស។

​​អ្នកស្រី រស់ បូរ៉ានី អាយុ៣៤ឆ្នាំ បច្ចុប្បន្នមានផ្ទះ​ចម្ងាយ​មិនដល់​១ម៉ែត្រ​ពី​មាត់​ទន្លេ ឈរមើលនៅផ្នែកខាងក្រោយផ្ទះជាប់នឹងច្រាំងដែលបានបាក់មួយផ្នែក នៅតាមបណ្ដោយទន្លេសាប ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

សាលាក្រុង​ចាប់ផ្ដើម​ស្ថាបនា​ផ្លូវ​ដែល​ខូចខាត​ដោយសារ​តែ​ករណី​បាក់ច្រាំង​ទន្លេ​ក្នុង​ខណ្ឌជ្រោយចង្វារ​ឡើងវិញ

មន្ត្រីសាលារាជធានីភ្នំពេញបានឱ្យដឹងថា ពួកគេនឹងចាប់ផ្ដើមសាងសង់ឡើងវិញនូវកំណាត់ផ្លូវមួយខ្សែតាមដងទន្លេសាប ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដែលរងនូវការខូចខាតដោយសារតែករណីបាក់ច្រាំងចូលទន្លេ ក្នុងខណ្ឌជ្រោយចង្វារ កាលពីដើមឆ្នាំនេះ។

ពលរដ្ឋម្នាក់មកទទួលសេវាសាធារណៈនៅសាលាឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

កម្មវិធី​ទូរសព្ទដៃ​សម្រាប់​ពលរដ្ឋ​រិះគន់​កែលម្អ​សេវា​សាធារណៈ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ

ក្រសួងមហាផ្ទៃ និងអង្គការ​សង្គម​ស៊ីវិល នៅថ្ងៃព្រហស្បតិ៍នេះ បាន​សម្ពោធដាក់ឱ្យ​ប្រើ​ប្រាស់​​កម្មវិធីទូរសព្ទ​ដៃ ឬ App ដែលមានឈ្មោះថា «មតិយើង» សម្រាប់ឱ្យ​ពលរដ្ឋ​រិះគន់​កែលម្អ​សេវាសាធារណៈ​នៅ​​ថ្នាក់ក្រោមជាតិ និង​អាកប្បកិរិយាខ្វះខាតរបស់មន្ត្រីមូលដ្ឋាន ជាពិសេស​អំពើ​ពុករលួយ ដោយរក្សា​ការសម្ងាត់ និងលាក់អត្តសញ្ញាណអ្នករាយការណ៍។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

កម្ពុជា​នឹង​ចុះ​ត្រួតពិនិត្យ​កន្លែង​រស់នៅ​ជនបរទេស ដើម្បី​ទប់ស្កាត់​មុខ​សញ្ញា​ជួញដូរ​មនុស្ស

ក្រសួងមហាផ្ទៃ នឹងបើកប្រតិបត្តិការ​ទ្រង់ទ្រាយធំ​​​ត្រួត​​ពិនិត្យ​កន្លែងរស់​នៅ​របស់​ជន​បរទេស​ទាំង​អស់នៅក្នុងប្រទេស​កម្ពុជា លើកលែងតែមន្ត្រីការទូត ដើម្បីពិនិត្យភាពស្របច្បាប់ និងទប់ស្កាត់មុខសញ្ញាពា​ក់​ព័ន្ធនឹងការជួញដូរមនុស្ស។

រថយន្តចង្កូតស្ដាំមួយគ្រឿងបើកបរលើដងផ្លូវមួយកន្លែង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

រដ្ឋាភិបាល​ជូនដំណឹង​ដល់​ម្ចាស់​រថយន្ត​ចង្កូតស្ដាំ​គ្មានពន្ធ​ឱ្យ​ប្រញាប់​ទៅ​ចុះបញ្ជី​មុន​ថ្ងៃកំណត់​ដើម្បី​បង់ពន្ធ

រាជរដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានជំរុញទៅដល់ម្ចាស់រថយន្តចង្កូតស្ដាំទាំងអស់ត្រូវប្រញាប់ប្រញាល់ទៅចុះបញ្ជី​ឱ្យបានមុនថ្ងៃឱសានវាទមកដល់ ដោយកាលបរិច្ឆេទបញ្ចប់ការចុះបញ្ជីនេះនៅត្រឹមចុងខែកក្កដា ឆ្នាំ២០២២នេះ។

សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងៗ ចូលរួមក្នុងសិក្ខាសាលាស្ដីពី «តួនាទីរបស់អ្នកសារព័ត៌មានក្នុងការបង្ការ និងទប់ស្កាត់អំពើហិង្សាលើកុមារនៅកម្ពុជា» នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០២២។

សង្គមស៊ីវិល​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ​កុំ​ឱ្យ​ប៉ះពាល់​ធនធាន​មនុស្ស​និង​សេដ្ឋកិច្ច

អង្គការទស្សនៈពិភពលោក អំពាវនាវទៅរដ្ឋាភិបាលឱ្យជំរុញទៅស្ថាប័នពាក់ព័ន្ធ​រួម​គ្នាទ​ប់​ស្កាត់​អំពើ​ហិង្សា​លើកុមារ ខណៈអំពើហិង្សានៅតែបន្តកើតមាន ដែល​ធ្វើឱ្យប៉ះពាល់ដល់ធនធានមនុស្ស សេដ្ឋកិច្ច និងការអភិវឌ្ឍ​ជាតិ។

ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានចុះបង្រ្កាបបទល្មើសនេសាទនៅចំណុចចាប់ពីបឹងធារ ដល់ព្រែកខ្វែងក្របី (ប៉ែកខាងក្នុង) ក្នុងភូមិសាស្រ្តឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

មនុស្ស​ជាង​៤០នាក់​ត្រូវ​បាន​ឃុំខ្លួន​និង​ចេញ​ដីកា​កោះហៅ ពាក់ព័ន្ធ​បទល្មើស​នេសាទ​នៅ​បឹងទន្លេសាប

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ បាន​ឱ្យដឹងថា​ មនុស្សចំនួន២៥នាក់ត្រូវបានឃុំខ្លួន និង១៩នាក់​ទៀត​ត្រូ​វបាន​តុលាការ​ចេញ​ដី​កា​កោះ​ហៅ ពាក់ព័ន្ធការប្រព្រឹត្តបទល្មើស​នេសាទ​នៅបឹងទន្លេសាប ខណៈ​សំណុំរឿង​៥០ករណី​ទៀតត្រូវបានបញ្ជូនទៅតុលាការ។

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តនៅរមណីយដ្ឋានអង្គរវត្ត ខេត្តសៀមរាប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។

ពលរដ្ឋ​នៅ​ឧទ្យានអង្គរ​ត្រូវ​បាន​តម្រូវ​ឱ្យ​រុះរើ​សំណង់​គ្មាន​ការ​អនុញ្ញាត

អាជ្ញាធរជាតិអប្សរា បានប្រាប់ប្រជាពលរដ្ឋឱ្យរុះរើដំបូលផ្ទះបាយ ខ្ទម និងសំណង់បន្ថែមផ្សេងទៀតដែលពួកគាត់បានសាងសង់ដោយគ្មានការអនុញ្ញាតក្នុងតំបន់ឧទ្យានបុរាណអង្គរ ដែលអ្នកខ្លះមានពេលតែពីរថ្ងៃប៉ុណ្ណោះក្នុងការរុះរើឱ្យរួចរាល់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ