នាយករដ្ឋមន្ត្រីបញ្ជាឱ្យដកបម្រាមហាមពលរដ្ឋខ្មែរដឹកទំនិញចូលទៅប្រទេសថៃ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក្រសួងមហាផ្ទៃ ឱ្យដកបម្រាមហាមឃាត់ពលរដ្ឋខ្មែរ ដឹកទំនិញពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃវិញជាបន្ទាន់ និងប្រាប់ទៅអាជ្ញាធរខេត្តជាប់ព្រំដែន ត្រូវជួយសម្របសម្រួលដល់ប្រជាពលរដ្ឋក្នុងការដឹកទំនិញទៅកាន់ប្រទេសជិតខាងផងដែរ។