អ្នក​ឃ្លាំ​មើល​​ជំរុញ​​​ឱ្យ​ផ្តល់​​សិទ្ធិ​នយោ​បាយ និង​ផ្តល់​សង​នូវ​យុត្តិ​ធម៌​ជូន​លោក​​កឹម សុខា វិញ​

ជាមួយនឹងការសាទរចំពោះការលើកលែងទោសជាប់ពន្ធនាគារដល់ លោក កឹម សុខា អ្នកឃ្លាំមើល បានជំរុញឱ្យលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គួរត្រូវផ្តល់សិទ្ធិធ្វើនយោបាយដល់​អតីតមេបក្សប្រឆាំងរូបនេះវិញ និងត្រូវដោះលែងអ្នកទោសមនសិការទាំងអស់ជាង ១០០នាក់ ដែលកំពុងជាប់ឃុំទាំងអយុត្តិធម៌ក្នុងពន្ធនាគារ ដើម្បីឱ្យមានការផ្សះផ្សានិងរួបរួមជាតិខ្មែរពិតប្រាកដឡើងវិញ។

ជន​ជាតិ​ដើម​​ភាគ​តិច​​៣​ឃុំ នៅ​រតនគិរី ស្នើ​បញ្ឈប់​សកម្ម​ភាព​​​រុ​ក​រក​​​រ៉ែ​​មាស​របស់​ក្រុម​ហ៊ុន​ចិន

ជនជាតិដើមភាគតិចចារ៉ាយ រាប់រយគ្រួសារនៅខេត្តរតនគិរី កំពុងកើតទុក្ខមិនសុខចិត្ត ពេលទទួលដំណឹងថា ក្នុងតំបន់ពួកគាត់រស់នៅរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនចិនមួយទៀត ធ្វើសកម្មភាពរុករករ៉ែលោហៈ លើផ្ទៃដី ២០០ គីឡូម៉ែត្រការ៉េ ក្នុងស្រុកអូរយ៉ាដាវ។

ទឹក​កខ្វក់​មាន​ក្លិន​ស្អុយ​ចេញ​ពី​រោង​ចក្រ​កែ​ច្នៃ​បន្ត​យាយី​សុខ​ភាព​ពលរដ្ឋ​នៅ​ខេត្ត​ព្រះ​សីហនុ

អ្នកធ្វើការងារពាក់ព័ន្ធនឹងបរិស្ថាន ជំរុញ​ឱ្យអាជ្ញាធរខេត្តព្រះសីហនុ ទប់ស្កាក់​ការបង្ហូរទឹកស្អុយ ចេញពីរោងចក្រ​កែច្នៃ​ដំណាប់ផ្លែឈើមួយចំនួន នៅស្រុកកំពង់សិលា និងក្រុងកំពង់សោម ឱ្យមាន​ប្រសិទ្ធភាព ដើម្បីការពារសុខភាពពលរដ្ឋ ដែលរស់នៅជុំវិញតំបន់នោះ។

ការ​លើក​លែង​ទោស ​លោក កឹម សុខា មាន​ការ​សាទរ​និង​ជំរុញ​ឱ្យ​ផ្តល់​សិទ្ធិ​ធ្វើ​នយោ​បាយ​ឡើង​វិញ

គណបក្សក្រៅរដ្ឋាភិបាលមួយចំនួន ដែល​គេដឹងថា មាននិន្នាការប្រជាធិប​តេយ្យ​នោះ ជំរុញឱ្យបក្សកាន់អំណាចផ្តល់សិទ្ធិ​ធ្វើនយោបាយឡើងវិញឱ្យ លោក កឹម សុខា ដើម្បីបង្ហាញពីឆន្ទៈស្តារប្រជាធិបតេយ្យ តាមការចង់បានរបស់ប្រជាពលរដ្ឋ និងបំណងអន្តរជាតិ ទោះពួកគេបានសាទរចំពោះការលើកលែងទោស ពីប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន ក្តី។

វិភាគ៖ តើ​ការ​លើក​លែង​ទោស​លោក កឹម សុខា ជា​ជំហាន​​​ពង្រឹង​សាមគ្គី​ឯកភាព​ជាតិ ឬ​គ្រាន់​តែ​ជា​ល្បែង​បន្លំ​ភ្នែក​របស់​គណបក្ស​កាន់​អំណាច?

ព្រះរាជក្រឹត្យលើកលែងទោសដែលបានប្រកាសឡើង នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២៦ លើរូបលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ បានក្លាយជាព្រឹត្តិ​ការណ៍​នយោ​បាយ​ដ៏​ចម្រូងចម្រាស និងជា​ប្រ​ធាន​បទ​នៃ​ការវិភាគយ៉ាងស៊ីជម្រៅទាំង​នៅក្នុងស្រុក និងនៅលើឆាកអន្តរ​ជាតិ។

លោក ហ៊ុន សែន រង​ការ​រិះ​គន់​ថា​កំពុង​​សម្ដែង​ពី​ការ​មិន​ជាប់​ពាក់​ព័ន្ធ​ឧក្រិដ្ឋ​កម្ម​អន​ឡាញ

អ្នកឃ្លាំមើល អះអាងថា លោក ហ៊ុន សែន កំពុងបង្កើតឈុតឆាកថ្មីដើម្បីបោកប្រាស់ពលរដ្ឋថា រដ្ឋាភិបាលនៃក្រុមគ្រួសាររបស់លោកជាជនរងគ្រោះដោយក្រុមឧក្រិដ្ឋជនអនឡាញ។ ទន្ទឹមនឹងនេះ ពួកគេទាមទារឱ្យរដ្ឋាភិបាលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត បង្ហាញតម្លាភាព និងត្រូវចាត់វិធានការមិនលើកលែង​ចំពោះបុគ្គលដែលត្រូវបានអាមេរិកដាក់​ក្នុងបញ្ជីខ្មៅ មានលោក ហ៊ុន តូ ជាដើម។

ពលរដ្ឋ​នៅ​ខេត្ត​ព្រះ​សីហនុ​ថា​ទង្វើ​ប្លន់​និង​ចាប់​ជំរិត​ពី​សំណាក់​​ជន​ជាតិ​ចិន​​កំពុង​​បង្ក​ការ​ភ័យ​ខ្លាច

ពលរដ្ឋនៅខេត្តព្រះសីហនុមួយចំនួន អះអាងពីការកើនឡើងបទល្មើសប្លន់ និងចាប់ជំរិត ពីសំណាក់ជនជាតិចិន បង្កការភ័យខ្លាចជាខ្លាំង ក្រោយអាជ្ញាធរ​បង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ដែល​បញ្ហានេះពលរដ្ឋនិងអ្នកឃ្លាំមើល ជំរុញឱ្យរដ្ឋាភិបាលទប់ស្កាត់ឱ្យមានប្រសិទ្ធ​ភាព ដើម្បីសុវត្ថិភាពពលរដ្ឋ និងសន្តិ​សុខ​សង្គម។

ការកែ​​​ទម្រង់​​ដើម្បី​​​ពង្រឹង​វិស័យ​ការ​ពារ​ជាតិ​​មិ​ន​​​ជោគ​ជ័យ​​ទេ​​បើមិ​ន​រំសាយ​មន្ត្រី​អសកម្ម

អ្នកឃ្លាំមើលមួយចំនួន លើកឡើងថា ការ​កែ​ទម្រង់របស់រដ្ឋាភិបាល លោកហ៊ុន ម៉ាណែត ដែលកំពុងបន្តធ្វើតាមជំហានគីង្គក់ «បង្រួមក្បាល ពង្រីកខ្លួន» ដែលធ្វើមិនចំចំណុចគន្លឹះ ដើម្បីឈានទៅពង្រឹងវិស័យការពារជាតិ ខណៈរដ្ឋាភិ​បាល​អសមត្ថភាពក្នុងការការពារទឹកដីរបស់ខ្លួននោះ នឹងមិនទទួលបានជោគ​ជ័យ​នោះទេ នៅពេលដែលបច្ចុប្បន្ន​ថៃ​នៅតែបន្តសម្រុកឈ្លានពានទឹកដីកម្ពុជា​តាមអំពើចិត្ត។

ក្រសួង​សុខា​ភិបាល​ប្រាប់​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​វីរុស​កូវីដ​បំប្លែង​ថ្មី

ក្រសួងសុខាភិបាលកម្ពុជា បានចេញ​សេច​ក្ដីប្រកាសឱ្យពលរដ្ឋបង្ការ និងប្រុងប្រយ័ត្នចំពោះវីរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះ NB.1.8.1 ដែលកំពុងរីករាលដាលនៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់​អាស៊ី។ ទោះបីមិនទាន់មានភស្តុ​តាង​វិ​ទ្យាសាស្ត្របញ្ជាក់ពីកម្រិត​ហានិ​ភ័យ តែកម្ពុជាបានរកឃើញវិជ្ជមានមួយករណីកាលពីសប្ដាហ៍មុន។

សហគមន៍​កោះ​មាស​ព្រមាន​វេច​បាយ​តាម​ជួប លោក ហ៊ុន ​សែន បើ​គ្មាន​ដំណោះ​ស្រាយ​ដី​ធ្លី

តំណាងប្រជាពលរដ្ឋរស់នៅតំបន់កោះមាស នៅព្រឹកថ្ងៃចន្ទនេះ បន្តដាក់ញត្តិនៅក្រសួងអធិការកិច្ច ស្នើសុំកិច្ចអន្តរា​គមន៍​ដោះស្រាយរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុន ឃុន សៀ អ៊ឹមផត អិច​ផត ក្រោយ​ដើរដាក់ញត្តិនៅព្រឹទ្ធសភា រដ្ឋ​សភា និងក្រសួងស្ថាប័នផ្សេងៗ នៅមិន​ទាន់​មានលទ្ធផល។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ