លោក ហ៊ុន សែន ប្រកាសមិនដោះលែង កឹម សុខា និងព្រមានបិទទ្វារបញ្ឈប់ការផ្ដល់នីតិសម្បទានយោបាយឡើងវិញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈនៅថ្ងៃនេះថា លោកនឹងមិនលើកលែងទោសដល់លោក កឹម សុខា នោះឡើយ ខណៈដែលមេដឹកនាំបក្សរូបនេះ ត្រូវបានចាប់ដាក់ឃុំទាំងនៅពន្ធនាគារ និងនៅក្នុងផ្ទះអស់រយៈពេល ១៨ខែមកហើយគិតត្រឹមម្សិលមិញនេះ។