
កម្ពុជានឹងជួបវិបត្តិធ្ងន់ធ្ងរបើរដ្ឋាភិបាលមិនប្រញាប់ដោះស្រាយការតម្លើងពន្ធរបស់អាមេរិក
អ្នកជំនាញ និងមជ្ឈដ្ឋានជាច្រើន បានព្រមានថា កម្ពុជានឹងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ពីព្រោះរោងចក្រជាច្រើនអាចនឹងបិទទ្វារ ដែលនឹងធ្វើឱ្យកម្មករកាន់តែច្រើន អត់ការងារធ្វើ ប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការឱ្យបានទាន់ពេលវេលា ចំពោះការដំឡើងពន្ធលើទំនិញកម្ពុជា រហូតដល់៤៩ភាគរយរបស់សហរដ្ឋអាមេរិកទេនោះ។









