
អ្នកចូលរួមរំឭកខួប២២ឆ្នាំ លោក ជា វិជ្ជា បន្តទាមទារឱ្យរដ្ឋាភិបាលវែកមុខឃាតករពិតមកផ្តន្ទាទោស
នៅថ្ងៃខួប២២ឆ្នាំនៃករណីឃាតកម្មលើលោក ជា វិជ្ជា ក្រុមអង្គការសង្គមស៊ីវិល បក្សនយោបាយ និងតំណាងសហជីព បន្តរំលឹកពីវិរៈភាពរបស់មេដឹកនាំសហជីពសេរីកម្មកររូបនេះ ដែលបានលះបង់កម្លាំងកាយចិត្ត និងជីវិត ក្នុងបុព្វហេតុការពារសិទ្ធិ និងសេរីភាពសហជីព ក្នុងនោះពួកគេក៏បន្តទាមទារឱ្យរដ្ឋាភិបាល ពន្លឿនការស៊ើបអង្កេតចាប់ឃាតករពិត យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់លោក ជា វិជ្ជា និងក្រុមគ្រួសារ ព្រមទាំងបញ្ចប់វប្បធម៌និទណ្ឌភាពនៅកម្ពុជា។









