
ការលើកពេលជាថ្មីទៀតសំណុំរឿង លោក កឹម សុខា ប៉ះពាល់សិទ្ធិទទួលបានយុត្តិធម៌
សំណុំរឿងប្តឹងទាស់របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលគ្រោងធ្វើនៅថ្ងៃទី១៤ខែសីហានេះ ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញ ប្រកាសលើកពេលជាថ្មីទៀត ដោយមិនកំណត់ពេល ដែលការណ៍នេះ រងការរិះគន់ថា ប៉ះពាល់ដល់សិទ្ធិទទទួលបានយុត្តិធម៌របស់ជនជាប់ចោទ។









