កសិករ​នៅ​ខេត្តបា​ត់ដំ​បង ត្អូញ​ត្អែរ​ពី​តម្លៃ​ស្រូវ​ចុះ​ថោក ខណៈ​ជី​និង​ថ្នាំ​កសិកម្ម​បន្ត​ឡើង​ថ្លៃ

នៅតាមតំបន់មួយចំនួន ក្នុងខេត្តបាត់ដំបង ដូចជាស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុក​ថ្មគោល ជាដើម កសិករហាក់មមា​ញឹក​ក្នុងការប្រមូលផលស្រូវស្រងែ នៅពាក់​​កណ្ដាលខែវស្សានេះ ដោយកសិករខ្លះកំពុងបញ្ជាម៉ាស៊ីនច្រូត និងខ្លះទៀត​បរគោយន្តកន្ត្រៃដឹកស្រូវ។ តែយ៉ាងណា កសិករហាក់មិនសូវសប្បាយចិត្តនឹងទិន្នផល​ទាំងនេះនោះទេ ដោយ​សារ​ទិន្នផល​មានតម្លៃថោក។

លោក ហ៊ុន សែន ព្រមាន​បិទ​ការ​នាំចូល​បន្លែ និង​ផ្លែឈើ​ពី​ថៃ​បើ​ថៃ​មិន​​បើក​ច្រក​ព្រំ​ដែន

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ប្រកាស​ទុករយៈពេល២៤ម៉ោង ឱ្យភាគី​ថៃ​ដើម្បីធ្វើឱ្យស្ថានភាពតាមច្រកព្រំដែន​​វិលត្រឡប់ទៅស្ថានភាពដើមវិញ បើមិនដូច្នោះទេ កម្ពុជានឹងបិទការនាំចូលបន្លែ និងផ្លែឈើថៃនៅគ្រប់ច្រកព្រំដែនទាំងអស់។

កសិករមួយចំនួន​មិនទាន់​ជឿ​យន្ត​ការ​សភា​ដែល​ជំរុញ​ការ​លើ​ក​កម្ពស់​វិស័យ​កសិ​កម្ម

សមាជរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៣ ខែមិថុនានេះ កំពុងដំណើរពិភាក្សា​លើប្រធានបទសំខាន់ទីបី នោះ​គឺ​​វិស័យកសិកម្ម។ កិច្ចប្រជុំនេះនឹងដំណើរការទៅរយៈពេលមួយថ្ងៃពេញ ដឹកនាំដោយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដោយមាននាយករដ្ឋមន្ត្រី មន្ត្រីរាជការ និងតំណាងរាស្ត្រចូលរួមចំនួន១៨២នាក់។

វិបត្តិ​កសិករ​ចង្អុល​បង្ហាញ​ពី​កង្វះ​ការ​ទទួល​ខុស​ត្រូវ​របស់​មេដឹក​នាំ​ត​ជំនាន់

បញ្ហាកសិផលគ្មានទីផ្សារ បានក្លាយទៅជាវិបត្តិសង្គមរីកកាន់តែធំឡើងៗ ធ្វើឱ្យប្រជាកសិករខ្មែរកាន់តែច្រើនឡើង បាន​ទុកដីស្រែដីចម្ការរបស់ខ្លួនចោល ហើយធ្វើចំណាកស្រុកឡើងស្ងាត់ភូមិទៅកាន់ប្រទេសថៃ និងទៅតាមតំបន់ផ្សេងទៀត ដើម្បីរកប្រាក់បង់សងធនាគារ។

ការផលិតគ្មានកិច្ចសន្យា​ជាមុន​ធ្វើឱ្យកសិករ​ជាប់​អន្ទាក់​បំណុល​វណ្ឌក​តជំនាន់

ការដែលឈ្មួញអាច​ទម្លាក់តម្លៃកសិផល​តាមទំនើងចិត្ត នារដូវប្រមូល​ផល​ច្រើន​ទសវត្សរ៍ ធ្វើ​ឱ្យ​កសិករជាប់​ផុង​ក្នុង​អន្ទាក់​បំណុល​តជំនាន់​នោះ បណ្តាល​មក​ពី​កត្តាធំ​ៗ​៤ ក្នុង​នោះ​រួម​ទាំង​កង្វះ​ឆន្ទៈ​របស់​ស្ថាប័ន​រដ្ឋ ក្នុង​ការ​ជំរុញ​ឱ្យ​ឈ្មួញ​​ចុះ​កិច្ច​សន្យា​តំណត់​តម្លៃ​កសិផល​ជាមុន ជាមួយ​កសិករ​មុន​ធ្វើការ​ផលិត។

លោក ស៊ុន ចាន់ថុល ថា​ទឹក​ជា​មាស​ស ធានា​សន្តិ​សុខ​ស្បៀង ខណៈ​កសិករ​ខ្លះ​អត់​ទឹកធ្វើស្រែ

អនុប្រធានទី១​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បាន​និយាយ​ថា ធន​ធាន​ទឹក​ជា​ចំនុច​ស្នូ​​ល​​នៃ​វិស័យ​កសិកម្ម និង​ធានា​សន្តិ​សុខ​ស្បៀង ជាយុទ្ធ​សាស្ត្រអា​ទិភាព​របស់​រដ្ឋាភិបាល ជំរុញ​ការ​លើក​កម្ពស់​ជីវភាព​ប្រជា​ពលរដ្ឋ ខណៈ​កសិករ​ខ្លះ​ប្រឈម​ខ្វះ​ទឹក​ធ្វើ​ស្រែ និង​ចិញ្ចឹម​សត្វ។

កង្វះ​ទឹក​ធ្វើ​ស្រែ​និង​​​វិបត្តិទីផ្សារ​​​​ជាង​​៤០​ឆ្នាំ​មក​នេះ​​ គឺ​​បង្ហាញ​ពី​អស​មត្ថ​ភាព​​របស់​មេដឹកនាំ​

នៅឆ្នាំនេះ ក៏មិន​ខុសពីឆ្នាំមុនៗដែរ ​ប្រជា​កសិករ​​បាន​ជួប​​វិបត្តិ​ទី​ផ្សារ​ជាថ្មី​ទៀត​ ដោយ​​ស្រូវ​​និង​ដំឡូង​​មី ​​រួម​ទាំង​កសិផល​ផ្សេង​ទៀត​ចុះ​ថោក​​​ ។ រីឯ​​ក្រសួ​ង​កសិកម្ម​ ក៏ដូច​ជារដ្ឋា​ភិបាល ក្រៅ​ពីបន្ទោស​​ប្រជា​ពល​រដ្ឋ​ថា ម​​ក​​ពី​យក​​ពូជ​​ស្រូវ​វៀត​ណាម​​មក​​ដាំ​ដុះ​​ ​មិន​ដាំដុះ​ពូជស្រូវ​ខ្មែរ ដែល​​មាន​​តម្រូវការ​ទីផ្សារ​នោះ គេមិន​ឃើញ​មាន​វិធានការ​អ្វី​​​​ជា​ដុំកំភួនក្រៅ​ពី​ជំរុញ​ឱ្យ​ប្រជាកសិករ​ ​ចូល​រួម​បង្កើត​សហគមន៍​កសិកម្មទំនើប​ ដើម្បី​កាត់​បន្ថយ​​​​ថ្លៃ​ដើម​​ផលិតកម្ម​ និង​ងាក​មក​ដាំដុះ​​ពូជ​ស្រូវ​ខ្មែរ​​នោះ​​ឡើយ

អ្នក​ជំនាញ​ចង់​ឱ្យមាន​ការធានា​ទីផ្សារ​សម្រាប់កសិករកុំឱ្យ​ធ្វើស្រូវបាន​ផល​ហើយ​ខ្វះទីផ្សារ

រឿងកសិផល​របស់កសិករ​ធ្លាក់​ថ្លៃ គ្មាន​​ទីផ្សារ នៅ​រដូវប្រមូលផល​ចូល​មកដល់​​​ ​វាមិន​មែន​ជា​រឿង​ថ្មី​​នោះ​​ទេ ពីព្រោះ​រឿង​នេះ​​ វាបាន​កើត​ឡើង​​ជារៀងរាល់​ឆ្នាំ​រាប់​សិប​ឆ្នាំមក​ហើយ​​ ហើយ​រដ្ឋាភិបាល​ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ​ ក៏​នៅ​តែ​មិន​ឃើញ​​អាចដោះ​ស្រាយ​បញ្ចប់​បញ្ហានេះ​បាន​ដែរ​ ដែល​ហេតុ​ដូច្នេះ​ហើយ​ ទើប​​ធ្វើឱ្យប្រជា​​កសិករ​ជា​ច្រើន​​ នៅ​តែ​មិន​អាច​ងើប​មុខ​រួចពីភាព​ក្រីក្រ​​ រហូត​ដល់​កសិករ​​​​ខ្លះ​ធ្លាក់​​ខ្លួន​​​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ ហើយ​ត្រូវ​​បង្ខំ​ចិត្ត​លក់​ដី​លក់​ស្រែ​សង​បំណុល​គេ​ក៏​មាន​។​

ក្រោយផ្ទុះការតវ៉ាទ្រង់ទ្រាយធំ​​នៅខេត្តតាកែវ រដ្ឋសន្យា​ដោះស្រាយបញ្ហាទឹក​ជូន​កសិករ

ក្រុមមន្ត្រី​អន្តរក្រសួង បានទទួលយកសំណើររបស់​ប្រជាកសិករជាង ៣ពាន់គ្រួសារ ​នៅស្រុកបាទី ខេត្ត​តាកែវ ដោយ​ក្រសួង​​ធនធាន​ទឹក និង​ឧតុនិយម នឹង​​បូមទឹក​ពី​ទន្លេ​បាទីដាក់​ចូល​ក្នុង​ប្រឡាយ​​​​ដែល​រីង​​ស្ងួត ដើម្បីជួយសង្គ្រោះស្រូវប្រាំង​​ដែលកំពុងខ្វះទឹកស្រោចស្រព។

កសិករ​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​២ ទាម​ទារ​ឱ្យ​អាជ្ញាធរ​​ជួយ​បូម​​ទឹក​សង្គ្រោះ​ស្រែ​ប្រាំង

ប្រជាកសិករ​​ប្រមាណ ១៥០នាក់ បានប្រមូល​ផ្តុំគ្នា​​តវ៉ា នៅព្រឹកថ្ងៃអង្គារនេះ ដោយ​​បិទ​​កំណាត់​ផ្លូវ​ជាតិ​លេខ​២ ប្រមាណ​ជាង​១ម៉ោង ​នៅ​ចំណុច​ឃុំ​កណ្តឹង ស្រុក​បាទី ខេត្ត​តាកែវ​ ​ទាម​ទារ​​​ឱ្យ​​ក្រសួង​ស្ថាប័ន និង​​អាជ្ញាធរ​​​ពាក់​ព័ន្ធ ​ដោះ​ស្រាយ​​​បូម​ទឹក​ស្រោចស្រពដំណាំ​ស្រែ​ប្រាំង​​របស់ពួកគាត់ ដែល​ប្រឈម​នឹង​​ការ​​ខូច​ខាតដោ​យ​​សារ​​​ខ្វះ​​ទឹក​។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ