
ក្រុមគណបក្សប្រឆាំងឱ្យលុបបំបាត់វប្បធម៌និទណ្ឌភាពនិងផ្សះផ្សាជាតិទើបជាតិរស់
ក្នុងពិធីប្រារព្ធខួប២៩ឆ្នាំនៃព្រឹត្តិការណ៍បោកគ្រាប់បែក ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៣០ខែមីនានេះ ក្រុមមន្ត្រីគណបក្សប្រឆាំង និយាយថា បក្សកាន់អំណាចត្រូវលុបបំបាត់វប្បធម៌និទណ្ឌភាព និងផ្សះផ្សាជាតិ ទើបជាតិរស់។









