អាជ្ញាធរ​​ខេត្ត​​ព្រះវិ​ហារ​​​រង​​ការ​​ចោទ​​ថា​គ្មាន​​ឆន្ទៈ​​ដោះ​ស្រាយ​​​ដីធ្លី​​រវាង​​ពលរដ្ឋ​​ពីរ​​ឃុំ​​និង​​ក្រុម​ហ៊ុន​​កូនលោក ​ទ្រី ​ភាព

ពលរដ្ឋជាង ៩០នាក់ ក្នុងចំណោមពលរដ្ឋ ១៤៦គ្រួសារ រស់នៅក្នុងឃុំរួសរាន់ និង​ឃុំរីករាយស្រុករវៀង នៅព្រឹកថ្ងៃ​ទី​០៧ ខែមេសា នាំគ្នាជិះគោយន្តជាច្រើនគ្រឿង ធ្វើដំណើរទៅសាលាស្រុករវៀង ដើម្បីពឹងឱ្យអភិបាលស្រុកផ្ដល់ដំណោះស្រាយវិវាទដីធ្លី ដែលក្រុមហ៊ុន ក្លូប៊ល ហ្រ្គីន (Global Green Energy Development) ហ៊ុមព័ទ្ធយកជាបន្តបន្ទាប់​​ចាប់តាំងពីឆ្នាំ២០២៤ មកទល់ពេល​នេះ។

កម្មករ​រោង​​ចក្រមួយ​​​នៅខណ្ឌ​ដង្កោ​​ផ្ទុះការតវ៉ា​​នឹង​ថៅកែ​បញ្ឈប់​​តំណាង​​​សហជីព​​ពី​​ការ​​ងារ

កម្មកររោងចក្រ អ៊ីស ឡូយ៉ាល់ ហ្គាម៉ិន (ខេមបូឌា) ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានគេអះ​អាង​មកថា មានគ្នាជាង៣០០នាក់ បានផ្ទុះការតវ៉ាប្រឆាំងនឹងការរើសអើងសហជីព ក្រោយភាគីរោងចក្រ បញ្ឈប់តំណាង​សហជីពពីការងារ ដោយមិនប្រាប់​ពីមូលហេតុ។

បញ្ហាគ្រឿង​ញៀន​និង​ឃាតកម្ម​នៅ​ខេត្ត​ព្រះ​សីហនុ​​នៅ​តែ​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ

បញ្ហាគ្រឿងញៀន ឃាតកម្ម និងឧក្រិដ្ឋកម្មអនឡាញជាដើម នៅខេត្តព្រះសីហនុ ត្រូវបានគេអះអាងមកថា មិនថយចុះទេ ទោះសមត្ថកិច្ចចុះបង្ក្រាប និងចាប់បានជនល្មើសជារឿយៗក្តី ដែលបញ្ហានេះ បង្កជាការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងអនាគតយុវជន ដែលរដ្ឋាភិបាលចាំបាច់ត្រូវបោសសម្អាតអំពើពុករលួយ។

ស្ថិរភាព​សេដ្ឋ​កិច្ច និង​ការ​បើក​ចំហ​នយោ​បាយ

របាយការណ៍ថ្មីបំផុតឆ្នាំ២០២៦ របស់ស្ថាប័ន Moody’s Ratings បានបង្ហាញសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជា ដោយប្តូរការមើលឃើញពី «ព្រួយបារម្ភ» មកជា «មានស្ថិរភាព» តែស្ថិរភាពនេះ នឹងមានភាពផុយស្រួយបំផុត ប្រសិនបើគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ មិនមានភាព​​រឹង​មាំ​នោះ​ទេ។

រដ្ឋមន្ត្រីបរិស្ថាន ចាត់មន្ត្រីចុះស្រាវជ្រាវរឿង​ពុករលួយ​របស់​​​មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេតរកការពិត ករណីសង្ស័យមន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺចំនួន ២រូប បានទារលុយពីថៅកែរោងចក្រដំណាប់​ស្វាយ នៅខេត្តកំពង់ស្ពឺ ក្រោយ​ពី​មន្ទីរ​​បរិស្ថានខេត្តនេះ ចេញមុខច្រាន​ចោល​ការ​បដិសេធការចោទ។

រដ្ឋាភិបាលឱ្យ​បង្កើន​គុណភាពផលិត​​ដើម្បីជួយ​​កសិករក្រោម​​កង្វះ​ជំនឿ​ពី​អ្នក​តាម​ដាន ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញ​ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យបង្កើន​គុណភាពផលិតលើគ្រប់វិស័យ ក្នុង​នោះ​មានទាំងការច្នៃប្រឌិត ការកែច្នៃផលិតផលកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពកសិករ តែអ្នកឃ្លាំមើលថា ការជំរុញ​នេះមិនមានប្រសិទ្ធភាពទេ បើការ​ដឹក​នាំ​ប្រទេសបច្ចុប្បន្ននៅតែរួមរឹតដោយ​​បញ្ហាអំពើពុករលួយ បក្ខពួក និងគ្មាន​គោលនយោបាយច្បាស់លាស់ក្នុងការ​​ជួយ​ដល់កសិករ។

សង្គម​ស៊ីវិល​​ជំរុញ​​ឱ្យ​​ស៊ើប​​អង្កេត​​ការ​​ចោទ​​រឿង​​ពុក​​រលួយ​​របស់​​មន្ត្រី​​បរិស្ថាន​​នៅ​​ខេត្ត​​កំពង់​ស្ពឺ

មន្ត្រីសង្គមស៊ីវិល មើលឃើញថា ការចេញលិខិតបដិសេធការចោទប្រកាន់ភ្លាមៗរបស់​មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ ដោយមិន​បានស៊ើបអង្កេតប្រកបដោយតម្លាភាព នឹងមិនអាចដោះស្រាយរកឫស​គល់​​អំពើ​ពុករលួយបាននោះទេ ផ្ទុយទៅ​វិញ​អំពើពុករលួយនៅតែជាជំងឺមហារីកក្នុង​សង្គម។

បញ្ញវន្ត​​បារម្ភ​ពី​​ចលា​ចល​​សង្គម​បើ​​រដ្ឋាភិ​បាល​មើល​ស្រាល​​ការ​កើន​ឡើង​ជន​រង​គ្រោះ

បញ្ញវន្តខ្មែរមួយចំនួន បានព្រមានថា កម្ពុជា​អាចនឹងចៀសមិនផុតពីការកើតមាន​ចលាចលសង្គមនោះទេ ប្រសិនបើរដ្ឋាភិ​បាល លោកហ៊ុន ម៉ាណែត នៅតែមើលរំលងពីបញ្ហាអយុត្តិធម៌សង្គម ដែលហាក់រីកកាន់តែធំ និងនៅតែបន្តចាប់​ឃុំ​ខ្លួន​ឥតស្រាកស្រានលើអ្នកបញ្ចេ​ញ​មតិ​ពី​បញ្ហាព្រំដែន ខណៈរដ្ឋាភិ​បាលអសមត្ថ​ភាពយ៉ាងខ្លាំង ក្នុងការការពារទឹកដីកេរដូនតាខ្មែរ ធ្វើឱ្យថៃអាចបន្ត​វាទ​ចូលកាន់កាប់ទឹកដីខ្មែរតាមអំពើចិត្ត​ជារៀងរាល់ថ្ងៃ។

អ្នកឃ្លាំមើលថាភាព​សកម្មតវ៉ា​របស់​លោក ហ៊ុន ម៉ាណែត ជា​​ឱកាស​ឱ្យ​ថៃ​​ពង្រីកការ​ឈ្លានពាន

ក្រោយមានបទឈប់បាញ់ជាង៣ខែមក ថៃបានពង្រីកការឈ្លានពានទឹកដីខ្មែរឥត​ឈប់ រហូតដល់ស្រុកជាំក្សាន្ត ក្បែរប្រាសាទ​ព្រះវិហារ បើទោះបីជារដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត តវ៉ាជាង​៧០០​លើក​ក្តី ។ ការណ៍​នេះ ជំរុញឱ្យមានការលើកឡើង​ថា បូរណភាពទឹកដីខ្មែរពេលនេះ កំពុង​ជួបហានិភ័យធ្ងន់ធ្ងរ ជាងពេល​ណាៗ​ទាំង​អស់ ដោយសំអាងថា ភាពសកម្ម​តវ៉ារបស់កម្ពុជា ទាំងមិនព្រមប្តឹង​ថៃ​ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនោះ វាជាឱកាសទុកពេល​ឱ្យ​ថៃ ពង្រីកការ​ឈ្លានពានតាមទំនើងចិត្ត។

យុទ្ធសាស្ត្រ​បំបែក​ដើ​ម្បី​គ្រប់​គ្រង៖ វាសនា​អ្នក​ប្រជា​ធិប​តេយ្យ និង​ការ​រៀប​ចំ​អំណាច​អាណត្តិ​ថ្មី

បើយើងពិនិត្យមើលឱ្យជាក់ស្តែងទៅលើស្ថានភាពនយោបាយកម្ពុជា ចាប់តាំង​ពី​ការរំលាយគណបក្សសង្គ្រោះជាតិកាល​ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧មក យើងឃើញថា នេះគឺជាចំណុចចាប់ផ្តើមនៃ​ផែន​​ការយុទ្ធសាស្ត្រយ៉ាងហ្មត់ចត់បំផុត ដើម្បីកម្ទេចកម្លាំងប្រឆាំងឱ្យទៅជាបំណែក​តូចៗ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ