បំណែកយន្តហោះក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ជើងហោះហើរលេខ MU5735 ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Xin Hau នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

យន្តហោះចិន​ដឹក​អ្នកដំណើរ​១២៣នាក់​ធ្លាក់​នៅ​តំបន់​ក្វាងស៊ី​ភាគខាងត្បូង

យោងតាមរដ្ឋបាល​អាកាសចរណ៍ស៊ី​វិលចិន (CAAC) បានឱ្យដឹងថា យន្ត​ហោះ​មួយ​គ្រឿង​ផ្ទុក​មនុស្សសរុប​ចំនួន១៣២នាក់ របស់​​ក្រុម​ហ៊ុន​​អាកាសចរណ៍​​ចិន China Eastern Airlines បានធ្លាក់នៅតំបន់ភ្នំ ក្នុង​តំបន់​ក្វាង​ស៊ី (Guangxi) ភាគខាងត្បូងប្រទេសចិន កាលពីរសៀលថ្ងៃចន្ទ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNN។

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ប្រជុំជាមួយបណ្ដាប្រទេស G7 ពាក់ព័ន្ធនឹងករណីរុស្ស៊ីឈ្លានពានអ៊ុយក្រែន ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ចូ បៃដិន ព្រមានចិនថា​អាចនឹងជួបផលលំបាកធ្ងន់ធ្ងរ​បើខ្លួនគាំទ្ររុស្សីក្នុងសង្រ្គាមនៅអ៊ុយក្រែន

ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក ចូ បៃដិន ត្រូវបានរំពឹងថានឹងថ្លែងទៅកាន់ប្រធានាធិបតីចិនលោកស៊ី ជីនពីង នៅថ្ងៃសុក្រនេះ ថា ប្រទេសចិន​​នឹងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើ​ខ្លួន​គាំទ្រប្រតិ​បត្តិ​ការ​យោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដែលើការលើកឡើងនេះ​ជាការព្រមានមួយ​ស្របពេល​ជម្លោះ​រវាងប្រទេសទាំងពីរនេះកាន់តែឡើងកម្ដៅ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាមេរ៉ាបញ្ឈរត្រៀមថតនៅក្នុងកិច្ចប្រជុំមួយរបស់ប្រធានាធិបតីរុស្ស៊ី។

គេហទំព័រ​រដ្ឋាភិបាល​រុស្ស៊ី​នានា​ប្រឈមមុខ​នឹង​ការ​វាយប្រហារ​តាមប្រព័ន្ធ​អ៊ីនធឺណិត

ទីភ្នាក់ងារព័ត៌មាន TASS បានស្រង់ការលើកឡើងរបស់ក្រសួងឌីជីថលរុស្ស៊ី ដែលបានថ្លែងឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា គេហទំព័ររដ្ឋាភិបាលនានារបស់ប្រទេសនេះ បច្ចុប្បន្នកំពុងតែប្រឈមនឹងការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត (Cyber attacks) ដែលមិនធ្លាប់មានពីមុនមក ខណៈដែលកិច្ចខិតខំប្រឹងប្រែងបច្ចេកទេស​កំពុងតែត្រូវបានធ្វើឡើងដើម្បីជួយទប់ស្កាត់បញ្ហានេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson រួមនឹងមន្ត្រីផ្សេងទៀត ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

ចារកម្ម​យោធា​អង់គ្លេស​ថា ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ហាក់​ជាប់គាំង

ចារកម្មយោធារបស់ចក្រភពអង់គ្លេស បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយ​ក្រែន​ហាក់លែងដំណើរការទៅមុខនៅគ្រប់​ទីតាំង​ទាំង​អស់ ខណៈ​​កង​កម្លាំង​រុស្ស៊ីទទួល​រង​នូវ​ការខាត​បង់​យ៉ាង​ធ្ងន់ធ្ងរ​ ដែល​បានធ្វើឱ្យសកម្មភាពរបស់ខ្លួនតាមផ្លូវគោក សមុទ្រ ឬផ្លូវអាកាស មានការរីកចម្រើនតិចតួចបំផុតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន។

ប្រធានាធិបតី​អ៊ុយក្រែន ថា​ជំហរ​របស់​ខ្លួន​និង​រុស្ស៊ី​ក្នុង​កិច្ចពិភាក្សា​ហាក់​មាន​ភាព​ប្រាកដ​ប្រជា​ជាងមុន

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានថ្លែងឱ្យដឹងនៅក្នុងសុន្ទរកថាជាវីដេអូមួយដែលបានចេញផ្សាយនៅព្រឹកថ្ងៃពុធនេះថា ជំហររបស់អ៊ុយក្រែន និងរុស្ស៊ី ក្នុងកិច្ចចរចាស្ដីពីសន្តិភាព ហាក់មើលទៅមានភាពប្រាកដប្រជាជាងមុន។ ទោះជាយ៉ាងណា លោកថា ដំណើរការនេះត្រូវការពេលវេលាបន្ថែមទៀត។

ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន (Vladimir Putin) និងសមភាគី​អាមេរិក លោក ចូ បៃឌិន (Joe Biden) ក្នុងកិច្ចពិភាក្សាមួយតាមប្រព័ន្ធវីដេអូ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។

រុស្ស៊ី​ដាក់​បម្រាម​មិន​ឱ្យ​លោក ចូ បៃឌិន និង​នាយករដ្ឋមន្ត្រី​កាណាដា​ចូល​ប្រទេស​របស់ខ្លួន

រុស្ស៊ីបាន​ឱ្យដឹង​កាល​ពី​យប់​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​ដាក់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក ចូ បៃឌិន និងនាយក​រដ្ឋមន្ត្រីកាណាដា លោក Justin Trudeau រួមនឹងមន្ត្រីកំពូលៗរបស់សហរដ្ឋអាមេរិកមួយចំនួនទៀតនៅក្នុងបញ្ជីមួយដែល​ហាមឃាត់មិនឱ្យចូលប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់​ងារ​សារ​ព័ត៌​មាន Reuters។

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។

សហភាពអឺរ៉ុប​អនុម័ត​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ក្នុង​វិស័យ​មួយចំនួន​ទៀត​លើ​រុស្ស៊ី

សហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ បានអនុម័តជាផ្លូវការនូវការដាក់ទណ្ឌកម្មថ្មីមួយចំនួនទៀត​ទៅលើរុស្ស៊ី ទាក់ទង​នឹងការឈ្លានពានអ៊ុយក្រែន ដែលរួមមានការហាមឃាត់ការវិនិយោគក្នុងវិស័យថាមពលរបស់រុស្ស៊ី ការនាំចេញទំនិញប្រណិត និងការនាំចូលផលិតផលដែកពីប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

លោក ស៊ី ជីងពីង ប្រធានាធិបតីចិន។ (fmprc.gov.cn)

ចិន​បដិសេធ​ការ​អះអាង​របស់​អាមេរិក​ដែល​ថា​រុស្ស៊ី​សុំជំនួ​យ​យោធា​ពី​ខ្លួន​នៅ​អ៊ុយក្រែន

ប្រទេស​ចិន​ ​​នៅថ្ងៃ​អង្គារនេះ បាន​បដិសេធ​ការ​អះអាង​របស់​មន្ត្រី​អាមេរិក​ ​ដែល​ថា ​រុស្ស៊ី​បានព្យាយាមស្វះ​ស្វែងរក​ជំនួយ​​យោធាពីខ្លួន​នៅ​អ៊ុយ​ក្រែន​ និង​​បាន​ចោទ​អាមេរិក​ថា​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ដែល​ធ្វើឱ្យស្ថានការណ៍ជម្លោះកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។

ស្ត្រីជនជាតិថៃម្នាក់ពួននៅរណ្ដៅដី ដើម្បីការពារពីការបាញ់ប្រយុទ្ធគ្នារបស់មីយ៉ាន់ម៉ា ស្ថិតនៅជាប់នឹងព្រំប្រទល់ថៃ-មីយ៉ាន់ម៉ា។

ប្រជាជនថៃ​ជាប់​ព្រំដែន​មីយ៉ាន់ម៉ា រៀបរាប់​ពី​ទុក្ខ​លំបាក​គិត​ចាប់​តាំង​ពី​មាន​រដ្ឋប្រហារ​នៅ​ក្នុង​ប្រទេសនេះ

ប្រជាពលរដ្ឋក្នុងតំបន់ Mae Sariang តាមដងទន្លេ Salween ក្នុងខេត្ត Mae Hong Son ប្រទេសថៃ ដែលមានព្រំប្រទល់ជាប់ប្រទេសមីយ៉ាន់ម៉ា បាននិងកំពុងចែករំលែករឿងរ៉ាវដ៏រន្ធត់របស់ពួកគេដែលកើតឡើង បន្ទាប់ពីមានរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១។

ស្ត្រីជនជាតិម៉ុងហ្គោលីម្នាក់កាន់បដាក្នុងដៃ ដោយមានសរសេរអក្សរខ្លះៗនិងមានគូររូសទង់ជាតិអ៊ុយក្រែន។

ពលរដ្ឋ​ម៉ុងហ្គោលី​ភ័យខ្លាច​ផលប៉ះពាល់​ពី​វិបត្តិ​នៅ​អ៊ុយក្រែន​ទៅលើ​ជីវិត​របស់​ពួកគេ

ស្របពេលដែលវិបត្តិនៅ​អ៊ុយក្រែនកាន់តែឡើងកម្ដៅ និងស្ថានការណ៍កាន់តែធ្លាក់ដុនដាបបន្ថែមទៀត ពលរដ្ឋម៉ុងហ្គោលី ដែលមានព្រំដែនគោករបស់ខ្លួនជាប់ជាមួយរុស្ស៊ីក្នុង​ទំហំ​ធំ បាន​ចាប់ផ្ដើមមានអារម្មណ៍​ទទួល​រងនូវសម្ពាធនៃសង្រ្គាម ដែលអាចនឹងជះឥទ្ធិពលដល់ជោគវាសនារបស់ពួកគេ តំបន់ និងពិភពលោកទាំងមូល។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ