វិស័យសុខាភិបាលបន្តរងការរិះគន់​ពីការធ្វើឱ្យមានអ្នកស្លាប់​ពេលទៅ​រកសេវា​​សម្រាល​កូន

អ្នកឃ្លាំមើល និងសាច់ញាតិ ជំរុញដល់ក្រសួងសុខាភិបាល ចុះធ្វើអធិការកិច្ចនៅមណ្ឌលសុខភាពអូរឬស្សី១ និងមន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយមានករណីស្ត្រីម្នាក់បានស្លាប់ ដោយសារធ្លាក់ឈាមធ្ងន់ធ្ងរក្រោយសម្រាលកូនរួច ដើម្បីរកមូលហេតុពិតប្រាកដ និងកែលម្អភាពខ្វះចន្លោះនៃសេវាសុខាភិបាលនៅតាមមូលដ្ឋានឡើងវិញ បង្កើនការទុកចិត្តដល់​ប្រជាពលរដ្ឋ។

ការមិនសូវយក​​ចិត្ត​ទុក​ដាក់​លើ​​អ្នក​ជំងឺ​​​​​​​ធ្វើ​​​ឱ្យ​​ស្ត្រី​សម្រាល​កូន​​​ម្នាក់​​ទៀ​ត​ស្លាប់​​​នៅ​មន្ទីរ​ពេទ្យ​​ប៉ោយ​ប៉ែត​

ស្ត្រីដែលបានស្លាប់បន្ទាប់ពីសម្រាលកូនបាន៤ម៉ោង នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យនេះ មានឈ្មោះ ឈួយ សុគន្ធា អាយុ៣៣ឆ្នាំ មានកូនពីរនាក់កូនស្រីច្បងអាយុ៥ឆ្នាំ និងកូនប្រុសដែលទើបនឹងកើតមានទម្ងន់៣គីឡូ១ខាំ។

គ្រួសារជនជនជាប់ចោទស្លាប់​ប្រតិកម្ម​សមត្ថកិច្ច​ដែល​ថាការ​​ស្លាប់​ម​ក​ពី​ប្រើ​ថ្នាំ​លើស​កម្រិត

សាច់ញាតិរបស់យុវជនដែលកំពុងជាប់ពន្ធនាគារព្រៃស បង្ហាញប្រតិកម្មភ្លាមៗ នៅបន្ទាប់ពីទទួលបានដំណឹងអំពីការស្លាប់កូនប្រុសរបស់ខ្លួន ដោយចាត់ទុកថានេះជាកំហុសមួយដ៏ធំ ព្រោះតែការ​ធ្វេសប្រហែស និងគ្មានការទទួលខុសត្រូវ ដែលបណ្តាលឱ្យមានអ្នកទោសត្រូវស្លាប់ ក្នុងពេលឃុំខ្លួននៅក្នុងពន្ធនាគារបែបនេះ។

មតិចម្រុះជុំវិញ​ភរិយា​​លោក ហ៊ុន សែន ចូល​វះ​កា​ត់​និង​បង​ប្រុស​ឈឺ​ធ្ងន់​ក្នុង​ពេល​តែមួយ

នេះជាលើកទីមួយហើយ ដែលអតីតនាយករដ្ឋមន្រ្តីបង្ហាញពីស្ថានភាពគ្រួសារ របស់លោកជាចំហរបែបនេះ ក្នុងពេលរឿងរស៊ើបមួយចំនួន ក្នុងពេលកន្លងទៅ ត្រូវបានលោក ហ៊ុន សែន បិទជិត​ឈឹង​កុំថាឡើយសាច់ញាតិរបស់លោក សូម្បីមន្រ្តីជាន់ខ្ពស់ដែលស្និទ្ធនឹងលោក ហ៊ុន សែន ក៏ព័ត៌មានមិនត្រូវបានបញ្ចេញ​ជាសាធារណៈបែបនេះដែរ។

លោក​ហ៊ុន សែន ថា​កំពុង​​មាន​​​ទុក្ខ​​ធ្ងន់ ​ម្ខាង​​ភរិយា​​ត្រូវ​​វះ​កាត់ រីឯ​​បង​​ប្រុស​​ប្រឈម​​លាចាក​​លោក

មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានបង្ហោះសារថា លោកពេលនេះកំពុងមានទុក្ខធ្ងន់ ដោយម្ខាងភរិយាត្រូវ​វះកាត់ រីឯបងប្រុសអាចនឹងលាចាកលោក ដោយសារជំងឺ។ នេះបើតាមការបង្ហោះសារលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៥នេះ។

ករណីស្លាប់អ្នកទោស​នៅបន្ទាយ​មានជ័យ​គ្រួសារ​សព​ស្តីបន្ទោស​ពី​កម្សោយ​អភិបាល​កិច្ច

សាច់ញាតិរបស់អ្នកជាប់ឃុំម្នាក់ដែលស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះមិនទាន់ពេលនោះ បានស្នើដល់ក្រសួងមហាផ្ទៃ ចុះស៊ើបអង្កេតការងាររបស់មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ ដើម្បីស្វែង​រក​ការពិត ជុំវិញករណីដែលបណ្តែត​បណ្តោយឱ្យអ្នកជាប់ឃុំមានស្ថានភាពជំងឺធ្ងន់ធ្ងរខ្លាំងរហូតសង្គ្រោះលែងបាន ទើបបញ្ជូនទៅមន្ទីរពេទ្យ។

លោក ហ៊ុន សែន ថា​មាន​«ពួក​ជ្រុល​និយម»​តិច​តួច​បន់​ឱ្យ​លោក​ឆាប់​ស្លាប់

មេដឹក​នាំ​បក្សកាន់អំណាច លោក ហ៊ុន សែន បង្ហោះសារភ្ជា​ប់​នឹង​រូប​ភាព​វាយ​កូន​គោល អំឡុង​លោក​មាន ជំងឺ​កូវីដ-១៩​ថា អ្នក​ដែល​បន់​ឱ្យ​លោក​ឆាប់​ស្លាប់ មាន​តិច​តួច​ទេ ដោយ​ចោទ​ថា អ្នក​ទាំង​នោះ​ជា​ពួក​ក្រុមជ្រុ​​ល​​និយម បើ​ទោះ​បី​ការ​ដឹក​នាំ​របស់​លោក បាន​បន្សល់​​ទុក​​ជន​រងគ្រោះ​ច្រើន​លាន​នាក់​ក្តី។

ក្រសួងឱ្យប្រយ័ត្ន​ជំងឺផ្តាសាយ​បក្សី(H5N1)ក្រោយរកឃើញ​កុមារម្នាក់ទៀតស្លាប់

ក្រសួងសុខាភិបាល បានអំពាវនាវឱ្យមានការប្រុង​ប្រយ័ត្ន​ជំងឺ​ផ្តាសាយ​បក្សី(H5N1) ដែល​ឆ្លង​ពី​សត្វ​មាន់ទៅ​​មនុស្ស ក្រោយ​ពី​រក​ឃើញ​កុមារ​ម្នាក់​ទៀត​នៅ​ខេត្ត​ព្រៃវែង​បាន​ស្លាប់ ដោយ​សារតែ​​សមាជិក​គ្រួសារ​ទុកឱ្យ​​កុមារ​នោះ មាន​ស្ថាន​ភាព​ជំងឺ​ធ្ងន់ធ្ងរ​មិន​អាច​សង្គ្រោះ​បាន។

លោក ហ៊ុន សែន ជូនដំណឹង​ថា​ឆ្លង​កូវីដ-១៩

ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជូន​ដំណឹង​ពី​អវត្តមាន​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​ព្រឹទ្ធ​សភា នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ដោយ​សំអាង​ថា​លោក​ឆ្លង​ជំងឺ​កូវីដ-១៩។

អ្នកប្រើ​ប័ណ្ណ ប.ស.ស ត្អូញ​ត្អែពីផល​លំបាក​នៃ​សេវា​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​ថា​យឺត​យ៉ាវ

អ្នក​ជំងឺ​ប្រើប្រាស់​ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬ​ហៅ​កាត់​ថា ប.ស.ស ត្អូញ​ត្អែ​​ពី​ផល​លំបាក និ​ង​​មាន​ភាព​ស្មុគ​ស្មាញ ​ដោយ​​ពួក​​​​គេអះ​អាង​ថា ការ​ផ្តល់​សេវា​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ គឺ​មាន​ភាព​យឺត​យ៉ាវ ព្រម​​ទាំ​​ង​មាន​ភាព​ស៊ាំ​ញ៉ាំ​ច្រើន ដោយ​អនុវត្ត​នីតិវិ​ធី​ច្រើន​ពេក។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ