
ក្រោយមានការតវ៉ាមន្ត្រីបំភ្លឺថាការផ្តល់ផ្ទះជូនជនភៀសសឹកធ្វើជាជំហានៗ
ក្រោយពលរដ្ឋភៀសសឹកផ្ទុះការតវ៉ា រដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញបំភ្លឺថា ការផ្តល់ផ្ទះឱ្យអ្នករងគ្រោះពីការឈ្លានពានរបស់ថៃ ធ្វើឡើងជាជំហានៗ តាមរយៈនៃការចាប់ឆ្នោតតាមលំដាប់លំដោយ រវាងអ្នកចុះឈ្មោះមុននិងអ្នកចុះឈ្មោះក្រោយ។









