តុលាការ​កំពូល​កំពុង​ផ្លាស់​ប្តូរ​ទម្រង់​នៃ​ការ​បោះ​ឆ្នោត​ពាក់​​កណ្តាល​​អាណត្តិ​​របស់​​សហរដ្ឋ​​អាមេ​រិក

នៅឆ្នាំនេះ តុលាការកំពូលសហរដ្ឋ​អាមេរិក​បានផ្តល់ផលចំណេញរួចជាស្រេច ដល់គណបក្សសាធារណរដ្ឋ ក្នុងការ​ប្រកួតប្រជែងជុំវិញការគូសផែនទីមណ្ឌលបោះឆ្នោតឡើងវិញ។ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ តុលាការអាចនឹងសម្រេចក្តីផ្តល់ផលចំណេញដល់ពួកគេបន្ថែមទៀត លើបណ្តឹងសំខាន់ៗចំនួនពីរ មុនពេលការបោះឆ្នោតខែវិច្ឆិកាមក​ដល់ ដែលនឹងសម្រេចថា តើបក្សណាគ្រប់​គ្រង​សភា។

អ៊ីស្រាអែល​វាយបា​ន​ប្រាសាទ​បុរាណ​មួយ​នៅ​ក្នុង​ប្រទេស​លីបង់ ខណៈ​ខ្លួន​ពង្រីក​ការ​វាយ​លុក​ជើង​គោក

កងទ័ពអ៊ីស្រាអែលបានពង្រីកតំបន់ព្រមានជម្លៀសប្រជាជននៅភាគខាងត្បូងប្រទេសលីបង់ ខណៈខ្លួនបន្តពង្រីកប្រតិបត្តិការវាយលុកជើងគោកប្រឆាំងនឹងក្រុមហេសបូឡា (Hezbollah)។

នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែ​ល​បញ្ជា​ឱ្យ​កង​ទ័ព​វ៉ៃ​​ដណ្តើ​ម​គ្រប់​គ្រង​«៧០​ភាគ​រយ​នៃ​តំបន់​ហ្គាហ្សា»

លោក បេនហ្សាមីន នេតាញ៉ាហូ (Benjamin Netanyahu) បានថ្លែងថា លោកបានចេញបញ្ជាទៅកងទ័ពអ៊ីស្រា​អែល ឱ្យដណ្តើមគ្រប់គ្រង ៧០ភាគរយនៃតំបន់ហ្គាហ្សាស្ទ្រីប (Gaza Strip) ដែលជាការចាត់វិធានការមួយ គំរាមកំហែងដល់ការបំផ្លាញកិច្ចព្រមព្រៀង​បទឈប់បាញ់ដ៏ផុយស្រួយស្រាប់ទៅ​ហើយ និងបង្កឱ្យមាន​ស្ថានភាពមនុស្ស​ធម៌ដ៏មហន្តរាយ។

ក្រុង​វ៉ាស៊ីន​តោន​ថា សហរដ្ឋ​​អាមេរិក​​និង​អ៊ីរ៉ង់​​ជិត​​ឈាន​​ទៅ​​ដល់​​កិច្ច​​ព្រម​ព្រៀង​​​បញ្ចប់​​សង្រ្គាម

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានថ្លែងថា សហរដ្ឋ​អាមេរិក និងអ៊ីរ៉ង់ នៅតែត្រូវដោះស្រាយចំណុច​ទាក់ទើរមួយចំនួនទៀត មុនពេល​កិច្ចព្រមព្រៀងស្តីពីសង្រ្គាមអាចសម្រេច​ទៅបាន។ តាមសេចក្តីរាយការណ៍ កិច្ចព្រមព្រៀងនេះនឹងពន្យារពេល​បទឈប់បាញ់រយៈពេល ៦០ថ្ងៃ និងចាប់​ផ្តើមការចរចាលើអនាគតនៃកម្ម​វិធី​នុយក្លេអ៊ែររបស់អ៊ីរ៉ង់។

មេបញ្ជា​ការ​ជាន់​ខ្ពស់​អ៊ុយ​ក្រែន​មើល​​ឃើញ​​‘របត់​​ផ្លាស់​​ប្ដូរ’​ជិត​​មក​​ដល់​​ក្នុង​​ការ​​យក​​ប្រៀប​​លើ​​រ៉ុស្ស៊ី​​ក្នុង​​សង្គ្រាម​

មេបញ្ជាការជាន់ខ្ពស់ម្នាក់ បានប្រាប់ Reuters ថា អ៊ុយក្រែនមានឱកាសក្នុង​រយៈ​ពេ​ល ៦ ខែ ដើម្បីដណ្តើមយកប្រៀប​លើ​សមរភូមិពីប្រទេសរុស្ស៊ី និងពង្រឹងជំហរ​សម្រាប់ការចរចាសន្តិភាព ដោយលោក​ព្យាករណ៍ថា «របត់ផ្លាស់ប្តូរ» ជិត​លេច​ឡើង​ហើយ។

អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​ជាង​១២០លើក​​ប្រឆាំង​ក្រុម​​ហេស​​បូឡា​​កាន់​​តែ​ខ្លាំង​ក្នុង​ប្រទេស​លីបង់

អ៊ីស្រាអែល បានបើកការវាយប្រហារតាម​អាកាសជាង ១២០ លើក ប្រឆាំងនឹង​ប្រទេសលីបង់ កាលពីថ្ងៃ​ទី​២៦​និង​ទី​២៧​ខែ​ឧសភា ជាថ្ងៃទម្លាក់គ្រាប់បែកដ៏ធ្ងន់​ធ្ងរបំផុតមួយ ក្នុងខណៈដែលនាយករដ្ឋ​មន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ថ្លែងថា យោធារបស់លោកកំពុងបង្កើនយុទ្ធនាការវាយលុកប្រឆាំងនឹងក្រុម​ហេស​បូឡា (Hezbollah)។

ការ​វាយ​ប្រហារ​របស់​អ៊ីស្រា​អែល​លើ​ក្រុង​ហ្គាហ្សា​សម្លាប់​មនុស្ស​​៣នាក់​​និង​របួស​រាប់​សិប​​នាក់

គ្រូពេទ្យ និងសាក្សីក្នុងតំបន់ បាននិយាយ​ថា មនុស្សយ៉ាងហោចណាស់ ៣ នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស នៅក្នុងការវាយប្រហារ​តាមអាកាសដ៏ធំមួយរបស់អ៊ីស្រា​អែល ទៅលើអគារស្នាក់នៅ​អាល់​ខា​យ៉ា​លី (al-Kayali) ស្ថិតក្នុងតំបន់ផ្សារដ៏មមា​ញឹក​បំផុត​មួយ នៅកណ្តាលទីក្រុងហ្គាហ្សា (Gaza City) មុនឱកាស​ពិធីបុណ្យសាសនា​​​ឥស្លាម អ៊ីដ​អាល់​​អាដ​ហា (Eid al-Adha)។

អ្នកជំនាញ​ថា​វា​ជា​រឿង​មិន​សម​ហេតុ​ផល​ដែល​អាមេរិក​ផ្អាក​​លក់​​អាវុធ​​ឱ្យ​តៃវ៉ា​ន់​ដោយ​សារ​តែ​សង្គ្រាម​អ៊ីរ៉ង់

អ្នកជំនាញបាននិយាយថា សង្គ្រាមរបស់រដ្ឋបាល លោក ត្រាំ ប្រឆាំងនឹងអ៊ីរ៉ង់ មិន​គួរមានផលប៉ះពាល់ដល់ការលក់អាវុធ​ឱ្យតៃវ៉ាន់នោះទេ បន្ទាប់ពីមន្ត្រីអាមេរិកម្នាក់បានលើកឡើងថា ការផ្អាក​ការដឹកជញ្ជូនកញ្ចប់អាវុធសំខាន់មួយ​តម្លៃ ១៤ ពាន់លានដុល្លារទៅ​ឱ្យ​តៃ​វ៉ាន់ គឺ​ដោយ​សារតែជម្លោះនៅតំបន់​ឈូង​សមុទ្រ។

កងទ័ព​អាមេរិក​បាន​បើក​ការ​វាយ​ប្រហារ​ជា​ថ្មី​លើ​ភាគ​ខាង​​ត្បូង​​ប្រទេស​​អ៊ីរ៉ង់​​ដើម្បី​ការ​ពារ​ខ្លួន

កងទ័ពសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានបើកការវាយប្រហារថ្មីលើភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដោយ​ផ្តោត​គោល​​​ដៅ​លើទីតាំងគ្រាប់មីស៊ីល និងទូករបស់​អ៊ីរ៉ង់​ដែលព្យាយាមដាក់មីន។

អ៊ីស្រាអែល​ប្រកាស​ថា​ខ្លួន​នឹង​បង្កើន​ការ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ប្រឆាំង​នឹង​ក្រុម​ហេស​បូឡាហ៍

កងទ័ពអ៊ីស្រាអែល បាននិយាយថា ខ្លួនបានចាប់ផ្តើមធ្វើការវាយប្រហារនៅទូទាំង​ប្រទេសលីបង់ បន្ទាប់ពីមានការប្រកាស​របស់នាយករដ្ឋមន្ត្រី លោក បេន​ហ្សា​មីន ណេតានីយ៉ាហូ (Benjamin Netanyahu) ថា ប្រទេសរបស់លោកនឹងបង្កើនការវាយប្រហារលើក្រុម ហេស​បូឡាហ៍ (Hezbollah)។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ