សហគមន៍​មួយ​ខេត្ត​សៀម​រាប​ស្នើ​អភិ​រក្ស​ឃ្លាំង​ទឹក​ទំនប់​៧៨ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ

ឃ្លាំងទឹកបុរាណមួយមានផ្ទៃទឹកធំល្វឹង​​ល្វើយ មើលដាច់កន្ទុយភ្នែកនៅជាប់តំបន់​បឹងទន្លេសាប កៀកនឹងភ្នំក្រោមក្នុងខេត្តសៀមរាប ដែលពលរដ្ឋរាប់ពាន់គ្រួសារអាស្រ័យផលបែបប្រពៃណី តាម​រយៈ​ការ​ធ្វើកសិកម្ម និង​រក​ត្រីសាច់ បានក្លាយជាដីគោករាក់អស់មួយ​ផ្នែក គ្រប់គ្រង​កម្មសិទ្ធិឯកជននៅ​រយៈ​ពេល​ជាង ១០ឆ្នាំចុងក្រោយនេះ។

វិភាគ៖ ហេតុ​អ្វី​បាន​ជា​លោក កឹម សុខា ត្រូវ​ជាប់​ឃុំ តែ​មេខ្លោង​ឆបោក​និង​មន្ត្រី​ពុក​រលួយ​មាន​សេរី​ភាព?

សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ ដែល​​បាន​សម្រេចតម្កល់ការផ្តន្ទាទោស​លើ លោក កឹម សុខា នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ គឺជាភស្តុតាងដែលមិនអាចប្រកែកបាននៃមរណភាពនៃប្រព័ន្ធ​យុត្តិធម៌ឯករាជ្យនៅកម្ពុជា និងជា​ការឆ្លុះបញ្ចាំងយ៉ាងច្បាស់បំផុត នូវមហិច្ឆតារបស់មេបក្សកាន់​អំណាច ក្នុងការរក្សាអំណាចផ្តាច់ការ​តាមបែបគ្រួសារនិយម។

អាមេរិក​ប្រតិកម្ម​ចំពោះ​ការ​ចោទ​ថា​នៅ​ពី​ក្រោយ លោក កឹម សុខា ប្រឆាំង​រដ្ឋាភិ​បាល​កម្ពុជា

សហរដ្ឋអាមេរិក ប្រតិកម្មថា ការចោទប្រកាន់ខ្លួន ក្នុងគម្រោងចូលរួមប្រឆាំងនឹងកម្ពុជា «គឺជាការចោទគ្មានការទទួល​ខុសត្រូវសោះឡើយ» ជាការព្រួយបារម្ភចំពោះការសម្រេចតម្កល់សាលក្រមផ្តន្ទាទោសលើ លោក កឹម សុខា ការណ៍នេះអាមេរិកអំពាវនាវឱ្យដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌។

ឧត្ដម​ស្នង​ការ ​អ.ស.ប ​ជំរុញ​​​​ឲ្យ​​​ដោះ​លែង​​លោក កឹម សុខា និង​​មនុស្ស ៣៣​​នាក់​​ទៀត​​​ដែល​បាន​ឃុំ​ខ្លួន

ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ជំរុញឲ្យអាជ្ញាធរកម្ពុជាដោះលែងមេបក្សប្រឆាំង លោក កឹម សុខា និងមនុស្ស ៣៣នាក់ផ្សេងទៀត ដែលបានចាប់ឃុំខ្លួន ព្រមទាំង​ទាម​ទារឱ្យទម្លាក់រាល់បទចោទទាំងអស់​លើពួកគេ។

អ្នកតាម​ដាន​ព្រមាន​ថា​អតិថិជន​​ហួយ​វ័ន​​១៣០០​​នាក់​​នឹង​​បាត់​​បង់​​លុយ​​រហូត​​​​បើ​​គ្មាន​​សម្ពាធ​​​​ពី​​​អន្តរ​​ជាតិ​

អ្នកជំនាញ អះអាងថា ការដែលអតិថិ​ជន​រងគ្រោះ ទាមទារលុយពីក្រុមហ៊ុន ហួយ​វ័ន (Huione) របស់លោក ហ៊ុន តូ ដែលបានបង្កកនោះ នឹងមិនបានអាចបានមកវិញទេ បើសិនគ្មានសម្ពាធពីអន្តរជាតិ និងការស៊ើបអង្កេតពីស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុពិភព​លោក ដោយសំអាង​ថា លោក ហ៊ុន តូ ជាសែស្រឡាមេដឹកនាំកំពូល ដែលស្ថាប័នច្បាប់នៅកម្ពុជា​មិនហ៊ានកម្រើកនោះទេ។

អាជីវករ​រស់​នៅ​ក្រុង​ព្រះ​សីហនុ ព្រួយ​បារម្ភ​ពី​ករណី​ប្លន់​ប្រដាប់​​អាវុធ បង្ក​ដោយ​ជន​ជាតិ​ចិន

អាជីវករ ក៏ដូចជាពលរដ្ឋរស់នៅខេត្តព្រះសីហនុមួយចំនួន បង្ហាញការព្រួយបារម្ភ ពីអំពើប្លន់ប្រដាប់អាវុធ និងបទល្មើសជាច្រើនទៀត បង្កពីជនជាតិចិន ដោយសំអាងថា មួយរយៈចុងក្រោយនេះ ករណីប្លន់ប្រដាប់អាវុធហាក់បានកម្រើក​​​ឡើង ក្រោយសមត្ថកិច្ចកម្ពុជាចុះ​បង្ក្រាបឧក្រិដ្ឋកម្មអនឡាញ។

ការ​តម្កល់​​ទោស ​​លោក កឹម សុខា រង​ការ​រិះ​គន់​ថា​ជា​ការ​កម្ចាត់​​​ចោល​​ការ​​ផ្សះ​​ផ្សា​​ជាតិ​​ដើម្បី​​អំណាច​តពូជ​

បន្ទាប់ពីលោក កឹម សុខា ត្រូវបានសាលា​ឧទ្ធរណ៍សម្រេចតម្កល់ទោសឱ្យជាប់ឃុំក្នុងផ្ទះ២៧ឆ្នាំដដែល ដែលគេមើលឃើញថា ទោះពុំមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់នោះ អង្គទូតពីបណ្តាប្រទេសលោកសេរី និងគណបក្សនយោ​បាយ​ជាច្រើន បានសម្តែងការខកចិត្ត និងចង្អុលបង្ហាញបក្សកាន់អំណាច ពី​ការ​អនុវត្តកាតព្វកិច្ច ដើម្បីការពារប្រព័ន្ធ​​ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ។

សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនា​ការ​ទាម​ទា​រ​ឱ្យ​បើក​លំហ​​​​សេរីភាព​​​សហជីព​ដើម្បី​ជំរុញ​លក្ខ​ខណ្ឌការ​ងារ​

ក្រុមអង្គការសង្គមស៊ីវិល និងសហជីព នៅថ្ងៃសុក្រនេះ បានធ្វើយុទ្ធនាការដើរដាក់​ញត្តិទៅកាន់រដ្ឋាភិបាល និងដៃគូអន្តរ​ជាតិ ដោយទាមទារឱ្យបើកលំហសេរីភាពសហជីព ដើម្បីជំរុញលក្ខខណ្ឌការងារ តបតាមកិច្ចព្រមព្រាងពាណិជ្ជ​កម្ម​អន្តរ​ជាតិ ដោយសំអាងថា ការអនុ​វត្ត​សិទ្ធិ​កន្លងមកប្រឈមនឹងឧបសគ្គជាច្រើន។

ភាពចម្រូង​ចម្រាស់នៃ​ស​កម្ម​ភាពប​ង្ក្រាប Scams Online នៅ​​ក្រុង​​​ប៉ោយ​​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ

សាធារណៈជន ក៏ដូចជាក្រុមអ្នកតាម​ដាន​ស្ថាន​ការណ៍សង្គម បង្ហាញចម្ងល់ថា ប៉ុន្មាន​សប្តាហ៍ចុងក្រោយនេះ ហេតុអ្វីបានមានសេចក្តីរាយការណ៍ថា កម្លាំងអគ្គស្នងការនគរបាលជាតិ ហាក់បញ្ចេញសកម្មភាពយ៉ាងសកម្ម ដើម្បីបោសសម្អាតទីតាំងនៃក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Scams Online នៅក្នុងភូមិសាស្ដ្រក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ រហូតមាន​ផ្ទុះអាវុធជាច្រើនគ្រាប់។

ប្រតិកម្ម​ចម្រុះ​ឱ្យ​ទម្លាក់​បទ​ចោទ លោក កឹម សុខាចំ​ពេល​​​​​​ថៃ​​​ឈ្លាន​​ពាន​​ទឹក​​ដី​​កម្ពុជា

ក្រុមប្រទេសលោកសេរី និងបក្សនៅក្រៅរដ្ឋាភិបាលជាច្រើន ដែលគេស្គាល់ថានិយម​ប្រជាធិបតេយ្យ បានបង្ហាញការ​ហួស​ចិត្ត​ចំពោះការរក្សាការផ្តន្ទាទោស​លើ លោក កឹម សុខា មេបក្សប្រឆាំង និង​ទាម​ទារឱ្យទម្លាក់បទចោទ ដើម្បីឧត្តមប្រយោជន៍​ជាតិ ខណៈកម្ពុជាកំពុងរងការ​ឈ្លាន​ពានពីប្រទេសថៃ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ