ស្ពានតភ្ជាប់ផ្នែកអគារពីរដាច់ដោយឡែកពីគ្នានៃតំបន់សេដ្ឋកិច្ចពិសេសថ្មដា ខេត្តពោធិ៍សាត់។

លោក ស ខេង រិះគន់នគរបាលដែលដោះសារអំពីការជួញដូរមនុស្សក្នុងប្រតិបត្តិការឆបោក

ឃុំថ្មដា ខេត្តពោធិ៍សាត់៖ ទីតាំងសម្រាប់កម្មករស្នាក់នៅដែលមានសភាពទ្រុឌទ្រោមនៅភ្នំសំកុស ដាច់ស្រយាល នៅជាប់ព្រំដែនថៃ នៅតែមិនអនុញ្ញាតឱ្យកម្មករចេញក្រៅ។ ផ្លូវនៅខាងក្រៅមានសភាពស្ងប់ស្ងាត់នៅពេលរសៀល ខណៈអាជីវករលក់ដូរតាមផ្លូវនិយាយថា ពលករបរទេសនៅខាងក្នុងទីតាំងនេះមិនត្រូវបានអនុញ្ញាតឱ្យចេញក្រៅឡើយ។

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជួបពិភាក្សាការងារជាមួយលោក ឡយ អូសស្ទីន រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក ល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងការពារជាតិថា ទំនាក់ទំនងយោធាកម្ពុជានិងអាមេរិកកំពុងស្ថិតនៅក្នុងដំណាក់កាលលំបាក

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ទំនាក់ទំនងយោធា​​កម្ពុជា និង​សហរដ្ឋ​អាមេ​រិក ស្ថិត​នៅ​ក្នុងដំណាក់​កាល​លំបាក​មួយ ហើយ​ប្រសិន​បើគូភាគី​យល់​ឃើញ​ថា កិច្ច​សហប្រតិបត្តិការរវាងកងទ័ពទាំងពីរ​មានសារសំខាន់ ត្រូវ​តែ​ស្វែង​រក​មធ្យោបាយ​ដ៏​ល្អ​បំផុតសម្រាប់​ការ​យោគ​យល់ និង​គោរព​ផល​ប្រយោជន៍គ្នាទៅវិញទៅ​មក។

ការចាប់ខ្លួនមន្ត្រីកម្ពុជាទាក់ទងនឹងរឿងជួញដូរសត្វស្វាខុសច្បាប់ ជា«ការពញ្ញាក់»នៅក្នុងវិស័យជួញដូរសត្វព្រៃ

បើយោងតាមនាយកដ្ឋានយុត្តិធម៌សហរដ្ឋអាមេរិកបានឱ្យដឹងថា លោក ម៉ះផល គឺជាបុគ្គលម្នាក់ក្នុងចំណោម៨នាក់ផ្សេងទៀតដែលរងការចោទប្រកាន់ថាជា «ក្រុមអ្នករត់ពន្ធវានរសត្វអន្តរជាតិ» ក្នុងនោះក៏មានប្រធាននាយកដ្ឋាននៃរដ្ឋបាលព្រៃឈើកម្ពុជា ព្រមទាំងម្ចាស់ក្រុមហ៊ុន នាយកគ្រប់គ្រងទូទៅ និងបុគ្គលិក៤ នាក់ផ្សេងទៀតមកពីក្រុមហ៊ុន Vanny Resource និង Bio Research (ឈ្មោះក្រុមហ៊ុនចម្បងនៅហុងកុង) ដែលជាកន្លែងផ្គត់ផ្គង់សត្វស្វាបង្កាត់ពូជ។

សាលាខណ្ឌឫស្សីកែវ។

សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​៣នាក់ ក្រោយ​បើក​សាឡង់​ដឹកខ្សាច់​បុក​ស្ពានបាឡេ

សមត្ថកិច្ច​បាន​ឃាត់​ខ្លួនក​ម្មករ៣នាក់យកទៅសួរនាំ ក្រោយ​ពីពួកគេ​បើក​សាឡង់​ដឹកខ្សាច់​មួយ​គ្រឿងក្រឡាប់​ប៉ះស្ពាន​បាឡេ បណ្ដាល​ឱ្យ​ទ្រេត​សសរ​​ស្ពាន​។

មនុស្ស​ម្នាក់​ជិះ​កង់​កាត់​កសិដ្ឋានចិញ្ចឹមស្វា​នៅ​ក្រុមហ៊ុន Vanny Bio Research ក្នុង​ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

កម្មករ​បម្រើ​ការងារ​ក្នុង​អាជីវកម្ម​នាំចេញ​សត្វស្វា​និយាយថា «ខ្ញុំអាណិតពួកវា»

ខេត្តពោធិ៍សាត់៖ ទំហំការងារនៅក្នុងកសិដ្ឋានចិញ្ចឹមស្វា វ៉ាន់នី បាយអូ រីស៊ើច (ខេមបូឌា) កើនឡើង ខណៈ​សត្វ​ស្វាក្ដាម​ត្រូវ​បាន​រៀបចំ​ដាក់​ក្នុង​ទ្រុង និង​ដឹកជញ្ជូនតាម​យន្តហោះទៅ​កាន់មន្ទីរ​ពិសោធ​នៅ​ក្រៅ​ប្រទេស។

(អាវយឺតពណ៌ទឹកសមុទ្រ) លោក យី សុខសាន្ត បុគ្គលិក​សមាគម​អាដហុក​ ដើរចេញពីតុលាការកំពូល ក្រោយចូលរួមសវនាការពាក់ព័ន្ធនឹងសំណុំរឿងក្រោមបទចោទប្រកាន់ «សូកប៉ាន់​​សាក្សី និង​​សមគំនិត​សូកប៉ាន់​សាក្សី​» ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

សង្គមស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ

សង្គមស៊ីវិលជាង១០០ស្ថាប័ន ទាមទារ​ឱ្យរដ្ឋាភិបាលបញ្ឈប់​ការ​ធ្វើទុក្ខបុក​ម្នេញ​ដល់​អ្នកការ​ពារ​សិទ្ធិ​មនុស្ស តាមរយៈការប្រើប្រាស់យន្តការតុលាការដើម្បី​គំរាមកំហែងបំបាក់ស្មារតី ផ្ទុយពីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលកម្ពុជាបានសន្យាជាអន្តរជាតិ។

រូបអធិការនគរបាលក្រុងបាវិត លោក អែម សុវណ្ណារិទ្ធ ដែលត្រូវបានផ្ដល់ឱ្យដោយអ្នកសារព័ត៌មានដែលអះអាងថារងការគំរាមកំហែងពីអធិការរូបនេះ។

អ្នកសារព័ត៌មានមួយរូបប្ដឹងអធិការនគរបាលក្រុងបាវិតពីបទគំរាមកំហែង

អ្នកសារព័ត៌មានប្រចាំនៅខេត្តស្វាយរៀងមួយរូប ប្ដឹងអធិការនគរបាលក្រុងបាវិតពីបទ «គំរាម​កំហែង» ដោយថាដើម្បីទាមទារយុត្តិធម៌ បន្ទាប់ពីអធិការរូបនោះបានសម្លុតឱ្យអ្នកសារព័ត៌មានលុបវីដេអូផ្សាយផ្ទាល់ ដណ្ដើមយកទូរសព្ទមកលុបដោយខ្លួនឯង និងគំរាមចាប់វាយខ្នោះ នៅពេលអ្នកសារព័ត៌មានបដិសេធលុបវីដេអូផ្សាយ​ពីករណីគ្រោះថ្នាក់ចរាចរណ៍មួយ។

ទិន្នផលស្រូវស្រុកកោះធំ

រដ្ឋបញ្ចេញប្រាក់ជិត១០០លានដុល្លារដល់រោងម៉ាស៊ីនកិនស្រូវនិងក្រុមហ៊ុនកែច្នៃនាំអង្ករចេញ ដើម្បីជួយរក្សាស្ថិរភាពតម្លៃស្រូវជូនកសិករ

ម្ចាស់​រោងម៉ាស៊ីន​កិន​ស្រូវ​រំពឹងថា ​ស្រូវនឹងរក្សា​តម្លៃ​ជាង១ ០០០រៀលក្នុងមួយគីឡូ ក្រោយរដ្ឋាភិបាល​​​​បាន​​បញ្ចេញថវិកា​​ជិត១០០លាន​ដុល្លារ​ ដើម្បីគាំទ្រ​ដល់​រោងម៉ាស៊ីនកិនស្រូវ ​និងក្រុមហ៊ុន​កែច្នៃ​នាំអង្ករចេញ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្រប ចៀសវាងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។ ​

ពិធីបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ដែលពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

កម្ពុជានឹងបញ្ជូនមន្ត្រីស៊ីម៉ាក់ ៣នាក់ ទៅបង្រៀនជំនាញ​ដោះមីន​​​នៅ​អ៊ុយ​ក្រែន

លោកនា​យក​រដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​បញ្ជូន​មន្ត្រីជំនាញបច្ចេកទេស​​​ស៊ីម៉ាក់​​ចំនួន​៣នាក់ ដើម្បីជួយហ្វឹកហ្វឺនជំនាញ​សកម្មភាពដោះ​​មីននៅប្រទេស​អ៊ុយក្រែន​​ ទោះបី​​ជា​​សង្គ្រាម​​រវាង​​រុស្ស៊ី និង​​​អ៊ុយ​ក្រែន​ នៅមិនទាន់​បញ្ចប់​នៅឡើយ។

រោងចក្រផលិតកាបូប ស៊ិនឡន

កម្មករ​៣នាក់​ត្រូវ​ថៅកែ​បញ្ឈប់​ពីការងារ ក្រោយ​នាំគ្នា​បង្កើត​សហជីព​ក្នុង​រោងចក្រ​មួយ​នៅ​ខេត្តកំពង់ស្ពឺ

​​កម្មករ-កម្មការិនីចំនួន ៣នាក់ បម្រើកា​រងារ​នៅ​រោង​ចក្រ​ ស៊ិន​ឡន អ៊ិន​ធើណេសិន​ណល (ខេមបូឌា) ឯ.ក (CINLON INTERNATIONAL (CAMBODIA) CO.,LTD ស្ថិតតាមបណ្ដោយផ្លូវលេខជាតិ៤១ ក្នុងភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាន​ស្នើទៅក្រសួងការងារជួយអន្តរាគមន៍ឱ្យពួកគាត់បានចូលធ្វើការងារវិញ ក្រោយថៅកែបញ្ឈប់ពីការងារដោយសារ​នាំគ្នាបង្កើតសហជីពក្នុងរោងចក្រ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ