លោក ហ៊ុន សែន ថា ទំនិញឡើងថ្លៃក្នុងរដូវសែនចិនជារឿងធម្មតា
នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ទំនិញឡើងថ្លៃក្នុងរយៈពេលប៉ុន្មានថ្ងៃក្នុងរដូវសែនចិននេះ គឺជារឿងធម្មតាទៅហើយ ប៉ុន្តែពលរដ្ឋមួយចំនួន ស្នើឱ្យមានការត្រួតពិនិត្យលើបញ្ហានេះ ដើម្បីជៀសវាងឈ្មួញកណ្តាលឆ្លៀតឱកាសតម្លើងថ្លៃទំនិញតាមចិត្ត។