អ្នកតាមដាន​គោល​នយោបាយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​ទូលាយ​​ព័ត៌​មាន​ទាក់ទង​ជម្លោះ​ព្រំដែនក​ម្ពុជា​-ថៃ

អ្នកច្បាប់ និងអ្នកតាមដានគោលនយោ​បាយ យល់ឃើញថា រដ្ឋាភិបាលត្រូវបង្ហាញ​ពីតម្លាភាពឱ្យបានត្រឹមត្រូវ ទាក់​ទង​​ការរក្សាភាពស្ងប់ស្ងាត់របស់ខ្លួនក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីប្រាកដ​ថា​ការ​នៅស្ងៀមមិនតបតប្រឆាំងការឈ្លាន​ពានរបស់ថៃ វាក៏ជាយុទ្ធសាស្រ្តមួយដែរ ឬមានហេតុផលផ្សេងក្រៅពីនេះ ដែល​នាំឱ្យវិបត្តិព្រំដែនរវាងប្រទេសទាំងពីរចេះតែបន្តអូសបន្លាយ នាំទៅដល់ការ​ខាត​ប្រយោជន៍​ជាតិ និងប្រជាជន។

សង្គមស៊ីវិលអំពាវនាវឱ្យដោះលែងអ្នកសារព័ត៌មានរាយការណ៍បញ្ហាព្រំដែន

ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន៩ អំពាវ​នាវ​ដល់រដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកសារព័ត៌មានអនឡាញ ២រូប ដែលតុលាការ​ខេត្តសៀមរាប បានចោទប្រកាន់​ពាក់ព័ន្ធនឹងបទ «ក្បត់ជាតិ» និងត្រូវចេញសេចក្តីណែនាំឱ្យបានច្បាស់​ពី​តំបន់ដែលហាមឃាត់ការរាយការណ៍ព័ត៌មាននៅតំបន់ព្រំដែន ឬតំបន់​មានជម្លោះ ដើម្បីឱ្យសារព័ត៌មានអាច​អនុវត្តភារកិច្ចដោយគ្មានការភ័យខ្លាចចំពោះការដាក់ទោសទណ្ឌ។

ពលរដ្ឋខ្មែរនៅកូរ៉េទាមទារឱ្យរដ្ឋាភិបាល​គ្រួសារ​ហ៊ុន​បង្ហាញ​ឆន្ទៈ​ការ​ពារ​ទឹក​ដី

ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង បានប្រមូលផ្ដុំគ្នាតវ៉ាជាថ្មីទៀត ជំរុញឱ្យរដ្ឋាភិបាលគ្រួសារហ៊ុន ពន្លឿនប្រើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីការពារទឹកដី ទប់ទល់ទៅនឹងបរទេសឈ្លានពាន រួមទាំងជំរុញឱ្យដោះស្រាយបញ្ហាជាច្រើនទៀត ដោយពួកគេបារម្ភថា គ្រួសារហ៊ុនអាចនឹងកាត់​ទឹកដីខ្មែរឱ្យទៅថៃដូចកាត់ដីខ្មែរ​ឱ្យ​វៀត​ណាម​ដើម្បីការពារអំណាច។

អ្នកឃ្លាំមើលថាច្បាប់ដកសញ្ជាតិ​បង្ហហានិភ័យ​ដល់​ពលរដ្ឋ​និង​បូរណភាព​​ទឹកដី

ក្រុមអង្គការសង្គមស៊ីវិលដែលសកម្មជំរុញ​ការលើកកម្ពស់សិទ្ធិមនុស្ស បង្ហាញការព្រួយបារម្ភថា ច្បាប់ដកសញ្ជាតិដែលផ្តួចផ្តើមគំនិតដោយ លោក ហ៊ុន សែន ជាហានិភ័យដល់អ្នកធ្វើការងារសង្គម ការណ៍នេះពួកគេទាមទារឱ្យរដ្ឋាភិបាល​លុបចោល ដើម្បីបង្ហាញថា រដ្ឋាភិបាលគោរពរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។

ការចោទប្រកាន់អ្នកកាសែតនិយាយ​រឿង​ព្រំដែន​រង​ការ​រិះ​គន់​ថា​ជា​វិធាន​គំរាម​ចរន្ត​ជាតិ​និយម

ការដែលតុលាការខេត្តសៀមរាប ចោទអ្នកសារព័ត៌មានពីររូបពីបទក្បត់ជាតិ ដោយសារតែការបង្ហោះសារពីការបង្ហាញសកម្មភាពថៃឈ្លានពាននោះ រងការ​រិះ​គន់​ថា វិធាននេះរដ្ឋាភិបាលគ្រួសារហ៊ុន កំពុងព្យាយាមបង្ក្រាបចរន្តជាតិនិយម ដើម្បីការពារអំណាច ដោយខ្លាចមានចរន្តងើបតវ៉ា ប្រឆាំងនឹងការបាត់​បង់ទឹកដី ក្រោមការដឹកនាំរបស់ខ្លួន។

អ្នកសារព័ត៌មាន​២រូប​​ត្រូវ​​បាន​​ចោទ​ពី​អំពើ ក្បត់​ជាតិ ជុំវិញ​កា​រ​ផ្សាយ​ព័ត៌​មាន​រឿង​​​ព្រំដែន

អ្នកសារព័ត៌មានអនឡាញចំនួន ២រូប ត្រូវបានតុលាការខេត្តសៀមរាប សម្រេច​ចោទប្រកាន់ពីបទ “ប្រគល់ឱ្យរដ្ឋបរទេស​​នូវព័ត៌មានជាអាទិ៍ អាចធ្វើឱ្យអន្តរាយការការពារ” ដែលជា​បទ​ចោទ​ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ក្រោយបង្ហោះ​​ព័ត៌មានលើបណ្តាញសង្គមពីបញ្ហាជម្លោះ​ព្រំដែនកម្ពុជា-ថៃ។

សិទ្ធិមនុស្ស​រដ្ឋាភិបាល​កម្ពុជា​រក​សិទ្ធិ​មនុស្ស​UN​ជួយ​ករណី​ថៃ​បន្ត​ឃុំ​ខ្លួន​កង​ទ័ព​កម្ពុជា​១៨​នាក់

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល បាន​ទម្លាយ​ថា ខ្លួន​បាន​ដាក់​ញតិ្ត​បន្ទាន់​មួយ ទៅ​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ ជំរុញឱ្យ​ភាគី​ថៃ​បញ្ជូន​កង​ទ័ព​កម្ពុជា​ ១៨នាក់ មក​វិញ​ភ្លាម​ៗ ក្រោម​កតិកា​សញ្ញា​អន្តរ​ជាតិ ស្តីពី​សិទ្ធិ​មនុស្ស​ រួម​ទាំង​អនុសញ្ញា​ទីក្រុង​ហ្សឺណែវឆ្នាំ​១៩៤៩។

ការ​បិទ​ខ្ទប់​ព័ត៌​មាន​ពិត​រឿង​ជម្លោះ​ព្រំដែ​ន​រង​ការ​រិះ​គន់​ថា​ជា​ការ​បិទ​បាំង​ទង្វើ​អ្នក​ឈ្លាន​ពាន

អ្នកឃ្លាំមើល និយាយថា គំរាមកំហែង និងចាប់ខ្លួនអ្នកចុះធ្វើសេចក្តីរាយការណ៍​ផ្ទាល់ ពីសកម្មភាពយោធាថៃឈ្លាន​ពានទឹកដីខ្មែរតាមបន្ទាត់ព្រំដែន ដែលអាជ្ញាធរខ្មែរបានធ្វើឡើងកាលពីថ្ងៃអង្គារ រងការរិះគន់ថា ជាវិធានបិទបាំងទង្វើបរទេសឈ្លានពាន បង្ក​ហានិភ័យ​បូរណ​​​​ភាពទឹកខ្មែរ មិនកែលម្អទាន់ពេល ។

រដ្ឋាភិបាល​បន្ត​យីយា​អ្នក​រាយ​ការណ៍​រឿង​ថៃ​រំលោភ​យក​ដី​ខ្មែរ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ

ក្រុមអ្នកជំនាញលើវិស័យសារព័ត៌មានឯករាជ្យ ចាត់ទុកវិធានលុបអាជ្ញាប័ណ្ណសារព័ត៌មាន សារ៉ា NCC Daily ផ្តើមចេញ​ពី​សេចក្តីរាយការណ៍រឿងយោធាថៃ ឈ្លាន​ពាន​ដីខ្មែរនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាការគំរាមកំហែង​​សិទ្ធិ ប្រាសចាកពីស្មារតីច្បាប់ ស្តីពីរបបសារព័ត៌មាន។

ក្រោយ​កម្ពុជា​កម្ចាត់​សំឡេង​ឯករាជ្យ​ ថៃ​​មា​ន​ប្រៀប​លើ​សមរភូមិ​ព័ត៌​មាន​ក្នុង​ជម្លោះ​ព្រំ​ដែន

ប្រព័ន្ធផ្សព្វផ្សាយថៃ ត្រូវបានគេមើលឃើញថា កំពុងមានប្រៀបលើកម្ពុជា ក្នុង​ការបញ្ជូនសារទៅកាន់ពិភពលោក ពាក់ព័ន្ធនឹងជម្លោះព្រំដែន ខណៈសំឡេង​ឯករាជ្យ នៅក្នុងប្រទេសកម្ពុជា​រង​ការគំរាមកំហែង និងបំបិទសំឡេងជិត​១០ឆ្នាំទៅនេះ ក្រោមបន្ទាត់នយោ​បាយ​របស់គ្រួសារហ៊ុន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ