
ទាហានខ្មែរពលីជាបន្តបន្ទាប់ក្រោយត្រូវរបួសដោយសារផ្សែងពុលរបស់ទាហានថៃ
ក្នុងសមរភូមិប្រយុទ្ធគ្នាអស់រយៈពេល ៥ថ្ងៃ នៅលើសមរភូមិតំបន់អានសេះ ក្នុងខេត្តព្រះវិហារ ដោយហេតុតែចង់យកឈ្នះលើកងទ័ពកម្ពុជា យោធាថៃបានប្រើប្រាស់កងទ័ពជាច្រើនពល បូករួមទាំងយុទ្ធសាស្រ្ត និងអាវុធគ្រប់បែបយ៉ាង ទោះបីបំពានច្បាប់អន្តរជាតិ និងអមនុស្សធម៌ក៏ដោយ។









