បឹងតាមោកបាត់ទៅបន្តិចម្ដងៗក្រោមរូបភាពនៃការអភិវឌ្ឍដោយរដ្ឋាភិបាល
គិតរហូតមកដល់ពេលបច្ចុប្បន្ន ផ្ទៃដី១ ៨០០ហិកតា នៃទំហំសរុប៣ ២០០ហិកតារបស់បឹងនេះ ត្រូវបានផ្ទេរដោយអនុក្រឹត្យនានាទៅកាន់ភ្នាក់ងារ បុគ្គលដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាល និងក្រុមហ៊ុនអចលនទ្រព្យ ខណៈអ្នករស់នៅក្នុងតំបន់នេះដែលសេសសល់ហាក់មិនទាន់ដឹងច្បាស់ថាតើពួកគេអាចរស់នៅក្នុងទីតាំងនេះបានយូរប៉ុនណាទៀតនោះទេ។