
កម្ពុជា-ចិន ប្តេជ្ញាគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីក្រោមសម្ពាធដំឡើងពន្ធពីអាមេរិក
រដ្ឋាភិបាលកម្ពុជា បញ្ចេញព័ត៌មាន ក្រោយជំនួបជាមួយមេដឹកនាំកំពូលចិន លោក ស៊ី ជីនពីង ថាភាគីទាំងពីរប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខជាដើម។









