តម្លៃ​ប្រេង​ហក់​ឡើ​ង​លើស​ពី​១០០​ដុល្លារ បន្ទាប់​ពី​កិច្ច​ចរចា​​រក​​សន្តិភាព​អាមេ​រិក-អ៊ីរ៉ង់​បរា​ជ័យ

តម្លៃប្រេងបានហក់ឡើងលើសពី ១០០ ដុល្លារ​ក្នុងមួយបារ៉ែល ខណៈដែលទីផ្សារ​ថាម​ពលបានបើកដំណើរការឡើងវិញ នៅ​ថ្ងៃទី១៣ខែមេសា ក្នុងតំបន់អាស៊ី បន្ទាប់​ពីការចរចារវាងសហរដ្ឋអាមេរិក និង​អ៊ីរ៉ង់បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង​ថ្មី ហើយលោក Donald Trump បាននិយាយថា លោកនឹងបិទខ្ទប់កំពង់​​ផែរបស់អ៊ីរ៉ង់។

អង់គ្លេសនឹងមិនចូលរួមក្នុងការ​បិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់​តាម​ការ​ចង់​បាន​របស់​លោក ​ត្រាំ ឡើយ

នាវាជើងទឹក និងទាហានអង់គ្លេស នឹងមិនត្រូវបានប្រើប្រាស់ដើម្បីបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ឡើយ ខណៈដែលនាវាកម្ទេចមីន និងសមត្ថភាពប្រឆាំងនឹងដ្រូនរបស់ចក្រភពអង់គ្លេស នឹងបន្តប្រតិបត្តិការនៅក្នុងតំបន់ដដែល។

អ៊ីស្រាអែល​រង​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ពី​ការ​ទម្លាក់​គ្រាប់​​បែក​​លើ​លី​បង់​ក្រោយ​មាន​បទ​ឈប់​បាញ់

ការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ ក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានទទួលរងការថ្កោលទោសយ៉ាងទូលំទូលាយ ចំពេលមានកិច្ចខិតខំប្រឹងប្រែង​​ជាសកល ដើម្បីស្រោចស្រង់​បទ​ឈប់​បាញ់​នេះឡើងវិញ។

អង់គ្លេស​ថ្លែង​ថា​រុស្ស៊ី​បាន​ប្រតិ​បត្តិ​ការ​នាវា​មុជ​ទឹក​លើខ្សែ​​កាប​និង​បំពង់​បង្ហូរ​ប្រេង​របស់​ខ្លួន

រដ្ឋមន្ត្រីការពារជាតិ លោក John Healey បានមានប្រសាសន៍ថា នាវាមុជទឹករបស់​រុស្ស៊ីចំនួន ៣ គ្រឿង បានធ្វើប្រតិ​បត្តិ​ការ “សម្ងាត់” លើខ្សែកាប និងបំពង់​​បង្ហូរប្រេង នៅក្នុងដែនទឹកភាគខាង​ជើងនៃចក្រភពអង់គ្លេស។

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​មក​ក្រោម​១០០​ដុល្លារ បន្ទាប់​ពី​លោក​ ត្រាំ ប្រកាស​បទ​ឈប់​បាញ់​ពីរ​សប្តាហ៍

តម្លៃប្រេងបានធ្លាក់ចុះយ៉ាងគំហុកមកនៅក្រោម ១០០ ដុល្លារក្នុងមួយបារ៉ែល កាល​ពីថ្ងៃទី៨ខែមេសា បន្ទាប់ពីប្រធានា​ធិបតី​សហរដ្ឋអាមេរិក លោក Donald Trump បានមានប្រសាសន៍ថា លោកបាន​យល់ព្រមលើបទឈប់បាញ់រយៈពេល​ពីរសប្តាហ៍ជាមួយប្រទេសអ៊ីរ៉ង់ ក្រោមលក្ខខណ្ឌនៃការបើកច្រកសមុទ្រ Hormuz ឡើងវិញជាបន្ទាន់ និងប្រកប​ដោយ​សុវត្ថិភាព។

អេស្ប៉ាញ​ថា​ខ្លួន​នឹង​មិន​ទះ​ដៃ​សាទរ​លោក ត្រាំ ដែល​ដុត​បញ្ឆេះ​​ពិភព​​លោក​​ឡើយ

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez កាលពីថ្ងៃទី៨ខែមេសា បានចូល​រួមជាមួយបណ្តាមេដឹកនាំពិភព​លោក​ក្នុងការស្វាគមន៍ចំពោះការប្រកាស​​ឈប់​បាញ់គ្នារវាងសហរដ្ឋ​អាមេ​រិក និងអ៊ីរ៉ង់ ប៉ុន្តែលោកបានប្រើ​សម្តីឌឺដងមិនចំឈ្មោះទៅកាន់រដ្ឋបាលលោក Trump ចំពោះការបង្កឱ្យមានជម្លោះតាំង​ពី​ដំបូង​មក។

អាមេរិក​និងអ៊ី​រ៉ង់​ឈប់​បាញ់​បណ្ដោះ​អាសន្ន​ ខណៈ​​អ៊ីរ៉ង់​ព្រម​​​បើក​ច្រក​សមុទ្រ​ហមូស​ឡើង​វិញ

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានយល់ព្រម​លើបទឈប់បាញ់តាមលក្ខខណ្ឌរយៈពេលពីរសប្តាហ៍ កាលពីល្ងាចថ្ងៃទី៧ខែមេសា បន្ទាប់ពីមានអន្តរាគមន៍ការទូតនៅនាទីចុងក្រោយ ដឹកនាំដោយប្រទេស​ប៉ាគីស្ថាន ដែលបានធ្វើឱ្យការកំណត់​ឱសាន​​វាទរបស់ លោក ដូណាល់ ត្រាំ ឱ្យអ៊ីរ៉ង់ចុះចាញ់ ឬប្រឈមមុខនឹងការបំផ្លិច​បំផ្លាញរីករាលដាល ត្រូវបាន​លុប​ចោល​វិញ។

កិច្ចព្រម​ព្រៀង​ឈប់​បាញ់​ជាមួយ​អ៊ីរ៉ង់​ជា​ជ័យ​ជម្នះ​សម្រាប់​​​លោក ត្រាំ ប៉ុន្តែ​​បង់​ខាត​ក្នុង​តម្លៃ​ខ្ពស់

នៅម៉ោង ១៨:៣២ នាទី ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គមរបស់លោក​ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាន​ឈាន​មកដល់ “ដំណាក់កាលឆ្ងាយណាស់​ហើយ” ជាមួយកិច្ចព្រមព្រៀងសន្តិ​ភាព “ច្បាស់លាស់” មួយ ហើយលោកបាន​យល់ព្រមលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ដើម្បីអនុញ្ញាតឱ្យការចរចា​បន្តទៅមុខទៀត។

អង្គការ​សហ​ប្រជា​ជាតិ​រំពឹង​ថា​នឹង​បោះ​ឆ្នោត​សម្រេច​ដើម្បី​​ការ​​ពារ​​ការ​ដឹក​ជញ្ជូន​តាម​ច្រក​សមុទ្រ​ហមូស

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបានគេរំពឹងថានឹងបោះឆ្នោតនៅ​ថ្ងៃទី៧ខែមេសានេះ លើសេចក្តីសម្រេច​មួយ ដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្មនៅច្រកសមុទ្រ Hormuz ប៉ុន្តែក្នុងទម្រង់ដែលត្រូវបានកាត់បន្ថយ​ខ្លឹមសារឱ្យស្រាលជាងមុនយ៉ាងខ្លាំង បន្ទាប់ពីប្រទេសចិនដែលមានអំណាច​​វីតូ បានជំទាស់នឹងការអនុញ្ញាត​ឱ្យប្រើប្រាស់កម្លាំងបាយ។ នេះបើយោងតាមការលើកឡើងរបស់អ្នកការទូត។

មនុស្ស១១ នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​រប​ស់​អ៊ីស្រា​អែល​លើ​លី​បង់

ក្រសួងសុខាភិបាលលីបង់ បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារ​តាម​អាកាសរបស់អ៊ីស្រាអែលលើភូមិ Kfarhata នៅភាគខាងត្បូងប្រទេសលីបង់ បានសម្លាប់មនុស្ស ៧ នាក់ កាល​ពី​ថ្ងៃ​ទី៥ ខែមេសា រួមទាំងកុមារអាយុ​ ៤ ឆ្នាំម្នាក់ផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ