គណបក្សក្រៅ​រដ្ឋា​ភិបាល​លុប​ចោល​ពិធី​រំឭក​ខួប​ថ្ងៃ​១៧​មេសា​ក្រោយ​សាលា​ក្រុង​បដិសេធ​ផ្តល់​ទី​តាំង

គណបក្សភ្លើងទៀន លុបចោលគម្រោងធ្វើពិធីរំឭកខួបបែបជំនឿសាសនា ដើម្បី​ឧទ្ទិសកុសលជូនដល់វិញ្ញាណ​ក្ខន្ធ​ជន​រង​គ្រោះ ដែលបាត់បង់ជីវិតក្នុង​របប​ខ្មែរក្រហម ក្នុងខួប៥០ឆ្នាំ ដែលគ្រោងធ្វើនៅថ្ងៃទី១៧ ខែមេសានេះ ក្រោយ​ពីអាជ្ញាធរក្រុង បដិសេធផ្តល់ទីតាំង នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍​ជើងឯក។

មន្រ្តីបក្សប្រឆាំងប្រតិកម្មជុំវិញការ​លោក សម​ រង្ស៊ី ប្រើAI ដើម្បី​​បាន​​សំណើរ​លើ​អត្ថបទ​កាសែត

មន្រ្តីគណបក្សជំទាស់ប្រតិកម្មការចោទប្រកាន់របស់ លោក ហ៊ុន ម៉ាណែត ដែលចាត់ទុកសំណេរជាភាសាបរទេសរបស់ លោក សម រង្ស៊ី នៅលើទំព័រសារព័ត៌មានអន្តរជាតិថាជាការប្រើ AI ឬឆាត​ជីភីធី​(GPT) ជាជំនួយដែលមិនមែនជាសមត្ថ​ភាព​ពិតប្រាកដរបស់អ្នកនយោបាយចាស់​វស្សារូបនេះទេ អំពីសេកដ្ឋកិច្ចកម្ពុជា។

បក្ស​ជំទាស់​ជំរុញ​ឱ្យ​សង្គ្រោះ​សេដ្ឋ​កិច្ច​កម្ពុជា​តាម​ច្រក​ចរចា​ជាមួយ​អាមេរិក​និង​អឺរ៉ុប

មន្ត្រីគណបក្សប្រឆាំង ជំរុញឱ្យមេដឹកនាំបក្សកាន់អំណាច បើកការចរចាបន្ទាន់មួយ ជាមួយអាមេរិក និងសហភាពអ៊ឺរ៉ុប ដើម្បីរកច្រកសង្គ្រោះសេដ្ឋកិច្ចកម្ពុជា និង​ជីវភាពកម្មករជាង៨០ម៉ឺននាក់ ក្នុងវិស័យកាត់ដេរ ក្រោមឥទ្ធិពលនៃវិធានដំឡើងពន្ធខ្ពស់ ពីប្រធានាធីបតី លោក ដូណាល់ ត្រាំ ។

អ្នកវិភាគយល់ថា ​វត្តមាន​បក្សនយោបាយ​​​ក្នុង​​​ថ្ងៃ​បុណ្យ​សព​លោក​ ហ៊ុន សាន ជា​​ដំ​ណើ​រ​ផ្សះ​​ផ្សា

អ្នកវិភាគនយោបាយ ចាត់ទុកការចូលរួមពីបណ្តាបក្សនយោបាយ ក្នុងថ្ងៃបុណ្យ​សពបងប្រុសរបស់លោក ហ៊ុន សែន ថាជារបៀបនៃការផ្សះផ្សាខាងនយោបាយ ហើយក៏ជាសញ្ញាបង្ហាញពីនយោបាយប្រជាធិបតេយ្យផ្ទៃក្នុងរបស់កម្ពុជាដែរ។

បក្ស​ក្រៅ​រដ្ឋាភិបាល​​ចង់​​ចូ​ល​រួម​​ការ​បោះ​ឆ្នោត​តែ​ជំរុញ​ឱ្យ​កែ​(គ.ជ.ប.)​និង​​បើក​​លំហរ​​នយោ​បាយ​

មេដឹកនាំគណបក្សក្រៅរដ្ឋាភិបាល ដែលទើបបង្កើតថ្មីមួយចំនួន និងអ្នកឃ្លាំមើល​សង្គមហាក់ដូចជាយល់ស្របគ្នាថា ការធ្វើការជ្រើសរើសមេដឹកនាំប្រទេស គ្មានជម្រើសណាផ្សេង ល្អជាងក្រៅពីការ​បោះ​ឆ្នោតនោះទេ ប៉ុន្តែវាចាំបាច់ត្រូវ​បើកលំហរសេរីភាព និងលំហរនយោ​បាយ ដើម្បីអាចឱ្យគ្រប់គណបក្សនយោ​បាយធ្វើនយោបាយប្រកួតប្រជែងដោយស្មើភាពគ្នា គ្មានការកៀបសង្កត់គំរាមកំហែង និងក៏ត្រូវរៀបចំស្ថាប័នបោះ​ឆ្នោត​ឱ្យ​ឯករាជ្យ ដើម្បីធ្វើយ៉ាង​ណា​ឱ្យអ្នកដែលឈ្នះឆ្នោត ឈ្នះដោយថ្លៃថ្នូរ ឯអ្នកចាញ់ ចាញ់ដោយអស់ចិត្តផងដែរ។

គណបក្សភ្លើងទៀន​នឹង​រំឭក​ខួប​អ្នក​ស្លាប់​ក្នុង​បុព្វហេតុ​ទាម​ទារ​ឱ្យ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ

គណបក្សភ្លើងទៀន បាននិយាយថា ខ្លួននឹងរៀបចំពិធីរំឭកវិញ្ញាណ​ក្ខន្ធ​ជូន​វីរបាតុករ ដែលបានបាត់បង់ជីវិត ក្រោយ​ការវាយប្រហារដោយគ្រាប់បែកដៃ នៅមុខរដ្ឋសភា កាលពីជិត៣០ឆ្នាំមុន ក្រោមហេតុ​ផល​ថា ដើម្បីគោរពវិញ្ញាណ​ក្ខន្ធ​ដែលបានស្លាប់ ដោយសារបុព្វហេតុទាមទារឱ្យកែទម្រង់​ប្រព័ន្ធយុត្តិធម៌។

សមាជិក​សភាបន្តឱបដៃ​មើល​ពលរដ្ឋ​ច្រើន​លាន​នាក់​រង​គ្រោះ​ពី​ប្រព័ន្ធ​យុត្តិធម៌

តំណាងរាស្រ្តជិត២០០នាក់ ស៊ីប្រាក់ខែរាស្រ្តម្នាក់៥ពាន់ដុល្លារក្នុងមួយខែ រងការរិះគន់ថា បន្តឱបដៃមើលម្ចាស់ឆ្នោតច្រើនលាននាក់រងគ្រោះពីប្រព័ន្ធយុត្តិធម៌ បើទោះបីអ្នករងគ្រោះចាញ់បោកក្រុមឧកញ៉ាខ្លះបានស្លាប់ជាបន្តបន្ទាប់ ដោយសារវិបត្តិបំណុល ក៏ព្រោះតែយុត្តិធម៌ពួកគេត្រូវបានតុលាការ​បក់​ចោល​ក្តី។

ការរិះគន់បញ្ហាក្មេងទំនើង​និង​ចោរ​កម្ម​ក្រោម​ដំបូល​សន្តិភាព​រង​ការ​ព្រមាន

សារគំរាមងើបមួយវាយមួយ ត្រូវបានគេមើលឃើញថា កំពុងដុតកំហឹងប្រជាពលរដ្ឋ ដែលថានឹងគំរាមដល់អំណាចមេដឹកនាំវិញ បើមិនកែលម្អ ខណៈថ្មីៗនេះ អ្នកផលិតមាតិកាម្នាក់ត្រូវបានមន្ត្រីជំនាញ ហៅទៅសួរនាំជុំវិញការបង្ហោះសារនិយាយថា កំចាត់ចោរប្លន់ឱ្យអស់សិនទើបហៅថាសន្តិភាព។

មន្រ្តីបក្សកម្លាំងជាតិ២​រូប​ទៀត​​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កំពង់​​​ចាម​ចាប់​ខ្លួន​ដោយ​មិន​ដឹង​ពី​មូល​ហេតុ

ទីប្រឹក្សាគណបក្សកម្លាំងជាតិ ឱ្យដឹងថា មានមន្រ្តីមូលដ្ឋានរបស់គណបក្សក្រៅរដ្ឋាភិបាលមួយនេះ ចំនួន២រូបបន្ថែមទៀតហើយ ត្រូវបានអាជ្ញាធរស្រុកចម្ការលើ ខេត្តកំពង់ចាម ចាប់ខ្លួន ហើយមូលហេតុនៅពីក្រោយនៃការចាប់ខ្លួននេះ គេនៅមិនទាន់ទម្លាយឱ្យដឹងនៅឡើយទេ។

សារងើបមួយវាយមួយ​ត្រូវ​គេ​មើល​ឃើញ​ថា​កំពុង​ដុត​កំហឹង​ចរន្ត​ផ្លាស់​ប្ដូរ 

សារ​គំរាម​បែប​ងើប​មួយ​វាយ​មួយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​ដុត​កំហឹង​មហា​ជន​ ជំរុញ​ការ​ផ្លា​ស់​ប្ដូរ បើ​មាន​ចរន្ត​រួម​គ្នា​ទ្រង់​ទ្រាយ​ធំ​របស់​ក្រុម​អ្នក​ប្រជាធិប​តេយ្យ ដោយ​ថា​សារ​នេះបង្ហាញ​ពី​ការ​ដឹក​នាំ​បែប​ហិង្សា​បំពាន​រដ្ឋធម្ម​នុញ្ញ​ និង​ពង្រីក​អយុត្តិ​ធម៌​សង្គម​ គំរាមកំហែង​ជីវភាព​ពលរដ្ឋ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ