
ប្រាសាទព្រះវិហាររងការខូចខាតជាង១២០កន្លែង ដោយសារការវាយប្រហាររបស់យោធាថៃ
អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងលទ្ធផលបឋមថា ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរងផលប៉ះពាល់ខូចខាតជាង ១២០កន្លែង ដោយសារតែគ្រាប់ផ្លោង និងការវាយប្រហារតាមអាកាសរបស់យោធាថៃ កាលពីអំឡុងខែកក្កដា ដែលការខូចខាតនេះមានទំហំធំជាងការផ្ទុះអាវុធរវាងកម្ពុជា-ថៃកាលពីឆ្នាំ២០១១ ដល់ទៅ១០ដង។









