ព្រឹកថ្ងៃទី០២​ ខែកក្ដដា ឆ្នាំ២០២២ ថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្រោយការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ និងពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំក្រុង-ស្រុក នៅទីស្នាក់ការគណបក្សប្រចាំខេត្តកំពង់ធំ។

គណបក្ស​ខ្មែរស្រឡាញ់ជាតិ​រំលាយ​ខ្លួនឯង​ចុះចូល​ជាមួយ​បក្សកាន់អំណាច

គណបក្សខ្មែរស្រឡាញ់ជាតិ ប្រកាស​រំលាយ​ខ្លួន​ឯង ​ដើម្បី​ចុះចូល​រួម​រស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក្នុងសន្និសីទសារព័ត៌មានស្ដីពី សំណើចងសម្ពន្ធនយោបាយ ២០២៣ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

គណបក្ស​ក្រៅរដ្ឋាភិបាល​ប្ដេជ្ញា​ចង​សម្ពន្ធភាព​នៅ​មុន​ការបោះឆ្នោតជាតិ ខណៈ​បក្សកាន់អំណាច​កំពុង​រក​មធ្យោបាយ​ការពារ​ខ្លួន

​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលដឹកនាំការចងសម្ពន្ធភាពជាមួយគណបក្សន​​យោបាយដែលនៅក្រៅរដ្ឋាភិបាល​​ចំ​​នួន៤ផ្សេងទៀត កំពុងរៀបចំផែនការ ដើម្បីជំរុញឱ្យល្បឿន​​នៃសម្ពន្ធ​​ភាពអ្នកប្រជាធិបតេយ្យនេះចេញឱ្យបានឆាប់ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​​​​នីតិកាលទី៧​​មកដល់ ខណៈគណ​​បក្ស​​គ្រ​ប់​​​គ្រងអំណាចក៏កំពុងតែរិះរកមធ្យោបាយ ដើ​​ម្បី​​​​ទប់​​​ទល់នឹងការស្រកស្រុត និងឧប​​​សគ្គ​ក្នុង​​ការជ្រើសរើសនាយករដ្ឋមន្រ្តី សម្រាប់បង្កើត​​រដ្ឋា​​ភិបាល តាមរយៈយន្ត​​កា​​រ​​​​រដ្ឋសភា។

លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងក្នុងសន្និសី​ទ​ស្ដីពី «សំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា» រៀបចំដោយ​​​គ​​​​ណ​បក្សភ្លើងទៀន គណ​​បក្សប្រ​ជាធិ​បតេ​យ្យមូលដ្ឋាន​ គណបក្សឆន្ទៈ​ខ្មែរ ​គណ​បក្សកែ​ទ​ម្រង់​កម្ពុ​ជា និ​ងគ​​​ណ​បក្សកម្ពុជានិ​យម នៅរាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។

បក្សក្រៅរដ្ឋាភិបាលមិនទាន់បញ្ជាក់ជំហររឹងមាំក្នុងការរួមគ្នាបង្កើតជាបក្សធំមួយនៅឡើយ​

តំណាង​គណបក្សនយោបាយដែលផ្ដួចផ្ដើមគំនិតចង់បង្កើតសម្ព័ន្ធភាពឱ្យមានគោលការណ៍​​​រួម​​មួ​យ ជា​អ្នក​ប្រធិបតេយ្យនៅ​​មុន​​ការ​​បោះ​​ឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​ ដែលនឹងមកដល់​​ក្នុង​ខែ​កក្ក​ដា ឆ្នាំ​​២​០​​២៣ខាងមុខ​​នេះ បញ្ជាក់​ថា វាហាក់ដូចជាពិបាកនឹងកើតឡើងបានណាស់ ជាពិសេសការ​​រួម​​​​​​កម្លាំងគ្នា​​ឱ្យទៅ​​ជា​​គណបក្សធំដែល​​ជ្រកក្រោម​​ឆ័ត្រ​​តែ​​មួយ។

គណប​ក្សក្រៅរ​ដ្ឋា​ភិបា​លចំនួន៤ ស្នើ​រដ្ឋសភាកុំបោះឆ្នោតគាំទ្រវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

គណប​ក្ស​នយោ​​បាយចំ​នួ​ន៤ដែលនៅ​ក្រៅ​រដ្ឋា​ភិបាល​ស្នើ​​​រ​ដ្ឋ​សភាគ្រប់គ្រងដោយគណបក្ស ប្រជាជនកម្ពុជា​​កុំ​ឱ្យអនុម័តការ​ស្នើកែ​រដ្ឋធម្ម ​នុញ្ញ​លើ​​ក​ទី១០ដែ​​ល​​ស្នើ​ឡើងដោយប​ក្សកា​ន់អំ​ណា​ច​ដោយស​ម្អា​ងថា ​កែ​ស្នើកែ​ច្បា​ប់កំ​ពូលជាថ្មីទៀតនេះ បា​​​​​ន​កា​​​​​​ត់​ប​ន្ថយ​អំណា​ច​សភា​ រារាំ​ងដ​ល់ដំ​ណើ​រកា​រ​ប្រ​ជា​ធិបតេយ្យ ​សេ​រីព​​ហុប​ក្ស​​ផ្ទុយ​នឹ​ងស្មា​រតី​រ​ដ្ឋ​ធ​ម្ម​​​​នុ​ញ្ញ​ដើម​។​

បក្សកាន់អំណាចចាត់ទុកក្រុមប្រឆាំងដែលរារាំងដល់ការអភិវឌ្ឍប្រទេសថាជា​ក្រុម​ជ្រុលនិយម

គណបក្សកាន់អំណាច នៅតែចាត់ទុក សកម្មភាពនយោបាយរបស់គណបក្សប្រឆាំងថា ជាផ្នែ​ក​​​មួយ​​​ដែល​​ខ្មៅង​ងឹត​​សម្រាប់ការរីកលូតលាស់​នៃសង្គមកម្ពុជា ហើយក្រុមនេះ​ គឺជាគោល​​ដៅ​នៃ​​​ការ​កម្ទេច ដែលមិនអាចឱ្យចេញ​​ធ្វើស​ក​ម្ម​​​​​ភា​​ពបាន ព្រោះនាំឱ្យខាតប្រយោជន៍ជាតិ និង​​ប៉ះ​​​ពាល់​ដល់ដំណើរ​នៃការកសាងប្រជាធិបតេយ្យនៅកម្ពុជា។

លោកស្រី ប៉ែន មុំ

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិស្នើ​ឱ្យ​តុលាការ​កំពូល​លើក​លែង​ការផ្តន្ទាទោស

អតីតសមាជិក​គណបក្ស​សង្គ្រោះ​ជាតិដែលត្រូវបានតុលាការរំលាយ ស្នើ​ឱ្យ​តុលាការ​កំពូល​លើក​លែង​ការផ្តន្ទាទោសខណៈដែលតុលាការជាន់ទាបបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ៥ ឆ្នាំកាលពីឆ្នាំ ២០២០ ពាក់ព័ន្ធនឹងការគាំទ្រដំណើរមាតុភូមិនិវត្តន៍ចូលកម្ពុជាវិញ របស់លោក សម រង្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។

ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម រតនាទេវី ដែលជាព្រះអនុជរបស់ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ។

បុត្រីទី៣​សម្ដេចក្រុមព្រះ ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច

ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ដែលជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានតែងតាំងព្រះអង្គម្ចាស់ក្សត្រី នរោត្ដម រតនាទេវី ដែលជាព្រះអនុជរបស់ទ្រង់ ជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចជាផ្លូវការ។

ថ្នាក់ដឹកនាំជាន់ខ្ពស់៥រូប ចូលរួមក្នុងសន្និសី​ទ​ស្ដីពី «សំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា» រៀបចំដោយ​​​គ​​​​ណ​បក្សភ្លើងទៀន គណ​​បក្សប្រ​ជាធិ​បតេ​យ្យមូលដ្ឋាន​ គណបក្សឆន្ទៈ​ខ្មែរ ​គណ​បក្សកែ​ទ​ម្រង់​កម្ពុ​ជា និ​ងគ​​​ណ​បក្សកម្ពុជានិ​យម នៅរាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។

គណបក្សក្រៅរដ្ឋាភិបាលមានជំនឿលើជំហររួមគ្នាទាមទារឱ្យកែលម្អប្រព័ន្ធបោះឆ្នោតនិងសិទ្ធិនយោបាយ

​គណប​ក្ស​ចំនួ​ន​៥នៅ​ក្រៅ​រដ្ឋា​ភិ​បា​ល ​បង្ហា​ញជំនឿ​ថា ​ផែន​កា​រត​ស៊ូម​តិ​រួម​គ្នា ​ដើម្បី​ឱ្យដំណើ​រ​កា​របោះ​ឆ្នោ​ត​ខា​ងមុ​ខ ​ឆ្លុះប​ញ្ចាំងពី​​ឆន្ទៈ​ពលរដ្ឋពិតប្រាកដនោះ អាច​​នឹង​ទទួ​លផល​ជា​វិជ្ជ​មាន​ បើ​ទោះបី​ជាពេលនេះពួកគេ​​​គ្មា​ន​តំ​ណាងរាស្ត្រ​នៅក្នុ​ង​ស​ភា សម្រាប់ពិនិត្យ និងកែច្បាប់​ក្ដី។​

ទិដ្ឋភាពនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យ លេខ១៦៩៧ ស្ថិតនៅក្នុងសាលាគរុកោសល្យ ភូមិភាគក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

UPDATED៖ គណបក្ស​ក្រៅរដ្ឋាភិបាល​មួយ​ចំនួន​បង្ហាញ​ជំហរ​រួមគ្នា​ទាមទារ​ឱ្យ​មាន​ការ​កែលម្អ​ប្រព័ន្ធ​បោះឆ្នោត

គណបក្សក្រៅរដ្ឋាភិបាលមួយចំនួនប​​​ង្ហា​​ញជំហររួមគ្នា ដើម្បីទាមទារឱ្យ​មាន​ការ​កែ​លម្អ​ប្រ​ព័ន្ធ​បោះឆ្នោត និ​​ង​​សិទ្ធិខាង​​ន​យោបាយ ក្រោយ​​ពីពួកគេឆ្ល​ង​​កាត់ការបោះ​​ឆ្នោតឃុំ-សង្កាត់ថ្មីៗនេះ​ មិន​អាចយកជ័យជម្នះលើបក្ស​​កា​​ន់អំណាចបាន និងស្របពេលដែលការបោះឆ្នោត​ជាតិអាណត្តិទី៧ នឹ​ងចូលមកដល់នៅ​​ឆ្នាំក្រោយ។

ទិដ្ឋភាពនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យ លេខ១៦៩៧ ស្ថិតនៅក្នុងសាលាគរុកោសល្យ ភូមិភាគក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

គណបក្ស​ចំនួន៤ បង្ហាញ​ជំហរ​រួមគ្នា​ទាមទារ​កែលម្អ​ប្រព័ន្ធ​បោះឆ្នោត​និង​សិទ្ធិនយោបាយ

គណបក្សក្រៅរដ្ឋាភិបាលចំនួន៤ ប​​​ង្ហា​​ញជំហររួមគ្នា ដើម្បីទាមទារឱ្យ​មាន​ការ​កែ​លម្អ​ប្រ​ព័ន្ធ​បោះឆ្នោតនិ​​ង​សិទ្ធិ​ន​យោបាយ ក្រោយ​ពីពួកគេឆ្ល​ង​​កាត់ការបោះ​​ឆ្នោតឃុំ-សង្កាត់ថ្មីៗនេះ​ មិនអាចយកជ័យជម្នះលើបក្ស​​កា​​ន់អំណាចបាន និងស្របពេលដែលការបោះឆ្នោត​ជាតិ អាណត្តិទី៧ នឹ​ងចូលមកដល់នៅ​​ឆ្នាំក្រោយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ