បារាំងរំឭកកម្ពុជាពី​យុត្តិធម៌សម្រាប់​​តំណាងរាស្ត្រ​បក្សសង្គ្រោះ​ជាតិ លោកលិម គិមយ៉ា

បារាំង​រំឮក​មេដឹកនាំ​កម្ពុជា​​ថា ខ្លួន​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ពី​ដំណើរ​ការ​ស៊ើប​អង្កេត​រក​អ្នក​ពា​ក់​ព័ន្ធ ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​តំណាង​រាស្រ្តបក្ស​សង្រ្គោះ​ជាតិ លោក លិម គិមយ៉ា ខណៈ​កម្ពុជា​នៅ​មិន​ទាន់​ចាប់​បញ្ជូន​ជន​សង្ស័យ​ពីរ​រូប ដែល​ស្និត​នឹង​មេដឹក​នាំ​បក្ស​កាន់​អំណាច ឱ្យ​ទៅ​ប៉ូលីស​អន្តរជាតិ​អាំង​ទែ​ប៉ូល និង​តុលាការ​ថៃ ដើម្បី​កាត់ទោសក្នុងសំណុំរឿងឃាតកម្មនេះ។

គណបក្សកម្លាំង​នឹង​ដាក់​កម្រង​ផ្កា​រំលឹក​ខួប​២១​ឆ្នាំ​នៃ​ការ​ធ្វើ​ឃាត​លើ​លោក ជា វិជ្ជា

គណបក្សកម្លាំងជាតិ នឹងដាក់កម្រងផ្ការំលឹកខួប២១ឆ្នាំ ​នៃ​មរណភាព ប្រធាន​សហជីព​ដ៏​ល្បី​ល្បាញ នៅ​​ក្បែ​​រ​ទីតាំងនៃការធ្វើឃាត កាលពីខែមករា ឆ្នាំ២០០៤។

លោក ​រ៉ុង ឈុន​ នៅ​​ប្រកាន់​ជំហ​​ររឹង​មាំ​ដើម្បី​សិទ្ធិ​មនុស្ស​​លើ​ផ្លូវលំ​បាក

ដោយ​​សារ​​​តែ​ចង់​​ឃើញ​កម្ពុជាមាន​នីតិរដ្ឋ មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ប្រជាពលរដ្ឋ​​ខ្មែរ​មាន​សិទ្ធិ​​សេរី​ភាព​ពេញ​លេញ​ ​មាន​​ការ​ងារ​ធ្វើ​​​ទទួល​​បាន​​ប្រាក់​កម្រៃ​​សមរម្យ​ លោក ​រ៉ុង ឈុន ​បាន​ប្រើ​ពេល​​ស្ទើ​រពេញ​មួយ​ជីវិតមក​​ហើយ​ ដើម្បី​​បំពេញ​សេចក្តីប្រាថ្នា​ របស់​​លោក​​នេះ បើ​ទោះ​បី​​​ជាលោក​ត្រូវ​ជាប់​ពន្ធនាគារ​២ដង​រួច​មក​ហើយ ​និង​កំពុង​ប្រឈម​នឹងការ​ជាប់ពន្ធនា​គារ​​ជាថ្មីទៀតក្តី​​។

គណបក្សកម្លាំងជាតិរៀបចំធ្វើបុណ្យ៧ថ្ងៃនៃមរណភាពលោក លិម គិមយ៉ា

គណបក្សក្រៅរដ្ឋាភិបាល​មួយ បាន​រៀបចំ​បុណ្យ​ខួប​៧ថ្ងៃ នៃមរណភាព​របស់​អតីត​តំណាង​រាស្រ្ត​គណបក្ស​​សង្គ្រោះ​​​ជាតិ ក្រោយ​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​នៅ​ចំ​កណ្តាល​ទីក្រុង​បាង​កក នៅ​ចំ​ថ្ងៃ​៧​មករា ដែល​គណ​បក្ស​ប្រ​​ជាជនកម្ពុជា​ ប្រសិទ្ធ​នាម​ឱ្យ​ថា​ជា​ថ្ងៃដ៏​ជោគ​ជ័យ​របស់​ខ្លួន លើ​របប​ខ្មែរ​ក្រហម។

ស្លាកគណបក្សភ្លើងទៀន នៅពេលដំឡើង ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ។

គណបក្សភ្លើងទៀនជំរុញទៅសមត្ថកិច្ចខេត្តកំពង់ធំអនុវត្តច្បាប់លើជនបំផ្លាញស្លាកគណបក្សរបស់ខ្លួន

គណបក្ស​ភ្លើងទៀន ​ជំរុញ​ទៅ​​​សមត្ថកិច្ច​ខេត្តកំពង់ធំ ចាត់វិធានការ​ផ្លូ​វច្បាប់​​​ទៅ​លើ​​ជន​ដែល​​បំផ្លាញ​ស្លាក​គណបក្ស​ខ្លួន​ ដើម្បីជាសារព្រមានកុំឱ្យ​មាន​អ្នកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ​គណបក្ស​​​​ដទៃ​បន្ត​ទៀត។

លោក គង់ គាំ លាលែងពីតួនាទីជាឧត្ដមទីប្រឹក្សាបក្សភ្លើងទៀន ក្រោយបក្សកាន់អំណាចរឹបអូសដីនិងផ្ទះ

លោក គង់ គាំ សម្រេចលាលែងពីតួនាទីនិងសកម្មភាពជាឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន ក្រោយគណបក្សកាន់អំណាចបានរឹបអូសដី និងផ្ទះ កាលពីពេលថ្មីៗនេះ។

លោក រ៉ុង ឈុន ដែល​​គេ​ស្គាល់ថាជាអ្នកតស៊ូមតិដ៏សកម្មម្នាក់ ថ្លែងនៅក្នុងសន្និសីទកាសែតស្ដីពីការប្រកាសជំហរក្នុងការវិលត្រលប់ចូលឆាកនយោបាយវិញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

លោក រ៉ុង ឈុន ប្រកាសចូលគណបក្សភ្លើងទៀននៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣

អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចចិត្តជាផ្លូវការហើយ ក្នុង​​ការ​ចូល​​​រួម​​​ស​​​​កម្ម​​​​ភាពនយោបាយជាមួយគណបក្សភ្លើងទៀន ដែលលោកចាត់ទុក​​​ថាធ្វើឡើងក្រោយ​​​ពី​​​មាន​​កា​​​រស្នើសុំពីអ្នកគាំទ្រ និងមន្ត្រីនយោបាយផ្សេងទៀតរបស់បក្សជំទាស់មួយនេះ។

លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។

UPDATED៖ បក្សកាន់អំណាចបង្ហាញការតាំងចិត្តពង្រឹងលទ្ធិប្រជាធិបតេយ្យតែបង្កប់សារគំរាមដៃគូប្រកួត

គណបក្សប្រជាជនកម្ពុជា បង្ហាញការតាំងចិត្តពង្រីកលទ្ធិប្រជាធិបតេយ្យ ដោយធ្វើឱ្យបរិយាកាសបោះឆ្នោ​​ត​​​​​ខាងមុខ គ្មានការគំរាមកំហែង ដើម្បីធានាឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុ​ត្តិធម៌ លាយឡំនឹងសារគំរាមដៃគូប្រកួត ដែលការណ៍នេះ ជំរុញឱ្យមានការព្រួយបារម្ភថាការលើកឡើងនេះមិនមានអ្វីផ្លាស់ប្តូរ។

លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។

បក្សកាន់អំណាចបង្ហាញការតាំងចិត្តពង្រឹងលទ្ធិប្រជាធិបតេយ្យតែបង្កប់សារគំរាមដៃគូប្រកួត

គណបក្សប្រជាជនកម្ពុជា បង្ហាញការតាំងចិត្តពង្រីកលទ្ធិប្រជាធិបតេយ្យ ដោយធ្វើឱ្យបរិយាកាសបោះឆ្នោ​​ត​​​​​ខាងមុខ គ្មានការគំរាមកំហែង ដើម្បីធានាឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុ​ត្តិធម៌ លាយឡំនឹងសារគំរាមដៃគូប្រកួត ដែលការណ៍នេះជំរុញឱ្យមានការព្រួយបារម្ភថាការលើកឡើងនេះមិនមានអ្វីផ្លាស់ប្តូរ។

មន្ត្រីគណបក្សភ្លើងទៀនប្រចាំសង្កាត់ប៉ៃលិន ខេត្តប៉ៃលិន រួមនឹងអ្នកគាំទ្របក្សមួយចំនួនផ្សេងទៀត ចាប់ផ្ដើមធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

បក្សភ្លើងទៀនខេត្តប៉ៃលិនថាអាជ្ញាធរមិនឱ្យលើកស្លាកគណបក្សជាការរើសអើងខាងនយោបាយ

ប្រធានប្រតិបត្តិគណបក្សជំទាស់ ប្រចាំខេត្តប៉ៃលិន ចាត់ទុកការរារាំងមិនឱ្យគណបក្សក្រៅរដ្ឋា​​ភិ​​បា​​ល​​មួយនេះ​​​​បាន​​លើ​ក​​ស្លាកទៅតាមការស្នើសុំនេះថា គឺជាផ្នែកមួយនៃការរើសអើង​​​ខាងនយោ​បា​​យ ហើយគ​​ណ​​​ប​ក្ស​​​​នេះក៏បន្តស្វែងរកកិច្ចអន្តរាគមន៍ជាថ្មីទៀតទៅ​​សាលាស្រុក ក្នុងន័យដើ​​ម្បី​​​ជំ​រុ​​​ញ​​​​​​​ឱ្យមានគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ ឱ្យ​​ស្របតាមច្បាប់ស្តីពី​​គណបក្សនយោ​​បា​យ​​។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ