អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក សម រង្ស៊ី គ្រវីដៃមកកាន់អ្នកគាំទ្រ មុន​នឹង​លោក​ចាក​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​គូឡាឡាំពួ ក្នុង​ក្រុង Sepang ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

អ្នកឃ្លាំមើលថាសារលោក សម រង្ស៊ី អំពាវនាវឱ្យពលរដ្ឋចូលរួមបោះឆ្នោតជាសារនយោបាយវិជ្ជមាន

អ្នកឃ្លាំមើលកិច្ចការបោះឆ្នោត និងអ្នកវិភាគនយោបាយ លើកឡើងថា សារអំពាវនាវរបស់លោក សម រង្ស៊ី ឱ្យពលរដ្ឋខ្មែរគ្រប់រូបចូលរួមបោះឆ្នោតថ្នាក់ជាតិ ដោយថា កុំបារម្ភពីការលួចបន្លំសន្លឹកឆ្នោត ជាសារនយោបាយវិជ្ជមាន នឹងអាចធ្វើឱ្យការបោះឆ្នោតមានភាពល្អប្រសើរ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឈរលើដៃរេទៅមុខ ក្នុងពិធីជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន១,០៤៩នាក់ ដែលពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC) ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

UPDATED៖ លោក ហ៊ុន សែន ប្រកាសមិនប្រើវិធានការច្បាប់លើអ្នកគាំទ្របក្សប្រឆាំងដែលចង់មកកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបើកផ្លូវឱ្យអ្នកគាំទ្របក្សប្រឆាំងនៅក្រៅប្រទេស អាចម​ក​​លេ​​​ងស្រុ​ក​​កំណើត ដោយមិនចាំបាច់ភ័យខ្លាច ក្រោមហេតុផលថា រដ្ឋាភិបាលនឹងមិនចាត់វិធានការច្បាប់នោះទេ វាលើ​ក​​លែ​​ងតែអ្នកមានដីកាចាប់ខ្លួនពីតុលាការ ដើម្បីអនុវត្តស្មារតីបង្រួបបង្រួម​ជាតិ។

ពលរដ្ឋម្នាក់ធ្វើដំណើរតាមដងផ្លូវនៅពីមុខអគារក្រុមហ៊ុនណាហ្គាវើលដ៍នៅក្រុងភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ស្វាមីរបស់ម្ចាស់ហាងបញ្ចាំនៅណាហ្គាវើលដ៍ដែលត្រូវបានប្លន់សម្លាប់ ប្រកាសផ្ដល់រង្វាន់១០០០ដុល្លារចំពោះការផ្ដល់ព័ត៌មានជនសង្ស័យ

​ស្វាមីរបស់ម្ចាស់ហាងបញ្ចាំនៅកាស៊ីណូណាហ្គាវើលដ៍ដែលត្រូវបានប្លន់សម្លាប់យកទ្រព្យសម្បត្តិអស់រាប់ម៉ឺនដុល្លារ បានប្រកាសផ្ដល់រង្វាន់ចំនួន១ ០០០ ដុល្លារដល់អ្នកដែលដឹងកន្លែង​លាក់​ខ្លួន​របស់ជនសង្ស័យ​ ​ដែល​លោក​ជឿ​ថា​បាន​សម្លាប់​ភរិយារបស់លោក​។

ការបែងចែកបឹងតាមោក នេះ​បើ​តាម​ឯកសារ​សាធារណៈ​ដែល​ចេញ​ផ្សាយ​ត្រឹម​ខែ​មករា ឆ្នាំ២០២៣

អគ្គិសនីកម្ពុជា (EDC) ទទួលបានដីជាង៧ហិកតានៅបឹងតាមោក

រដ្ឋាភិបាលបាន​បន្តផ្តល់ដីបឹងតាមោក​​ ឱ្យស្ថាប័នរដ្ឋ និង​បុគ្គល​ឯកជន ក្នុងនោះ​បាន​​​ផ្ដល់​​​ផ្ទៃដី​ជាង ៧ហិកតា​ ​ទៅ​ឱ្យ​អគ្គិសនីកម្ពុជា (EDC)។

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងក្នុងកម្មវិធី ប្រារព្ធខួប៣១ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។

មេធាវីស្នើសាលាឧទ្ធរណ៍ពន្លឿនសវនាការលើបណ្ដឹងជំទាស់ដីកាឃុំខ្លួនលោក ថាច់ សេដ្ឋា

មេធាវី​​ការពារក្ដីឱ្យ​អនុប្រធាន​គណបក្សភ្លើងទៀន​ ស្នើ​​​​សាលាឧទ្ធរណ៍​ពន្លឿន​នីតិវិធី​ជុំវិញ​​បណ្ដឹងជំទាស់​ដីកាឃុំខ្លួន ​ក្រោយ​ពីលោក ថាច់ សេដ្ឋា អះអាង​ថា​​ខ្លួន​មិន​បាន​​​ចេញ​​​មូលបទានបត្រដែលមិនមានទឹកប្រាក់ ដូចការចោទប្រកាន់។

ទិដ្ឋភាពហែធម្មយាត្រា ស្ដីពី «ការលើកកម្ពស់សីលធម៌សង្គម» រៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី១ ខែកុម្ភៈ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់​ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកធ្វើធម្មយាត្រាលើកកម្ពស់សីលធម៌សង្គម ចោទអាជ្ញាធរមូលដ្ឋានថាមិនធ្វើតាមការណែនាំរបស់ក្រសួងមហាផ្ទៃ

អ្នកធ្វើធម្មយាត្រាចោទអាជ្ញាធរមូលដ្ឋានថា បង្កការរំខាន និងមិនធ្វើតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ខណៈអះអាងថា អាជ្ញាធរមូលដ្ឋាននៅតែមិនសម្របសម្រួលឱ្យពួកគាត់បានស្នាក់នៅវត្តអារាម ហើយទាមទាររកច្បាប់ ថតរូបអ្នកចូលរួមទាំងអស់ និងទាមទារធ្វើកំណត់ហេតុ ជាដើម បើទោះជាដឹងថាថ្នាក់លើអនុញ្ញាតហើយក៏ដោយក្តី។

លោក ហ៊ុន សែន ប្រកាសមិនប្រើវិធានការច្បាប់លើអ្នកគាំទ្របក្សប្រឆាំងដែលចង់មកកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបើកផ្លូវឱ្យអ្នកគាំទ្របក្សប្រឆាំងនៅក្រៅប្រទេសអាចធ្វើដំណើរម​កលេ​​​ងស្រុកកំណើតបានដោយមិនប្រើវិធានការច្បាប់ លើកលែងតែអ្នកមានដីកាចាប់ខ្លួនពីតុលាការ នូវអ្វីដែលលោកហៅថា ដើម្បីអនុវត្តស្មារតីបង្រួបបង្រួម​ជាតិ។

លោក គង់ គាំ លាលែងពីតួនាទីជាឧត្ដមទីប្រឹក្សាបក្សភ្លើងទៀន ក្រោយបក្សកាន់អំណាចរឹបអូសដីនិងផ្ទះ

លោក គង់ គាំ សម្រេចលាលែងពីតួនាទីនិងសកម្មភាពជាឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន ក្រោយគណបក្សកាន់អំណាចបានរឹបអូសដី និងផ្ទះ កាលពីពេលថ្មីៗនេះ។

លោក ហ៊ុន សែន ស្នើឱ្យពិនិត្យពីការធ្លាក់ចុះខ្លាំងសិស្សប្រុស​​ប្រឡងជាប់បាក់ឌុប ខណៈរដ្ឋមន្រ្តីអប់រំឆ្លើយថាជានិន្នាការសកល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សំដែងការបារម្ភពីគន្លាតធ្លាក់ចុះខ្លាំងនៃចំនួនសិស្សប្រុស​​​ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប​នៅក្នុងឆ្នាំ​២០២២ បើធៀបទៅនឹងចំនួនសិស្សស្រីដែលបានប្រឡងជាប់ និងស្នើឱ្យមានការសិក្សាអំពីបញ្ហានេះ។

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍» នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

អាមេរិកផ្ដល់ពានរង្វាន់សិទ្ធិមនុស្សដល់កញ្ញា ឈឹម ស៊ីថរ ក្នុងពេលកញ្ញាកំពុងជាប់ពន្ធនាគារ

ក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រកាសផ្ដល់ពានអ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ ដល់ថ្នាក់​ដឹក​នាំ​សហជីព​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ខណៈកញ្ញាកំពុងជាប់ពន្ធនាគារព្រៃស។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ