អ្នកកាសែត​​​អនឡាញម្នាក់ចូល​​​​បំ​ភ្លឺនៅតុលាការ ​ក្រោម​បណ្តឹង​​​របស់​រដ្ឋបាល​ខេត្ត​ស្វាយ​រៀង

អ្នកសារព័ត៌មានអនឡាញម្នាក់ នៅថ្ងៃពុធនេះ បានចូលទៅបំភ្លឺនៅសាលាដំបូងខេត្តស្វាយរៀង ក្រោយរដ្ឋបាលខេត្តមួយនេះ បានប្តឹងរូបគាត់ ពាក់ព័ន្ធនឹងការចោទពីបទ ញុះញង់ បរិហារកេរ្តិ៍ និងជេរប្រមាថជាសាធារណៈ ក្រោយពីអ្នកសារព័ត៌មានរូបនោះ រាយការណ៍ថាមានភាពមិនប្រក្រតីក្នុងគម្រោងដេញថ្លៃជួសជុលផ្លូវនៅឃុំច្រេស។

ក្រសួងព័ត៌មាន​រង​ការ​រិះ​គន់​ថា​រួម​ដៃ​ការ​ពារ​ពួក​ឧក្រិដ្ឋ​ជន​បង្រ្កាប​អ្នក​ការ​ពារ​ព្រៃ​ឈើ

ការដែលក្រសួងព័ត៌មានចេញការពារវិធានចាប់ខ្លួនជនជាតិដើមភាគតិច​គួយ លោក អ៊ុក ម៉ៅ ដែលសកម្មរាយការណ៍ពីបទល្មើសព្រៃឈើនោះ ជំរុញឱ្យមានការរិះគន់ថា រដ្ឋាភិបាលគ្រួសារហ៊ុន ឱបក្រសោបពួកឧក្រិដ្ឋជនព្រៃឈើ ដើម្បី​ឱ្យជួយការពារអំណាច បង្កមហន្តរាយដល់ជាតិ ។

ក្រុមអ្នកជំនាញផ្នែក​សារព័ត៌មាន​បង្ហាញ​ក្តី​បារម្ភ​នៅ​ពេល​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ត្រូវ​ធ្លាក់​ចុះ

អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដាក់ក្តីបារម្ភទៅលើលំហសេរីភាព នៃបណ្តាញព័ត៌មានធំៗ នៅលើពិភពលោក និងក្នុង​តំបន់ ដែលកំពុងទទួលរងការយាយី និងផ្តាច់ជំនួយ ក្នុងទិសដៅដើម្បីបង្អាក់ដំណើរការក្នុងការផលិតមាតិកាព័ត៌មាន ដែលជាការបម្រើឱ្យសេចក្តីត្រូវការជាសាធារណៈ តាមរយៈការផ្តល់ព័ត៌មាន​ប្រចាំថ្ងៃ ដែលមានភាពចាំបាច់ និងសារៈសំខាន់។

សារព័ត៌មាន​ឯករាជ្យ​ជា​តួអង្គ​សំខាន់​ក្នុង​ការ​ចង្អុល​បង្ហាញ​​ជំងឺ​សង្គម

ប្រជាពលរដ្ឋ និងអ្នកឃ្លាំមើល ចាត់ទុកសារព័ត៌មានឯករាជ្យជាតួអង្គសំខាន់ ក្នុងការចង្អុលបង្ហាញជំងឺសង្គម ខណៈរដ្ឋាភិបាលគ្រួសារហ៊ុនចាត់ទុកសារព័ត៌​មាន​​ដែលជួយបន្លឺសំឡេងជនរងគ្រោះ ជាព័ត៌មានក្លែងក្លាយ ដែលការណ៍នេះពួកគេបាម្ភពីកំណើនជនរងគ្រោះ អយុត្តិ​ធម៌សង្គម និងបទឧក្រិដ្ឋ។

គណបក្សកម្លាំងជាតិថា វិទ្យុVOA និងRFA ជាផ្នែកលើកកម្ពស់ប្រជាធិបតេយ្យ

គណបក្សកម្លាំងជាតិ ចាត់ទុក ស្ថាប័ន​សារព័ត៌មានVOA និង RFA បានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកស្ទួយសេរីភាព និងលិទ្ធិប្រជាធិបតេយ្យ ផ្តល់ព័ត៌មានពិតប្រកបដោយតម្លាភាពដល់ពលរដ្ឋដែលកំពុងរស់នៅប្រទេស ដែលមានការរឹតត្បិតសេរីភាពសារព័ត៌​មាន រួមទាំងកម្ពុជា។

ប្រធានា​ធិបតីអាមេរិកបញ្ចប់​បុគ្គលិកVOA​​ជាង​១ពាន់នាក់​ និង​​​ផ្អាក​​ផ្តល់​​ជំនួយ​​ឱ្យ​វិទ្យុ​អាស៊ី​សេរី

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិរបស់ខ្លួន កាល​ពីថ្ងៃសុក្រ ដោយបញ្ចប់​បុក្គលិក​សំឡេង​សហរដ្ឋអាមេរិក វីអូអេ ១៣០០នាក់ ខណៈវិទ្យុអាស៊ីសេរី និងអឺរ៉ុបសេរី ក៏ត្រូវប្រឈមមុខនឹងការ​បិទទ្វារដូចគ្នា ក្រោយពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ក្នុងការបន្តកាត់បន្ថយការចំណាយរបស់ការិយា​ល័យ​សហព័ន្ធ។

អ្នកសារព័ត៌មានម្នាក់នៅខេត្តបាត់ដំបង​ត្រូវ​ចាប់​ខ្លួន ក្រោយ​រាយ​ការណ៍​ពី​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ

ចាងហ្វាងសារព័ត៌មានអនឡាញ ឈ្មោះបាណន់សន្តិភាព លោក ឈាង ផល្លា ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួន ដោយចោទពីបទបរិហាកេរ្តិ៍ ក្រោយធ្វើសេចក្តីរាយការណ៍ពីបញ្ហាប្រឈមរបស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាការធ្វើ​លូ សាលារៀនខ្វះគ្រូ និងអភិបាលកិច្ចជាដើម។

សង្គមស៊ីវិល​ជំរុញ​ឱ្យការពារ​​អ្នកសារព័ត៌មាន​ស្ត្រីសំអាងពីការ​​រង​ការ​បៀតបៀន​​និងគំរាមកំហែង

អង្គការ​-សមាគមផ្នែក​សារព័ត៌មាន ជំរុញដល់រដ្ឋាភិបាល និងស្ថាប័ន​ប្រព័ន្ធផ្សព្វផ្សាយ ផ្តល់​ការ​ងារ បង្កើនសុ​វត្ថិ​ភាព និង​គាំទ្រឱ្យ​កាន់តែ​ច្រើន​ដល់​អ្នកសារព័ត៌មានជា​ស្ត្រី ខណៈអ្នកសារព័ត៌​មាន​​ស្ត្រី នៅទូទាំង​ពិភពលោក រួមទាំងកម្ពុជា បាននិងកំពុងប្រឈមនឹងការ​បៀតបៀន​តាម​អនឡាញ ការ​គំរាមកំហែង និង​អំពើ​ហិ​ង្សា​​​ជាដើម។

ការគំរាមកំហែងសេរីភាពសារព័ត៌មាន​ជា​ការ​​បង្កើត​ឋាន​សួគ៌​ឱ្យ​មន្ត្រី​ពុក​រលួយ

អ្នកឃ្លាំមើល បាន​និយាយ​ថា សង្គម​មួយ​ដែល​គំរាម​កំហែង​សេរីភាព​អ្នក​សារព័ត៌​មាន វា​ជា​​​ឋាន​សួគ៌សម្រាប់​មន្ត្រី​​ពុក​​​រលួយ បង្កើតបាន​ជា​ដែនដី​ឧក្រិដ្ឋ​ជន បង្ក​វិនាស​កម្ម​ដល់​ប្រទេស​ជាតិ និង​ពលរដ្ឋ​ បើ​មេដឹក​នាំ​ខ្វះ​មនសិកា​ជាតិ។

កម្ពុជាបណ្តេញអ្នកកាសែតបរទេសម្នាក់ដែលសកម្មរាយការណ៍ពីឧក្រិដ្ឋកម្មព្រៃឈើ

រដ្ឋាភិបាលបក្សកាន់អំណាច បានបណ្តេញអ្នកសារព័ត៌មានជនជាតិអង់គ្លេសម្នាក់ ដែល​សកម្ម​រាយ​ការណ៍​ពី​ការ​​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ការពារ ដែល​វិធាន​នេះ រង​ការ​រិះគន់​ថា​បាន​ព្យាយាម​បំបិទ​មាត់​សំឡេង​ឯករាជ្យ ដើម្បី​បើក​ដៃ​ឱ្យ​ក្រុម​ឧក្រិដ្ឋ​ជន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ