គុនល្បុក្កតោកម្ពុជា ត្រូវបាន UNESCO ចុះក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ

ក្បាច់គុនល្បុក្កតោ ដែលជាអត្តសញ្ញាណជាតិរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (UNESCO) ជាផ្លូវការ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២​។

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តនៅរមណីយដ្ឋានអង្គរវត្ត ខេត្តសៀមរាប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។

រដ្ឋាភិបាល​ណែនាំ​ឱ្យ​ធ្វើ​ពិធីបុណ្យ​រំឭកគុណ​អង្គរ​ជា​រៀងរាល់ឆ្នាំ​ដោយ​ចាប់​ពី​ឆ្នាំ២០២២​នេះទៅ

​​រដ្ឋាភិបាលបានតម្រូវឱ្យធ្វើពិធីបុណ្យ «រំឭកគុណអង្គរ» នៅរមណីយដ្ឋានអង្គរ ក្នុង​ខេត្ត​សៀមរាប រយៈពេល៣​ថ្ងៃ​ នៅ​ថ្ងៃ​ទី១៤​ ដល់​១៦​ ខែធ្នូ ជា​រៀង​រាល់​ឆ្នាំ ដោយ​គិត​ចាប់​ពី​ឆ្នាំ២០២២​នេះ​ត​ទៅ ដើម្បី​ចូល​រួម​ថែ​រក្សា​ការ​ពារ និង​លើក​តម្លៃបេតិកភណ្ឌ​ជាតិ។

សកម្មភាពយុវជនកំពុងហាត់រៀនសិល្បៈល្ខោនខោល និងរបាំជំនាន់ថ្មី នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។

អ្នកអភិរក្ស​អំពាវនាវ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ចូល​ហាត់​ល្ខោនខោល​ដោយ​ឥតបង់លុយ

អ្នកស្ម័គ្រចិត្តអភិរក្សសិល្បៈល្ខោនខោល បានអំពាវនាវឱ្យយុវជនជំនាន់ក្រោយ​ចូលហាត់​​រៀន​ល្ខោ​​ន​​​​បុរាណមួយនេះដោយមិនបង់ប្រាក់ ព្រោះខ្សត់អ្នកបន្តវេនក្នុងពេលបច្ចុប្បន្ន និងព្រួយបារម្ភ​​បាត់​​​ប​​​​ង់នាពេលអនាគត។

ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សកម្មភាពក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំជំនាន់ថ្មី កំពុងត្រៀមហាត់សមនៅមុនការសម្ដែង ដើម្បីអបអរសាទរខួប៤ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល​ក្នុងបញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ។

យុវជន​បន្តវេន​១០០នាក់​នឹង​ចូលរួម​សម្ដែង​ល្ខោនខោល​ខួប៤ឆ្នាំ​នៃ​ការដាក់​បញ្ចូល​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

យុវជនស្ម័គ្រចិត្តមួយក្រុមបានរៀបចំការសម្ដែងល្ខោនខោល រយៈពេល២ថ្ងៃ ដើម្បីអបអរសាទរខួប៤ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល​ក្នុងបញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ ដែលមានការចូលរួមពីសិល្បករជាយុវជនចំនួន១៥០នាក់ នឹងចូលរួមសម្តែងសម្រាប់សាធារណជនទស្សនាដោយឥតគិតថ្លៃ។

អ្នកស្ម័គ្រចិត្ត​អំពាវនាវ​រកថវិកា​ទ្រទ្រង់​កម្មវិធី​មហោស្រព​អក្សរសិល្ប៍ខ្មែរ​ឱ្យ​បានរាល់ឆ្នាំ

អ្នកស្ម័គ្រចិត្តបង្កើតកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ បានអំពានាវរកថវិកាក្នុងគោលបំណងរៀប​ចំព្រឹត្តិការណ៍ «មហោស្រពអក្សរសិល្ប៍ខ្មែរ» ឱ្យដំណើរការបានរៀងរាល់ឆ្នាំ ដើម្បីបំផុសស្មារតីឱ្យយុវជនស្រលាញ់ការអាន និងលើកកម្ពស់ស្នាដៃអ្នកនិពន្ធខ្មែរ។

ក្រុមមន្ត្រីនៃអាជ្ញាធរជាតិអប្សរា ប្រទះឃើញបំណែកព្រះកេសអសុរាធ្វើពីថ្មបុរាណចំនួនមួយ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក្រោយចុះរៀបចំសណ្ដាប់ធ្នាប់ទីតាំងអតីតតូបលក់ដូររបស់អាជីវករ នៅមុខខ្លោងទ្វារចូលក្រុងអង្គរធំ នាប៉ែកខាងកើតនៃស្ពានទន្លេអុំ។

មន្ត្រី​រកឃើញ​បំណែ​ក​ព្រះកេស​អសុរា​នៅ​ប៉ែកខាងកើត​ទ្វារ​ទន្លេអុំ

ក្រុមមន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែក​ព្រះកេស​អសុរាទាញព្រ័ត្រ​​​ ធ្វើពីថ្មបុរាណ​ ចំនួន១ នៅ​មុខ​ខ្លោង​ទ្វារ​ចូល​ក្រុងអង្គរធំ នាប៉ែកខាងកើតនៃស្ពានទន្លេអុំ ក្នុង​​ខេត្តសៀមរាប។

ផ្ទៃមុខ​អប្សរា​នេះបាន​របេះ​ធ្លាក់​នៅប្រាសាទតាព្រហ្ម ស្ថិតក្នុង​ឧទ្យាន​បុរាណ​អង្គរ ខេត្តសៀមរាប។

ក្រុមអ្នកជំនាញ​បាន​យក​ផ្ទៃមុខ​អប្សរា​ដែល​របេះជ្រុះ​នៅ​ប្រាសាទ​តាព្រហ្ម ទៅ​បិទ​ភ្ជាប់​ឡើង​វិញ

​ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានយកផ្ទៃមុខអប្សរាដែលរបេះជ្រុះធ្លាក់ពីរូបរាង នៅប្រាសាទ​តាព្រហ្ម ទៅ​បិទភ្ជាប់ឡើងវិញ ក្រោយស្ថានភាពថ្មមានសភាពស្ងួត។

រូបចម្លាក់អប្សរានៅប្រាសាទតាព្រហ្ម ដែលផ្ទៃមុខ​អប្សរា​នេះបាន​របេះ​ធ្លាក់​ ស្ថិតក្នុង​ឧទ្យាន​បុរាណ​អង្គរ ខេត្តសៀមរាប។

អាជ្ញាធរជាតិ​អប្សរា​គ្រោង​បិទ​ផ្ទៃមុខ​អប្សរា​ដែល​របេះជ្រុះ​នៅ​ប្រាសាទ​តាព្រហ្ម​ឡើង​វិញ

អាជ្ញាធរ​ជាតិ​អប្សរា បាន​និយាយ​​នៅ​សប្ដាហ៍​នេះ​ថា ផ្ទៃមុខ​អប្សរា​ដែល​បាន​របេះ​ធ្លាក់​នៅប្រាសាទ​តាព្រហ្ម ក្នុង​ឧទ្យាន​បុរាណ​អង្គរ នឹង​ត្រូវ​បិទ​ឡើង​វិញ​នៅ​ពេល​អាកាស​ធាតុ​អំណោយផល។

លោក ហ៊ុន សែន ថាការផ្អាកបុណ្យអុំទូកដោយសារលោកមិនអាចគ្រប់គ្រងសភាពការណ៍មនុស្សច្រើនក្នុងពេលតែមួយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញ នៅឆ្នាំនេះ មិនមែនដោយសារតែរាជរដ្ឋាភិបាលអស់ថវិកាដូចការវិភាគរបស់ជនមួយចំនួននោះទេ ប៉ុន្តែដោយសារកត្តាផ្សេងៗ ដូចជា ជំងឺកូវីដ-១៩មិនទាន់បាត់ទាំងស្រុង និងកម្ពុជាត្រូវមានភារៈទទួលភ្ញៀវបរទេសរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលលោក ហ៊ុន សែន ថាលោកមិនអាចលៃលកពេលវេលាដើម្បីគ្រប់គ្រងសភាពការណ៍ដែលមានមនុស្សច្រើននៅក្នុងពេលតែមួយបាននោះឡើយ។   

រដ្ឋាភិបាល​ថា​ការ​ផ្អាកអុំទូក​ឆ្នាំនេះ​ដោយសារ​មមាញឹក​រៀបចំ «កិច្ចប្រជុំកំពូលអាស៊ាន» ខណៈ​សង្គមស៊ីវិល​ថា​វត្តមាន​ភ្ញៀវ​ចំ​ឱកាស​សំខាន់​រឹត​តែ​មិនគួរផ្អាក

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថា ការផ្អាកប្រារព្ធពិធីបុណ្យអុំទូកឆ្នាំនេះ គឺដោយសារតែរដ្ឋាភិបាលមានភាពមមាញឹកខ្លាំងក្នុងនាមជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលអាស៊ាន» ដែលចាំបាច់ត្រូវធានានូវសន្តិសុខជូនមេដឹកនាំបរទេស រួមទាំងមេដឹកនាំប្រទេសមហាអំណាចផង ដែលត្រូវចូលរួមប្រជុំនៅកម្ពុជា។ រីឯ សង្គមស៊ីវិលយល់ថា វត្តមានភ្ញៀវសំខាន់ៗចំពេលពិធីបុណ្យជាតិដ៏ធំនេះ វារឹតតែជារឿងដែលមិនគួរផ្អាក ពោលគឺជាឱកាសបង្ហាញពីប្រពៃណីដ៏ល្អរបស់ជាតិ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ