អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន

អតីត​​មន្ត្រី​បក្ស​សង្រ្គោះ​ជាតិ​ជំរុញ​រដ្ឋាភិបាល​បើក​ផ្លូវ​ឱ្យ​អ្នក​នយោបាយ​នៅ​ក្រៅ​ប្រទេស​បាន​ចូល​ស្រុក​វិញ​ដើម្បី​តតាំង​នៅ​តុលាការ

មន្រ្តីជាន់ខ្ពស់​​​អតីត​គណបក្សប្រឆាំង​នៅ​កម្ពុជា ជំរុញ​ទៅ​រដ្ឋាភិបាល និងតុលាការ គួរ​ហ៊ាន​​​បើក​​​​ផ្លូវ​សម្រាប់​ពួកគេ បានវិលចូលប្រទេសវិញ ប្រសិនបើពិតជាចង់ឱ្យអ្នកនយោ​​បាយដែល​​មាន​​ឈ្មោះ​នៅ​​​​ក្នុ​​ងដីកាទាំងអស់ ហើយកំពុងរស់នៅដោយ​​​និ​​រទេសខ្លួន បានចូលរួមស្តាប់ និងតតាំង​​​នៅ​​ក្នុង​​តុលាការ នាពេលខាងមុខនេះ។

លោក ស ខេង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ជាតិ ស្ដីពី​ការពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​ឯកសារ​ទស្សនទាន សម្រាប់​រៀបចំ​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី២ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងមហាផ្ទៃ​បដិសេធ​ការ​សុំ​ចុះបញ្ជី​របស់​គណបក្ស​បេះដូងជាតិ

ក្រសួងមហាផ្ទៃ បានសម្រេចបដិសេធការសុំចុះបញ្ជីរបស់​គណបក្សបេះដូងជាតិ ដោយថា គណបក្សនេះ​មាន​ចេតនាទុច្ចរិតក្នុងការបន្លំស្នាមមេដៃនិងអត្តសញ្ញាណបុគ្គល ដើម្បីបង្កើន​បរិមាណចំនួនសមាជិក។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​ពង្រឹង​ការអនុវត្ត​តួនាទី​និង​ភារកិច្ច​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី ប្រារព្ធ​នៅ​សាលាខេត្ត​មណ្ឌលគិរី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងមហាផ្ទៃ ប្ដឹង​ស្ថាបនិក​គណបក្ស​បេះដូងជាតិ​ទៅតុលាការ

ក្រសួងមហាផ្ទៃ ប្រកាសប្ដឹងស្ថាបនិក​គណបក្សបេះដូង​ជាតិ​ទៅ​តុលាការ ដោ​​យ​សម្អាងថាបានរក​ឃើញស្ថាបនិកគណបក្ស​នេះក្លែ​​ងបន្លំ​ស្នាមមេ​ដៃ​ដើម្បីបង្កើន​សមាជិក ក្នុង​ការ​បំពេញ​បែបបទ​សុំចុះបញ្ជី​គណប​ក្សនយោបាយ។

ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ឌុល ក្នុងកម្មវិធីមួយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។

គណបក្សភ្លើងទៀន នឹង​ចូលរួម​ការ​បោះឆ្នោត​បើ​ស្ថានភាព​នយោបាយ​អំណោយផល​

អ្នកនាំពាក្យ បង្ហើប​ថា «គណបក្សភ្លើងទៀន»​ នឹង​ចូល​រួម​ការ​បោះឆ្នោត​ខាង​មុខ ដើម្បីប្រមូលកម្លាំងអ្នកប្រជាធិបតេយ្យឡើងវិញ ​បើ​ការ​គំរាម​កំ​ហែ​​ងផ្នែកនយោបាយត្រូវបានបញ្ឈប់។

ទិដ្ឋភាពនៅពីមុខក្រសួងមហាផ្ទៃ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងមហាផ្ទៃ​ស្នើ​គណបក្ស កម្ពុជានិយម កែ​លក្ខន្តិកៈ​និង​រៀបចំ​កម្មវិធី​នយោបាយ​ឡើង​វិញ

ក្រសួងមហាផ្ទៃ ប្រាប់ទៅគណបក្សកម្ពុជានិយម ឱ្យកែសម្រួល​ខ្លឹមសារ​ក្នុង​​លក្ខន្តិកៈនិងរៀប​ចំ​កម្មវិធី​នយោបាយសំខាន់ៗរបស់ខ្លួនឡើងវិញ បើពុំនោះទេ ក្រសួងនឹងមិនអនុញ្ញាត​ចុះឈ្មោះ​គណបក្សនេះក្នុងបញ្ជីគណបក្សនយោបាយនោះទេ។

លោក ស ខេង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ជាតិ ស្ដីពី​ការពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​ឯកសារ​ទស្សនទាន សម្រាប់​រៀបចំ​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី២ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួង​មហាផ្ទៃ​ទទួល​យក​លិខិត​ស្នើ​សុំ​បង្កើត​គណបក្ស​អនាគតជាតិ

ក្រសួងមហាផ្ទៃ បានទទួលយកលិខិតស្នើសុំបង្កើត «គណបក្សអនាគតជាតិ» (គ.អ.ជ) របស់ លោក ឃឹម ឡាគី អតីតសមាជិកគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ។

ក្រសួងមហាផ្ទៃ

គណបក្ស​មួយ​ជំរុញ​ក្រសួង​មហាផ្ទៃ​ពន្លឿន​នីតិវិធី ក្រោយ​ដាក់​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ជិត​៥​ខែ

គណបក្ស​បេះដូងជាតិ ស្នើ​យ៉ាងទទូច​​ដល់ក្រសួងមហាផ្ទៃពន្លឿននីតិវិធីលើការពិនិត្យនិង​សម្រេច​លើការ​ស្នើ​សុំចុះបញ្ជី​គណបក្សមួយ​នេះឱ្យ​បាន​ឆាប់ ដើម្បីឱ្យ​ខ្លួន​មាន​លទ្ធភាព​ធ្វើ​សកម្ម​ភាពនយោបាយស្របតាមច្បាប់។

ក្រសួងមហាផ្ទៃ

អតីត​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប​ទៀត​ស្នើ​សុំ​បង្កើត​បក្សថ្មី

អតីតតំណាងរាស្រ្តគណបក្សសមរង្ស៊ី មណ្ឌលខេត្តកណ្ដាល និងជា​សមាជិក​គណៈកម្មាធិការ​នាយក ​និង​ជា​ស​មាជិក​ក្រុម​កា​រងារ​ខេត្តមួយនេះ គឺលោក ឃឹម ឡាគី បានដាក់ពាក្យសុំបង្កើតគណបក្សថ្មីនៅក្រសួងមហាផ្ទៃ បន្ទាប់ពីលោកបានសិទ្ធិធ្វើន​យោបាយឡើងវិញនៅខែសីហា។ 

មន្រ្តី​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ថា​មិន​បារម្ភ​នៅ​ពេល​ជម្លោះ​ផ្ទៃក្នុង​បក្ស​បាន​រុញ​ដល់​ដៃ​តុលាការ

មន្រ្តីនាំពាក្យគណបក្ស ហ្វ៊ុនស៊ិនប៉ិច អះអាងជាថ្មីទៀតថា បើទោះជាមកដល់ពេលនេះ តុលាការកំ​​ពុង​​​បន្តនីតិវិធីរបស់ខ្លួនទៅតាមបណ្ដឹងរបស់អតីតសមាជិកបក្ស៤រូបដែលត្រូវបានបណ្ដេញ​​ពីគ​​ណ​​បក្សក៏ដោយចុះ ក៏ករណីនេះមិនអាចធ្វើឱ្យប៉ះពាល់ដល់សេចក្ដីសម្រេចដែល​គណបក្ស​បាន​​អនុម័ត​​រួច​​ទៅ​​ហើយនោះទេ។

លោក អ៊ូ ច័ន្ទរ័ត្ន លោក ប៉ុល ហំម និងសហការី បានចុះមកផ្តិតស្នាមមេដៃពីបងប្អូនប្រជាពលរដ្ឋ អ្នកគាំទ្រ ដែលស្ថិតនៅក្នុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ នៅរសៀលថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ គណបក្សកែទម្រង់កម្ពុជា Cambodia Reform Party)

គណបក្ស​កែទម្រង់​កម្ពុជា លើក​ពេល​សមាជ​ទៅ​ដើម​ឆ្នាំ​ក្រោយ

គណបក្សកែទម្រង់កម្ពុជា នឹងធ្វើសមាជប្រកាសសមាសភាពថ្នាក់ដឹកនាំនៅ​ដើមឆ្នាំក្រោយវិញ ដោយសម្អាងលើ​មូលហេតុមួយចំនួន រួមទាំងភាពយឺតយ៉ាវផ្ដល់សុពលភាពពីក្រសួងមហាផ្ទៃ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ