អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ និងសង្គមស៊ីវិល រងការរឹតត្បិតនូវការចុះថតសកម្មភាពតវ៉ារបស់កូដករណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

CCIM ថា​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឆ្នាំ២០២១ កាន់​តែ​អាក្រក់​បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០២០

ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២១ កាន់តែអាក្រក់ បើប្រៀបធៀបនឹងឆ្នាំ២០២០ ខណៈអ្នកកាសែតចំនួន៩៣នាក់បានរងការធ្វើទុក្ខបុកម្នេញ។

អ្នកកាសែតនិងសង្គមស៊ីវិលចុះថតសកម្មភាពប៉ះទង្គិចគ្នារវាងកូដករនិងសមត្ថកិច្ចពាក់ព័ន្ធករណីក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់បុគ្គលិកនិងសហជីព ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​ថ្កោលទោស​ការ​គំរាម​ចាប់ខ្លួន​អ្នកកាសែត​បរទេស​ដែល​ចុះ​យក​ព័ត៌មាន​កូដកម្ម​ណាហ្គាវើលដ៍

ស្ថាប័នមិនមែនរដ្ឋាភិបាលចំនួន២ ថ្កោលទោសចំពោះការយាយី ការបំភិតបំភ័យ និងការគំរាមចាប់ខ្លួនអ្នកសារព័ត៌មានបរទេសម្នាក់នាពេលថ្មីៗនេះ ខណៈអ្នកសារព័ត៌មានរូបនោះចុះយកព័ត៌មានពីសកម្មភាពកូដកម្មរបស់បុគ្គលិកណាហ្គាវើលដ៍នៅរាជធានីភ្នំពេញ។

មន្ត្រីប៉ូលិសចរាចណ៍និងអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗ ឈរនៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

ខេមបូចា៖ អ្នក​សារព័ត៌មាន​១២​នាក់​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​​អំឡុង​ពេល​៣​ខែ​ចុង​ឆ្នាំ​មុន

សមាគមសម្ព័ន្ធអ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថាខេមបូចា បានឱ្យដឹងថា យ៉ាងហោចណាស់អ្នកសារព័ត៌មានជាង ១០នាក់កំពុងជាប់បណ្តឹងព្រហ្មទណ្ឌនៅតុលាការរយៈពេល ៣ខែ ចុងក្រោយកាលពីឆ្នាំមុន ខណៈវប្បធម៌និទណ្ឌភាពលើអ្នកសារព័ត៌មាននៅតែបន្តកើតមាន​។

ចាងហ្វាងកាសែត LSN លោក លួស សេង ឈរមុខសាលាដំបូងខេត្តកំពត ក្នុងថ្ងៃលោកចូលសវនាការពាក់ព័ន្ធនឹងការផ្សាយរឿងជម្លោះដីធ្លី និងការចាប់ខ្លួន​ពលរដ្ឋ៤​នាក់​នៅខេត្ត​កំពត ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។

តុលាការដាក់ឱ្យអ្នកកាសែតម្នាក់ស្ថិតក្រោមការត្រួតពិនិត្យ៦ខែ ពាក់ព័ន្ធការផ្សាយរឿងវិវាទដីធ្លីនៅខេត្តកំពត

សាលាដំបូងខេត្តកំពត សម្រេចឱ្យអ្នកសារព័ត៌មានម្នាក់នៅក្រៅឃុំ ប៉ុន្តែស្ថិត​ក្រោមការតាមដានតាមផ្លូវតុលាការ​រយៈពេល៦ខែ ពាក់ព័ន្ធការផ្សាយព័ត៌មានស្ដីពីជម្លោះដីធ្លីនៅខេត្តនេះ កាលពីចុងឆ្នាំ២០២១។

អ្នកធ្វើការ​វិស័យ​ព័ត៌មាន៖ រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការជំរុញ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ចេញ​តាម​ការ​ប្ដេជ្ញាចិត្ត

អ្នកធ្វើការលើវិស័យព័ត៌មាននៅកម្ពុជាបានលើកឡើងថា រដ្ឋាភិបាលបរាជ័យក្នុងការជំរុញ​សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានឱ្យបានចេញទៅតាមការប្ដេជ្ញាចិត្តរបស់ខ្លួន បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះត្រូវបានពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមកដល់ពេលនេះមិនទាន់អនុម័តចេញជាផ្លូវការនៅឡើយ។

លោក​ Peter​ Zsombor និងលោក​ អូន​ ភាព

សាលាឧទ្ធរណ៍​ខេត្តត្បូងឃ្មុំ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នកកាសែត​ឌឹខេមបូឌាដេលី​២នាក់

​តុលាការ​សាលាឧទ្ធរណ៍​ខេត្តត្បូង​ឃ្មុំ បាន​សម្រេច​ទម្លាក់​ចោល​កា​រចោទ​ប្រកាន់​លើអតីត​អ្នក​​កា​សែត ឌឹ ខេម​​បូ​ឌា​​ដេលី ចំនួន២រូប។

សន្និសីទសារព័ត៌មានស្ដីពីការឃាត់ខ្លួនមេសហជីពនិងបុគ្គលិកណាហ្គាវើលដ៍ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ វេលាម៉ោង​៩ព្រឹក​ ថ្ងៃទី០៤​ ខែមករា​ ឆ្នាំ២០២២​។

សារព័ត៌មាន​ខ្លះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​យក​ព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​ពាក់ព័ន្ធ​ការ​ចាប់​ខ្លួន​កូដករ​ណាហ្គាវើលដ៍

ស្ថាប័នសារព័ត៌មានមួយចំនួនដូចជា VOD, EAC និង GN Time ជាដើម មិនត្រូវបានអនុញ្ញាតឱ្យចូលយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ការចាប់ខ្លួន​បុគ្គលិក​ណាហ្គាវើលដ៍ (Naga World)» នៅព្រឹកថ្ងៃនេះទេ ខណៈក្លឹបសារព័ត៌មានចង់ឃើញអាជ្ញាធរបើកទូលាយចំពោះគ្រប់ស្ថាប័ន។

ចាងហ្វាង​កាសែត LSN លោក លួស សេង មកចូលឆ្លើយបំភ្លឺនៅសាលាដំបូងខេត្តកំពត ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

តុលាការខេត្តកំពតកោះហៅអ្នកសារព័ត៌មានម្នាក់ឱ្យឆ្លើយបំភ្លឺក្រោមបទញុះញង់និងប្រមាថ

តុលាការខេត្តកំពត បានកោះហៅ​​ជាលើកទី២ ឱ្យ​អ្នកសារព័ត៌មានម្នាក់នៅខេត្តស្វាយរៀងចូលទៅឆ្លើយបំភ្លឺ​នៅខែក្រោយ ក្រោមបទចោទ «ញុះញង់ និងប្រមាថ»។

សមត្ថកិច្ចឈរយាមប្រចាំការនៅមុខតុលាការកំពូល។

តុលាការកំពូល​សម្រេច​ឱ្យ​ចាងហ្វាង​កាសែតជាតិខែ្មរ​ម្នាក់​ជាប់​ពន្ធនាគារ​ជាង​១ឆ្នាំ​ដូច​តុលាការ​ថ្នាក់ក្រោម

តុលាការ​កំពូល បាន​សម្រេចសេចក្ដីដោយ​កំបាំងមុខ ដោយ​ឱ្យចាង​ហ្វាង​​កាសែត​​ជា​តិខែ្ម​រ​ម្នាក់ជាប់​ពន្ធនាគារ ១ឆ្នាំ​៨​ខែ ដូចតុលាការថ្នាក់ក្រោម​ដែរ ទោះបីជនជាប់ចោទរូបនេះធ្លាប់ស្នើសុំតុលាកា​រ​ជាន់ខ្ពស់មួយនេះ​កាត់តម្រឹមទោសរបស់ខ្លួនត្រឹមថ្ងៃប្រកាសសាលដីកានាថ្ងៃសុក្រនេះក៏ដោយ។

សមត្ថកិច្ចឈរយាមប្រចាំការនៅមុខតុលាការកំពូល។

ចាងហ្វាង​កាសែត​ជាតិខែ្មរ ស្នើ​សុំ​តុលាការ​កំពូល​ដោះលែង ខណៈ​លោក​អនុវត្ត​ក្នុង​ពន្ធនាគារ​សល់​១១​ថ្ងៃ​ទៀត​ផុត

ចាងហ្វា​ងកាសែត​ជាតិ​ខែ្មរ​​ម្នាក់​ ស្នើទៅតុលាការកំពូលដោះលែងខ្លួនឱ្យមានសេរីភាព ខណៈទោស​ដែល​ខ្លួន​អនុវត្តក្នុងពន្ធនាគារនៅសល់តែ១១ថ្ងៃទៀតផុតតាមការកំណត់របស់​តុលាការ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ