ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។

លោក ពូទីន ថ្លែង​ប្រាប់​លោកខាងលិច​ថា​រុស្ស៊ី​នឹង​កាន់​តែ​រឹងមាំ​បន្ថែមទៀត

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា រុស្ស៊ីនៅទីបំផុតនឹងកាន់តែរឹងមាំហើយឯករាជ្យជាងមុនបន្ថែមទៀត បន្ទាប់ពីជម្នះបានរាល់ការលំបាកនានាដែលបណ្ដាលមកពីអ្វីដែលលោកចាត់ទុកថា ជាទណ្ឌកម្មខុសច្បាប់របស់លោកខាងលិច។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។

លោក ពូទីន ថ្លែងថា​រុស្ស៊ី​ស្វាគមន៍​អ្នកស្ម័គ្រចិត្ត​មកពី​មជ្ឈិមបូព៌ា​ដើម្បី​ចូលរួម​ជាមួយខ្លួន​ប្រយុទ្ធ​នឹង​អ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃសុក្រនេះ បានបើកភ្លើងខៀវដើម្បីនាំយកយុទ្ធជនរាប់ពាន់នាក់មកពីមជ្ឈិមបូព៌ា ដើម្បីចូលរួមជាមួយខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​ធ្វើដំណើរ​មកកាន់​ប្រទេស​តួកគី​ដើម្បី​ជួបពិភាក្សា​ជាមួយ​ភាគី​រុស្ស៊ី

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានធ្វើដំណើរមកដល់ប្រទេសតួកគីហើយ ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃព្រហស្បតិ៍នេះ ទាក់ទងនឹងវិបត្តិរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបើកច្រករបៀងមនុស្សធម៌ដើម្បីជួយជនស៊ីវិលផ្លាស់ទីពី Mariupol និង Volnovakha។

ពលរដ្ឋ​អ៊ុយក្រែន​ជាង​១លាននាក់​បាន​ភៀសខ្លួន​ទៅ​ប៉ូឡូញ​គិត​ចាប់​តាំង​ពី​រងការ​ឈ្លានពាន​ដោយរុស្ស៊ី

កងកម្លាំងការពារព្រំដែនប៉ូឡូញ (Polish Border Guard) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មានប្រជាជនចំនួន១,៤៣លាននាក់បានចេញពីអ៊ុយក្រែនចូលមកកាន់ប្រទេសប៉ូឡូញ គិតចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការឈ្លានពានកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

លោក Yoon Suk-yeol ធ្វើដំណើរចូលរួមការបោះឆ្នោតមួយមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីសម្រាប់កូរ៉េខាងត្បូង ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។

អាមេរិក​អបអរ​សាទរ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ជាប់ឆ្នោតថ្មី

សហរដ្ឋអាមេរិកនៅថ្ងៃពុធម្សិលមិញ បានប្រកាសអបអរសាទរដល់លោក Yoon Suk-yeol ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង និងលើកឡើងថា ប្រធានាធិបតីរបស់ខ្លួន លោក ចូ បៃឌិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងាររួមគ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។

មន្ត្រីអ៊ុយក្រែននិងរុស្ស៊ី ក្នុងកិច្ចចរចាជុំទី២ ស្ដីពីបទឈប់​បាញ់រវាងអ៊ុយក្រែនជាមួយរុស្ស៊ី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។

គណៈប្រតិភូ​រុស្ស៊ី​ចាកចេញ​មកកាន់​បេឡារុស ដើម្បី​ត្រៀម​ជួប​ជាមួយ​អ៊ុយក្រែន​បន្តទៀត

យោងតាមសារព័ត៌មាន Sputnik ក្នុងប្រទេសបេឡារុស បានរាយការណ៍ឱ្យដឹងថា គណៈប្រតិភូរុស្ស៊ី​មួយក្រុម​បាន​ចេញ​ដំណើរ​មក​កាន់ប្រទេសបេឡារុស ជាកន្លែងដែលខ្លួននឹងជួបជាមួយក្រុមមន្រ្តីចរចាអ៊ុយក្រែន​ សម្រាប់កិច្ចចរចាលើកទី៣។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក្នុងកិច្ចសម្ភាសមួយជាមួយសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។

ចិន​ថា​ខ្លួន​មាន​មិត្តភាព​ដ៏​រឹងមាំ​ជាមួយ​រុស្ស៊ី

រដ្ឋមន្រ្តី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) បានឱ្យដឹងនៅថ្ងៃចន្ទនេះថា មិត្តភាព​ប្រទេសរបស់​ខ្លួន​ជាមួយ​រុស្ស៊ី គឺរឹងមាំខ្លាំងណាស់ ខណៈដែលលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរ​ គឺ​មាន​ភាព​ទូលំ​ទូលាយ។

កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបើកច្រករបៀងមនុស្សធម៌ដើម្បីជួយជនស៊ីវិលផ្លាស់ទីពី Mariupol និង Volnovakha។

រុស្ស៊ី​នឹង​បើក​ច្រករបៀង​មនុស្សធម៌​ដល់​ជនស៊ីវិល​នៅ​អ៊ុយក្រែន​ក្នុងថ្ងៃនេះ

ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា យោធារបស់ខ្លួននឹងផ្អាកការបាញ់ប្រហារ ហើយអនុញ្ញាតឱ្យមាន​ច្រករបៀងមនុស្សធម៌នៅក្នុងទីក្រុងជាច្រើនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ (Kyiv) ផងដែរ នៅថ្ងៃចន្ទនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

(ស្ដាំ) លោក​​នាយក​រដ្ឋ​មន្ត្រី បូរីស ចនសុន (Boris Johnson) ជួបពិភាក្សាជាមួយ (ឆ្វេង) លោកប្រធានាធិបតីអ៊ុយក្រែន Zelensky ពាក់ព័ន្ធស្ថានភាពអ៊ុយក្រែននិងរុស្ស៊ី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

អង់គ្លេស​សន្យា​ផ្ដល់​ថវិកា​ចំនួន​១០០លាន​ដុល្លារ ដើម្បី​ជួយ​គាំទ្រ​ដល់​អ៊ុយក្រែន

ការិយាល័យរបស់លោក​នាយក​រដ្ឋ​មន្ត្រី បូរីស ចនសុន (Boris Johnson) បានឱ្យដឹងថា ចក្រភពអង់គ្លេសនឹងផ្ដល់ថវិកាចំនួន១០០​លានដុល្លារអាមេរិក (ស្មើនឹង៧៥​,៦​លាន​ផោន) តាម​រយៈធនាគារ​ពិភព​លោក​ដល់​អ៊ុយ​ក្រែន ដើម្បីជួយកាត់បន្ថយសម្ពាធហិរញ្ញវត្ថុដែលប្រទេសមួយនេះជួបប្រទះ ដោយសារតែការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

រោងចក្រនុយក្លេអ៊ែរកំពុងតែត្រូវបានកងកម្លាំងរុស្ស៊ីធ្វើការវាយប្រហារ។

អ៊ុយក្រែន ថា​ទាហាន​រុស្ស៊ី​ជាង​១ម៉ឺននាក់​បានស្លាប់​ក្នុង​សង្គ្រាម​ឈ្លានពាន​ប្រទេស​របស់​ខ្លួន

មន្រ្តីផ្នែកកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញថា ទាហានរុស្ស៊ីជាង១១ ០០០នាក់បានស្លាប់បាត់បង់ជីវិត គិតចាប់តាំងពីប្រទេសមួយនេះបានបើកការឈ្លានពានលើប្រទេសរបស់ខ្លួន ​កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ