លោក ហ៊ុន សែន ចេញ​រំលត់​ការ​ផ្សព្វ​ផ្សាយ​បែប​ចចាម​អារ៉ាម​ចំពេល​មាន​ប្រតិកម្ម​ពី​អន្តរ​ជាតិ

មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានចេញរំលត់ការផ្សព្វផ្សាយចចាមអារ៉ាមមួយចំនួន រួមទាំងច្រានចោលការដែល​ថា ថៃមានគម្រោងធ្វើឃាតរូបលោក និង​កូន​ប្រុស ដោយសំអាងថា ការចេញ​បកស្រាយនេះ ដើម្បីទប់ស្កាត់ការពង្រីកបញ្ហាចេញផុតពីជម្លោះ រវាងកម្ពុជា ថៃ ទៅកាន់ប្រទេសផ្សេង ខណៈប្រទេសទាំងនោះ កំពុងជំរុញឱ្យមានសន្តិភាព​ឡើងវិញ រវាងកម្ពុជា និងថៃ។

ការស្រាវជ្រាវថ្មីមួយរកឃើញថា​ធនាគារ​​២​នៅកម្ពុជា​​​ផ្តល់ប្រាក់​កម្ចីបែប​កេង​​ប្រវ័ញ្ច

អង្គការសិទ្ធិមនុស្សនៅប្រទេសកូរ៉េ បានបង្ហាញការស្រាវជា្រវមួយ ដោយរកឃើញ​ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាចំនួន ២ស្ថាប័ន ដែលគ្រប់គ្រងដោយវិនិយោគិនជនជាតិកូរ៉េ បានផ្តល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ចដល់ប្រជាពលរដ្ឋកម្ពុជា បណ្តាលឱ្យកើតមាននូវការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និង​ប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋដែលកំពុងរស់នៅក្នុង​ភាពក្រីក្រ និងជា​សហគមន៍ជន​ជាតិ​ដើម​ភាគតិច។

ក្រុមអ្នកគាំទ្ររំឭកពីអយុត្តិធម៌ លោក កឹម សុខា ក្នុងបុព្វហេតុប្រជាធិបតេយ្យដើម្បីកម្ពុជា

ក្រុមអ្នកគាំទ្រ​រំឭកពីអយុត្តិធម៌ លោក កឹម សុខា ក្នុង​បុព្វហេតុ​ប្រជាធិបតេយ្យ​ដើម្បី​កម្ពុជា

អ្នកគាំទ្រយកថ្ងៃខួបកំណើតដែល លោក កឹម សុខា ឈានចូល ៧៣ឆ្នាំ រំឭកពីការឈឺចាប់ ដែលមេដឹកនាំរូបនោះ បានលះបង់ដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ តាមតាមស្មារតីរដ្ឋធម្មនុញ្ញ តែត្រូវបានតុលាការផ្តន្ទាទោស ២៧ឆ្នាំ ទាំងអយុត្តិធម៌ តាមបណ្តឹងមេដឹកនំាបក្សកាន់អំណាច។

សង្គមស៊ីវិលធ្វើយុទ្ធនាការទាមទារឱ្យទម្លាក់បទចោទ និងដោះលែងយុវជនចលនាមាតាធម្មជាតិ

សង្គម​ស៊ីវិល​​ធ្វើយុទ្ធនាការ​​ទាមទារ​​ឱ្យ​ទម្លាក់​បទ​ចោទ ​​និងដោះលែង​​​យុវជន​ចលនា​មាតាធម្មជាតិ

ក្រុមអង្គការសង្គមស៊ីវិល បានធ្វើយុទ្ធនាការរយៈពេល ៥ថ្ងៃ ដើម្បីជំរុញឱ្យមានការដោះលែង និងទម្លាក់បទចោទប្រកាន់ទៅសកម្មជនយុវជនមាតាធម្មជាតិចំនួន ៥នាក់ ដែលកំពុងជាប់ពន្ធនាគារ អស់រយៈពេលជិត ១ឆ្នាំ ទាំងអយុត្តិធម៌។

អ្នកសារព័ត៌មានឯករាជ្យ​នៅ​តែ​ជា​គោល​ដៅ​គំរាម​កំហែង​និង​ប្រឈម​ពេល​បំពេញ​វិជ្ជា​ជីវៈ

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យ ហៅកាត់ថា CCIM កាលពីថ្ងៃទី២៤ ខែមិថុនា បានចេញផ្សាយរបាយ​ការណ៍ ស្តីពី បញ្ហាប្រឈមរបស់សារព័ត៌មានឯករាជ្យសម្រាប់ឆ្នាំ​២០២៤ ដែលជាការវាយតម្លៃប្រចាំឆ្នាំអំពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា។

សង្គមស៊ីវិល​​ជំរុញឱ្យពន្លឿនការកែ​​ច្បាប់​​​​​​ទប់​ស្កាត់​អំពើ​ហិង្សា​​ក្នុង​គ្រួសារ​ដែល​​កក​ស្ទះ​​ជាង​៨​ឆ្នាំ

ក្រុមអង្គការសង្គមស៊ីវិលចំនួន១៣ បានជំរុញដល់រដ្ឋាភិបាលកម្ពុជាធ្វើវិសោធនកម្មច្បាប់ ស្តីពី អំពើហិង្សាក្នុងគ្រួសារឱ្យបានឆាប់ ដើម្បីធានាថាមនុស្សគ្រប់រូបអាចរស់នៅរួចផុតពីអំពើហិង្សា ខណៈពួក​គេ​ថា ការពន្យាពេលក្នុងការ​កែ​តម្រូវ​ច្បាប់​នេះ កំពុងបង្កហានិភ័យដល់អាយុ​ជីវិតរបស់មនុស្ស។

ស្ត្រីជាកម្មករបម្រើ​​ការងារ​តាមផ្ទះទាមទារ​សេវាគាំ​ពារ​សង្គម​​ផ្នែ​ក​​សុខ​ភាព

កម្មករការងារតាមផ្ទះ និងសមាគម IDEA បានស្នើដល់រដ្ឋាភិបាល ជួយអន្តាគមន៍​ទៅថៅកែឬម្ចាស់ផ្ទះ ផ្តល់កិច្ចគាំពារសង្គមផ្នែកសុខភាព ឬផ្តល់នូវ​របប​សន្តិសុខសង្គម (បសស) ព្រមទាំងរៀបចំឱ្យមានប្រាក់ឈ្នួលគោល និងកិច្ចសន្យាការងារសម្រាប់ពួកគេ ខណៈកម្មករ​ការងារតាមផ្ទះកំពុងជួបបញ្ហាប្រឈមជាច្រើន។

អង្គការUNFPA៖​ តំប​ន់​ដែល​សម្បូរ​ជន​ជាតិ​ដើម​រស់​នៅ​អត្រា​រៀប​ការ​​វ័​យ​​កុមារ​​មាន​​ដល់​​ទៅ​​​ជាង​​៣០%

អង្គការអន្តរជាតិ UNFPA Cambodia បានឱ្យដឹងថា អត្រាអាពាហ៍ពិពាហ៍កុមារនៅខេត្តមណ្ឌលគិរី ដែលជាខេត្តសម្បូរទៅដោយជនជាតិដើមភាគតិចនោះ គឺមានដល់ទៅជាង ៣០ភាគរយនៃចំនួនប្រជាជនសរុបប្រមាណ ១០ម៉ឺននាក់ ដែលកត្តានេះនឹងធ្វើឱ្យក្មេងស្រី និងស្ត្រីទាំងនោះប្រឈមនឹងហានិភ័យនៃការមានផ្ទៃពោះទាំងវ័យក្មេង និងរស់នៅកាន់តែចាកឆ្ងាយពីសង្គម។

ពលរដ្ឋរិះគន់មន្ត្រីដែល​អសកម្ម​បញ្ចេញ​ព័ត៌​មាន​រឿង​ព្រំដែន ធ្វើ​ឱ្យ​ពួក​គាត់​បាត់​ទំនុក​ចិត្ត

នៅក្នុងរឿងវិវាទព្រំដែនរវាងកម្ពុជា និង​ថៃ នៅតំបន់មុំ៣ ខេត្តព្រះវិហារ ដែលកំពុង​តែអូសបន្លាយរហូតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋមួយចំនួន បង្ហាញការមិនពេញចិត្តចំពោះមន្ត្រីអ្នកនាំពាក្យ និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលបក្សកាន់អំណាច ដែលមានភាពយឺតយ៉ាវ និងបកស្រាយមិនស៊ីជម្រៅ ក្នុងការប្រកាសព័ត៌មាន ដែលធ្វើឱ្យប្រជាពលរដ្ឋ ត្រូវស្វែងរកព័ត៌មានពីប្រភពខាងក្រៅ​យក​មក​មើល។

សង្គមស៊ីវិលបារម្ភសុខភាព​កញ្ញា សេង ​ធារី ដែល​ធ្វើ​កូដ​កម្ម​បង្អត់​អាហារ​ជា​ថ្មី​ទៀត​ក្នុង​ពន្ធនាគារ

ក្រុមអង្គការសង្គមស៊ីវិល បង្ហាញការព្រួយបារម្ភពីសុខភាព កញ្ញា សេង ធារី ជុំវិញការធ្វើកូដកម្មបង្អត់អាហារថ្មីទៀត ក្នុងពន្ធនាគាររយៈពេល១៤ថ្ងៃ ដើម្បីផ្ញើសារឱ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការយាយីសកម្មជនសិទ្ធិមនុស្ស និងអ្នកនយោបាយជំទាស់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ