ពលរដ្ឋ​អាមេរិក​ធ្វើ​បា​តុកម្ម​ប្រឆាំង​នឹងលោក ​ត្រាំ ក្រោម​ពាក្យ​ស្លោក “ណូ ឃីង” (មិន​យក​ស្តេច)

បាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋបាល លោក ត្រាំ បានកើតឡើងនៅក្នុង​ទីក្រុងនានានៅទូទាំងសហរដ្ឋ​អាមេរិក ដែលនេះគឺជាការជួបជុំគ្នាលើកទី៣ នៃចលនា “No Kings” ដែលកាលពីមុនធ្លាប់បានទាក់ទាញមនុស្សចូលរួមរាប់លាននាក់។

អ៊ីរ៉ង់​ព្រមាន​អាមេរិក​ចំពោះ​ការ​វាយ​ប្រហារ​តាម​ជើង​គោក​ ខណៈ​មហា​អំណាច​ជួប​គ្នា​នៅ​ប៉ាគី​ស្ថាន

ប្រទេសអ៊ីរ៉ង់ បានថ្លែងថា ខ្លួនបានត្រៀម​ខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបទៅ​នឹង​ការវាយប្រហារតាមជើងគោករបស់​សហរដ្ឋអាមេរិក ដោយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃ​ទី​២៩​ខែ​មីនា​ថា កំពុងរៀបចំការវាយលុកតាម​ផ្លូវគោក បើទោះបីជាកំពុងស្វែង​រក​ការ​ចរចា ហើយខណៈពេលដែលមហាអំណាច​ក្នុងតំបន់ បាននិងកំពុងបើកកិច្ច​ពិភាក្សា​នៅក្នុងប្រទេសប៉ាគីស្ថាន ដើម្បីព្យាយាមបញ្ចប់ការប្រយុទ្ធគ្នាក៏​ដោយ។

មន្ត្រី​អ៊ីរ៉ង់ថា​​ផែន​ការ​បញ្ចប់​សង្គ្រាម​របស់​អាមេ​រិក «លម្អៀង» និង​​អយុត្តិ​​ធម៌

សំណើរបស់សហរដ្ឋអាមេរិកសម្រាប់បញ្ចប់​ការប្រយុទ្ធគ្នា ដែលបានអូសបន្លាយ​ពេលជិត ៤ សប្តាហ៍ គឺជាសំណើ «លម្អៀងទៅរកភាគីម្ខាង និងអយុត្តិ​ធម៌»។ នេះបើតាមការលើកឡើងរបស់មន្ត្រី​ជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ភ្នាក់​ងារ​សារ​ព័ត៌មាន Reuters កាលពីថ្ងៃទី​២៦​ខែ​មីនា ខណៈដែលលោកក៏បានសង្កត់​ធ្ងន់ផងដែរថា កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតមិនទាន់បញ្ចប់នៅ​ឡើយ​ទេ ទោះបីជាបច្ចុប្បន្ននៅខ្វះ​ខាត​ផែន​​ការជាក់ស្តែងសម្រាប់កិច្ចចរចាសន្តិភាពក៏ដោយ។

លោក ត្រាំ ពន្យារ​ពេល​វាយ​រោង​ចក្រ​ថាមពល​អ៊ីរ៉ង់​ដល់​ខែ​ក្រោយ​ខណៈ​មាន​ការ​ចរចា

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា លោក​នឹងបន្តពន្យារពេលការវាយប្រហារ​លើ​រោង​ចក្រថាមពលរបស់អ៊ីរ៉ង់រហូតដល់​ខែមេសា ហើយការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការទៅមុខ “យ៉ាងល្អប្រសើរ”។

រុស្ស៊ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនជិត​៤០០​គ្រឿង​ខណៈ​អ៊ុយ​ក្រែន​វាយ​បក

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាល​ពី​ថ្ងៃទី២៥ខែមីនាថា ប្រព័ន្ធការពារអាកាស​របស់រុស្ស៊ីបានបាញ់ទម្លាក់ដ្រូនអ៊ុយ​ក្រែនដែលហោះចូលមកចំនួន ៣៨៩ គ្រឿង ដែលនេះត្រូវបានរាយការណ៍​ថា​ជាការវាយប្រហារពេញមួយយប់ដ៏ធំបំផុត លើតំបន់នានារបស់រុស្ស៊ី និងតំបន់គ្រីមៀ (Crimea) ចាប់តាំងពីកងកម្លាំងទីក្រុងម៉ូស្គូបានចូលលុកលុយអ៊ុយក្រែនអស់រយៈពេលជាង ៤ ឆ្នាំមកនេះ។

លោក ត្រាំ បញ្ជាក់​ពី​គម្រោង​ជំនួប​ជាមួយ​​​លោក ស៊ី ជីន​ពីង ខណៈ​​​សង្គ្រាម​​នៅ​​អ៊ីរ៉ង់​​បង្ខំ​ឱ្យ​លើក​ពេល

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា លោកនឹង​ជួប​ជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅប្រទេសចិន នាថ្ងៃទី​១៤-១៥ ខែឧសភា បន្ទាប់ពីបានពន្យារពេលដំណើរ​ទស្សនកិច្ចដ៏សំខាន់នេះ ដោយ​សារ​តែសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ជាមួយ​អ៊ីរ៉ង់។

រុស្ស៊ី​ប្រើ​ដ្រូន​ជិត​១ពាន់​គ្រឿង​វាយ​ប្រហារ​តាម​អាកាស​ដ៏​ធំ​បំផុត​លើ​អ៊ុយ​ក្រែន

រុស្ស៊ីបានបើកការវាយប្រហារដ៏ធំដោយប្រើ​ប្រាស់​ដ្រូនជិត ១ ០០០ គ្រឿង មកលើអ៊ុយក្រែន ដែលបានសម្លាប់មនុស្សយ៉ាង​ហោចណាស់ ៧ នាក់ ខណៈដែលទីក្រុងមូស្គូ​ហាក់កំពុងបង្កើនការវាយ​លុក​ក្នុងរដូវផ្ការីក ក្នុងបំណងបំបែកការតស៊ូ​របស់​អ៊ុយក្រែននៅតាមខ្សែត្រៀម​ជួរមុខ។

តម្លៃ​មាស​ហក់​ឡើង​ជាង​២% ខណៈ​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​​បាន​​កាត់​​បន្ថយ​​ការ​​ព្រួយ​​បារម្ភ​​អំពី​​អតិ​​ផរណា

តម្លៃមាសបានហក់ឡើងខ្ពស់នៅថ្ងៃ​ទី​២៥​ខែ​មីនា​នេះ ខណៈដែលការធ្លាក់ចុះនៃ​តម្លៃប្រេងបានជួយកាត់បន្ថយការព្រួយ​បារម្ភអំពីអតិផរណាដែលកំពុងបន្តកើតមាន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនកំពុងរៀប​ចំ​​សេចក្តី​ស្នើដើម្បីបញ្ចប់ជម្លោះនៅមជ្ឈិម​​បូព៌ា។

បារ៉ែន​ស្នើ​ក្រុម​ប្រឹក្សា​សន្តិសុ​ខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ការ​ពារ​​ការ​​ដឹក​​ជញ្ជូន​​តាម​​ច្រក​​សមុទ្រ​​Hormuz

យោងតាមអត្ថបទព្រាងដែលរ៉យទ័របានឃើញកាលពីថ្ងៃទី២៣ខែមីនា ប្រទេសបារ៉ែនបានដាក់ចេញនូវសេចក្តីព្រាងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលនឹងអនុញ្ញាតឱ្យបណ្តាប្រទេសនានាប្រើប្រាស់ “រាល់មធ្យោបាយចាំបាច់ទាំងអស់” ដែលជាភាសាការទូតមានន័យថាការប្រើប្រាស់កម្លាំងបាយ ដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុង និងជុំវិញច្រកសមុទ្រ Hormuz។

អ៊ីរ៉ង់​បដិសេធ​ថា​មិន​បាន​ចរចា​ជាមួយ​អាមេរិក​បន្ទាប់​ពី​លោក ត្រាំ ពន្យារ​​ពេល​វាយ​ប្រហារ

កាលពីថ្ងៃទី២៣ខែមីនា ប្រទេសអ៊ីរ៉ង់ បានបដិសេធថា ខ្លួនមិនបានចូលរួមក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនោះទេ បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានពន្យារពេលការគំរាមកំហែងបំផ្ទុះបណ្តាញអគ្គិសនីរបស់អ៊ីរ៉ង់ ដោយសារអ្វីដែលលោកបានពណ៌នាថា ជាកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាជាមួយមន្ត្រីអ៊ីរ៉ង់ដែលមិនបញ្ចេញឈ្មោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ