ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តនៅរមណីយដ្ឋានអង្គរវត្ត ខេត្តសៀមរាប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។

រយៈពេល៦ខែ កម្ពុជា​រកចំណូល​ពី​ការ​ចូល​ទស្សនា​អង្គរ​បាន​ជាង​២លាន​ដុល្លារ

កម្ពុជារកចំណូលបានជាង «២លាន ៤សែនដុល្លារ» ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ​ក្នុងរយៈពេល៦ខែ ​ដើមឆ្នាំ២០២២ ដោយចំនួននេះមានការកើនឡើងជាង១ ០០០ភាគរយ។ ​

បុរសម្នាក់បណ្ដើរម៉ូតូនៅក្បែរស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

World Bank ថា​វិបត្តិ​តម្លៃប្រេង​ឡើងខ្ពស់​នៅ​កម្ពុជា​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្រីក្រ​ជួប​បញ្ហា​ជីវភាព​គ្រួសារ

​ធនាគារពិភពលោក ​(World Bank) ប្រចាំនៅកម្ពុជា ​បានឱ្យដឹងថា ការឡើងថ្លៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោក ធ្វើឱ្យប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះនៅកម្ពុជា នឹងជួបបញ្ហាសេដ្ឋកិច្ចគ្រួសារ បើទោះបីជាសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ ក្រោយពីជួបវិបត្តិជំងឺរាតត្បាតកូវីដ-១៩ក្ដី។

ក្រសួង​ទុក​ពេល​៣ថ្ងៃទៀត​ឱ្យ​​អ្នក​ធ្វើ​អាជីវកម្ម​តាម​អនឡាញ​ទៅ​ដាក់​ពាក្យ​សុំ​អាជ្ញាបណ្ណ

ក្រសួងពាណិជ្ជកម្ម បាន​ពន្យារ​ពេល​ផាក​ពិន័យ​ចំពោះ​​​ដាក់ពាក្យស្នើសុំលិខិត​អនុញ្ញាត ឬអាជ្ញាបណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច (អនឡាញ) រហូត​ដល់ល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។

​កសិករ​ថា ស្រូវ​ប្រាំង​ខ្ទង់​​ពាន់​​ហិកតា​​នៅ​​ខេត្ត​បន្ទាយ​មាន​ជ័យ​ប្រឈមការ​​ខូច​ខាត​​ដោយ​​សារ​​គ្រោះ​​រាំង​​ស្ងួត

ប្រជា​កសិករ​ ឱ្យដឹង​ថា ស្រូវ​ប្រាំង​រាប់​ពាន់​ហិកតា នៅ​ឃុំ​មួយ​ចំនួន​ ក្នុង​ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយ​មាន​ជ័យ កំពុង​ប្រឈមការ​ខូច​ខាត​ដោយ​សារ​គ្រោះ​រាំង​ស្ងួតជាងមួយខែមកនេះ។

លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងពិធីប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» ប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។

លោក ស ខេង បារម្ភ​អន្តរជាតិ​ដាក់​ធនាគារជាតិ​កម្ពុជា​ក្នុង​បញ្ជីខ្មៅ​ដែល​ធ្វើ​ឱ្យ​ប្រឈម​ហានិភ័យ​ធំធេង

​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញការព្រួយបារម្ភខ្លាចអន្តរជាតិដាក់ធនាគារជាតិនៃកម្ពុជាក្នុងបញ្ជីខ្មៅ ជាហេតុធ្វើឱ្យ​ប្រឈមហានិភ័យធំធេងផ្នែកសេដ្ឋកិច្ចនិងនយោបាយ ប្រសិនបើសមត្ថកិច្ចមិនស្រាវជ្រាវឱ្យដល់ឫសគល់ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀននោះទេ។

បុរសម្នាក់បណ្ដើរម៉ូតូនៅក្បែរស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

សមាគម​មួយ​ស្នើ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រេងសាំង​ដែល​កំពុង​ហក់​ឡើង​ខ្ពស់

សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា ស្នើដល់រដ្ឋាភិបាលអនុគ្រោះពន្ធលើការ​​នាំចូលប្រេង​ឥន្ធនៈមកកម្ពុជា និង​ទប់​ស្កាត់ការ​ឡើង​ថ្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ ដើម្បីធានាពីការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

តម្លៃប្រេងឥន្ធនៈបង្ហាញលើតារាងតម្លៃសាំងនៅស្ថានីយប្រេងឥន្ធនៈកាល់តិចមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

សហភាពសហជីពកម្ពុជា ស្នើរដ្ឋាភិបាលចាត់វិធានការលើតម្លៃប្រេងដែលកំពុងហក់ឡើងខ្ពស់

សហភាពសហជីពកម្ពុជា ស្នើឱ្យរដ្ឋាភិបាល​ចាត់វិធានការ​តាមរយៈការ​កាត់​បន្ថយ​ពន្ធ​នាំ​ចូលប្រេង​ឥន្ធនៈ និងបញ្ចេញកញ្ចប់ថវិកា​ ដើម្បីទប់ស្កាត់កុំឱ្យតម្លៃប្រេងបន្ដហក់ឡើងថែមទៀត។​

សកម្មភាពចាក់ប្រេងសាំងនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែងនៅក្រុងភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

ប្រេងសាំង​ធម្មតា​ស្ថិត​នៅ​តម្លៃថេរ ខណៈ​ប្រេងម៉ាស៊ូត​ឡើង​២០០រៀល​ក្នុង​មួយលីត្រ

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃលក់រាយ​ប្រេងសាំងធម្មតា ចាប់ពីថ្ងៃអង្គារ ដល់ចុងខែនេះ មានតម្លៃដដែល គឺ៥ ៨០០រៀល​ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតបានឡើងថ្លៃខ្ពស់ជាងមុន២០០រៀល​ក្នុងមួយលីត្រ​។

បទយកការណ៍៖ កសិករខ្លះ​នៅខេត្តព្រៃវែង​ បន្តចិញ្ចឹមជ្រូកដោយប្រថុយប្រថានទោះប្រឈមនឹងការខាត​បង់

កសិករ​នៅ​ខេត្ត​ជាប់​ព្រំដែន​មួយ​ចំនួន​បោះបង់​របរ​ចិញ្ចឹមជ្រូក ខណៈ​ការ​នាំចូល​ខុសច្បាប់​នៅ​បន្ត​កើត​មាន

សមាគម​អ្នកចិញ្ចឹមសត្វ​កម្ពុជា អះអាងថា កសិករ​មួយ​ចំនួន​នៅតាម​បណ្ដា​ខេត្តជាប់ព្រំដែនបាន​សម្រេច​ចិត្ត​បោះបង់របរ​ចិញ្ចឹមសត្វជ្រូក ខណៈ​ករ​ណី​នាំ​ចូល​សត្វ​​ជ្រូក​​ខុស​ច្បាប់​ពីប្រទេស​​ជិត​​ខាង​​នៅបន្តកើតមាន។

កម្មកររោងចក្រ

៥ខែ​ដើមឆ្នាំ​នេះ ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​អាមេរិក​កើនឡើង​ជិត​៦០​ភាគរយ

ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២២នេះ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានការកើនឡើងចំនួន ៥៧,៧% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងទំហំទឹកប្រាក់ជិត៤ពាន់លានដុល្លារ ខណៈការនាំចូលទំនិញរបស់​អាមេរិកមកកម្ពុជាមានទឹកប្រាក់ចំនួន១៣៤លានដុល្លារ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ