រុស្ស៊ីគ្មានគម្រោងក្នុងការស្នើឱ្យសហភាពអឺរ៉ុប​បញ្ចប់​ការ​ដាក់​ទណ្ឌ​កម្ម​លើ​ខ្លួន​ឡើយ

ទីភ្នាក់ងារព័ត៌មាន​រុស្ស៊ី RIA បានដកស្រង់សម្តីមន្ត្រីរបស់ក្រសួងការបរទេសរុស្ស៊ីមួយរូប ដែលបានថ្លែងនៅថ្ងៃសុក្រនេះថា ប្រទេសរបស់ខ្លួន​នឹង​មិន​ស្នើ​​ឱ្យសហភាពអឺរ៉ុប (EU) បញ្ចប់ការទណ្ឌកម្មទាំង​ឡាយ​មក​លើ​ខ្លួន​នោះ​ទេ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានាធិបតីបារាំង​ប្រាប់លោក ពូទីន ថាការបង់ថ្លៃឧស្ម័នជាប្រាក់រូបគឺមិនអាចទៅរួចនោះទេ

ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅថ្ងៃអង្គារម្សិលមិញបានថ្លែងទៅកាន់សមភាគីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ថាការដែលប្រទេសរបស់លោកតម្រូវឱ្យអ្នកបញ្ជាទិញឧស្ម័នមកពីបណ្ដាប្រទេសលោកខាងលិច បង់​ប្រាក់​ជា​រូបិយប័ណ្ណ​រូប (Ruble) ​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ។ នេះបើតាម​ការ​ឱ្យដឹ​ង​ពីមន្ត្រី​មួយ​រូប​នៃ​ការិយាល័យប្រធានាធិបតីបារាំង​ ដែល​​បានថ្លែងប្រាប់អ្នកសារព័ត៌មាន។

មន្ត្រី​អាមេរិក៖ ​រាល់ការ​ចលនា​ទ័ព​របស់រុស្ស៊ីណាមួយ​មិន​មែន​ជា​ការ​ដក​ថយនោះទេ

មន្ត្រីសហរដ្ឋអាមេរិកមួយរូប បានឱ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា រាល់​ចលនានៃកងកម្លាំងរុស្ស៊ីចេញ​ពីជុំវិញ​ទីក្រុង​កៀវ (Kyiv) គឺជាការរៀបចំទ័ពឡើងវិញ ដែលមិនមែនជាការដកថយនោះទេ។ នេះបើ​តាម​ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ (ហ្វេសប៊ុក៖ President Joe Biden)

លោក ចូ បៃឌិន ថា​អាមេរិក​នឹង​ចាត់​វិធានការ​ឆ្លើយតប​បើ​រុស្ស៊ី​ប្រើប្រាស់​អាវុធគីមី

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ក្នុងករណីដែលប្រទេស​រុស្ស៊ី​ប្រើប្រាស់អាវុធគីមីក្នុងការឈ្លានពានអ៊ុយក្រែ​ន​នោះ សហរដ្ឋអាមេរិក​នឹង​ចាត់​វិធាន​ការដើម្បីឆ្លើយ​តប។

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ប្រជុំជាមួយបណ្ដាប្រទេស G7 ពាក់ព័ន្ធនឹងករណីរុស្ស៊ីឈ្លានពានអ៊ុយក្រែន ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ចូ បៃឌិន គិតថា​រុស្ស៊ី​គួរតែ​ត្រូវ​ដក​ចេញ​ពី​ក្រុម​ប្រទេស G20

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន លើកឡើងថា ​​​រុស្ស៊ីគួរតែត្រូវដកចេញពីក្រុមប្រទេស​មានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ខណៈដែលប្រធានបទនេះ​ត្រូវបានលើកឡើងក្នុងអំឡុងពេលកិច្ចប្រជុំរបស់​លោក​ជាមួយ​មេដឹកនាំពិភព​លោក​នានា ដែលធ្វើឡើងក្នុងទីក្រុង ព្រុចសែល (Brussels) កាល​ពីថ្ងៃ​ព្រហស្បតិ៍។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នាយករដ្ឋមន្ត្រីអង់​គ្លេស លោក បូរីស ចនសុន (Boris Johnson) និយាយទូរសព្ទទៅកាន់លោកប្រធានាធិបតីអ៊ុយក្រែន Zelenskyy ពាក់ព័​ន្ធស្ថានភាពអ៊ុយក្រែនដែលកំពុងរងការឈ្លានពានរបស់រុស្ស៊ី។

នាយករដ្ឋមន្ត្រី​អង់គ្លេស​ស្នើ​ឱ្យ​មាន​ការ​បង្កក​មាស​បម្រុងទុក​របស់​លោក ពូទីន

នាយករដ្ឋមន្ត្រីអង់​គ្លេស លោក បូរីស ចនសុន (Boris Johnson) បានថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃព្រហស្បតិ៍នេះថា​ អង់គ្លេស​ និង​សម្ព័ន្ធមិត្ត​លោកខាងលិច នឹង​បង្កើន​​សម្ពាធ​សេដ្ឋកិច្ចបន្ថែមទៀត​លើ​ប្រទេស​រុស្ស៊ី ដោយ​ពិនិត្យ​មើល​ពីអ្វី​ដែល​អាច​ធ្វើទៅបាន​ ដើម្បីរារាំងលោកប្រធានាធិបតី ​វ្លាឌីមៀរ ពូទីន ពីការចូលទៅ​ប្រើប្រាស់​មាស​បម្រុងទុករបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌​មាន Reuters។

បំណែកយន្តហោះក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ជើងហោះហើរលេខ MU5735 ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Xin Hau នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

ចិន​រក​ឃើញ​ប្រអប់ខ្មៅ​របស់​យន្តហោះ​មួយគ្រឿង​ដែល​បាន​ធ្លាក់​កាល​ពី​ដើម​សប្ដាហ៍​នេះ

មន្ត្រីនៃនិយ័តករអាកាសចរណ៍ចិនមួយរូប បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធនេះ​ថា ប្រទេសរបស់​ខ្លួន​បាន​រកឃើញប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅទាំងពីរ ដែលជាកម្មសិទ្ធិរបស់យន្តហោះ​​ក្រុម​​ហ៊ុន​​​អាកាសចរណ៍ China Eastern Airlines ដែលបានធ្លាក់កាលពីដើមសប្ដាហ៍នេះហើយ។ នេះបើតាម​ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។

ប្រភព​ស្និទ្ធ​នឹង​លោក ពូទីន មួយរូប​ថ្លែងថា អាមេរិក​កំពុង​តែ​ព្យាយាម​បំផ្លាញ​រុស្ស៊ី

ប្រភពស្និទ្ធស្នាលនឹងប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន មួយរូប បានឱ្យដឹងនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកមានគោលបំណងបំបាក់មុខមាត់ បែង​ចែក និងបំផ្លាញប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ (ហ្វេសប៊ុក៖ President Joe Biden)

លោក ចូ បៃឌិន នឹង​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​លើ​រុស្ស៊ី

ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Jake Sullivan បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន និងសមភាគីអឺរ៉ុប នឹងប្រកាសពីការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើប្រទេសរុស្ស៊ី និងវិធានការថ្មីទាំងឡាយក្នុងការរឹតបន្តឹងទណ្ឌកម្មដែល​មាន​ស្រាប់ ក្នុងអំឡុង​ដំណើរ​របស់លោកទៅកាន់ទីក្រុង ព្រុចសែល (Brussels) ក្នុងសប្ដាហ៍នេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចប្រជុំមួយជាមួយលោកប្រធានាធិបតីរុស្ស៊ី ពូទីន នៅវិមានក្រឹមឡាំង។

វិមាន​ក្រឹមឡាំង៖ រុស្ស៊ី​នឹង​ប្រើ​អាវុធ​​​នុយក្លេអ៊ែរ លុះត្រាតែ​ប្រទេស​ខ្លួន​ត្រូវ​បាន​គំរាមកំហែង

ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN នៅថ្ងៃអង្គារម្សិលមិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឱ្យដឹងថា គោលនយោបាយសន្តិសុខរបស់រុស្ស៊ីកំណត់ថា ប្រទេសនេះ​នឹងប្រើ​ប្រាស់អាវុធនុយ​ក្លេអ៊ែរ​សម្រាប់តែករណីដែលអត្ថិភាពរបស់ខ្លួនត្រូវបានគំរាមកំហែងប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ