
លោក ហ៊ុន សែន ជូនដំណឹងថាឆ្លងកូវីដ-១៩
ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនដំណឹងពីអវត្តមានក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នៅថ្ងៃពុធស្អែកនេះ ដោយសំអាងថាលោកឆ្លងជំងឺកូវីដ-១៩។

ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនដំណឹងពីអវត្តមានក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នៅថ្ងៃពុធស្អែកនេះ ដោយសំអាងថាលោកឆ្លងជំងឺកូវីដ-១៩។

អ្នកជំងឺប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ឬហៅកាត់ថា ប.ស.ស ត្អូញត្អែពីផលលំបាក និងមានភាពស្មុគស្មាញ ដោយពួកគេអះអាងថា ការផ្តល់សេវានៅតាមមន្ទីរពេទ្យរដ្ឋ គឺមានភាពយឺតយ៉ាវ ព្រមទាំងមានភាពស៊ាំញ៉ាំច្រើន ដោយអនុវត្តនីតិវិធីច្រើនពេក។

បុរសម្នាក់ បានអះអាងថា មន្ទីពេទ្យបង្អែកខេត្តតាកែវ មិនបានយកចិត្តទុកដាក់ ជួយសង្គ្រោះប្រពន្ធរបស់ខ្លួន ដែលឈឺពោះឆ្លងទន្លេ ដែលទៅរកសេវាសង្គ្រោះនោះទេ ទុកចោលជាង២ថ្ងៃ រហូតស្លាប់កូនក្នុងផ្ទៃ ដែលការណ៍នេះ គាត់អំពាវនាវកុំឱ្យគ្រូពេទ្យមើលងាយជីវិតមនុស្ស។

បារីអេឡិចត្រូនិក ត្រូវគេចាត់ទុកថា ជាឈ្មោះគ្រឿងញៀនមួយប្រភេទទៀត ដែលបាននិងកំពុងវាយលុកនៅលើទីផ្សារក្នុងសង្គមកម្ពុជា។ បច្ចុប្បន្ន ការប្រើប្រាស់បារីប្រភេទនេះ មិនមែនមានតែមនុស្សវ័យកណ្តាលនោះទេ សូម្បីសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងយុវជនមួយចំនួន ក៏កំពុងក្លាយជាគោលដៅថ្មីមួយទៀតដែរ ដែលប្រើប្រាស់បារីប្រភេទនេះ។

ក្រសួងសុខាភិបាល អះអាងពីការសហការជាមួយអាជ្ញាធររាជធានី-ខេត្ត តាមដានស្ថានភាពជំងឺបង្កដោយសត្វមូស និងស្ថានភាពសត្វមូស ដោយធ្វើការបាញ់ថ្នាំសម្លាប់ ដើម្បីការពារសុខមាលភាពប្រជាពលរដ្ឋ ក្នុងរដូវប្រាំងនេះ ស្របពេលដែលពលរដ្ឋមួយចំនួន អំពាវនាវឱ្យអាជ្ញាធរមានចំណាត់ការលើបញ្ហាមូសកកើតឡើងច្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលធ្វើឱ្យពួកគាត់បារម្ភពីការឆ្លងជំងឺគ្រុនឈាម។

យ៉ាងហោចណាស់ មានពលរដ្ឋចំនួន ៤នាក់ បានស្លាប់ និងផ្សេងទៀតត្រូវបញ្ជូនទៅសង្គ្រោះ ក្រោយមានហេតុការណ៍ប្រជ្រៀតគ្នាមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ក្នុងរាជធានីភ្នំពេញ ដើម្បីទទួលអាំងប៉ាវ ដែលហេតុការណ៍នេះ ធ្វើឱ្យមានការលើកឡើងថា ពលរដ្ឋមិនទាន់ងើបផុតពីភាពក្រីក្រដូចមេដឹកនាំលើកឡើងនោះទេ។

ប្រមាណជា ១០ឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុនស្រាបៀរ នៅក្នុងប្រទេសកម្ពុជា ហាក់មមាញឹកធ្វើយុទ្ធសាស្ត្រទីផ្សារយ៉ាងសកម្ម លើកទឹកចិត្តឱ្យសេពគ្រឿងស្រវឹង តាមរយៈការផ្សព្វផ្សាយផ្តល់រង្វាន់គ្រប់ទម្រង់ បើទោះបីការសិក្សានានា រកឃើញថា គ្រឿងស្រវឹងជាគ្រោះថ្នាក់ យាយីសុខភាពសាធារណៈ សេដ្ឋកិច្ច និងបង្កសោកនាដកម្មដល់សង្គមក្តី។

បច្ចុប្បន្នគ្រឿងស្រវឹងបាន នឹងកំពុងបន្តធ្វើឱ្យមានវិនាសកម្មយ៉ាងច្រើនដល់បុគ្គល គ្រួសារ និងសង្គម ទាំងបញ្ហាសុខភាពដែលធ្វើឱ្យកើតជំងឺផ្សេងៗជាង ២០០មុខ ធ្វើឱ្យកើតមានជម្លោះក្នុងគ្រួសារ និងសហគមន៍ ថែមទាំងបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យខាតបង់ធនធានមនុស្ស និងសេដ្ឋកិច្ចជារៀងរាល់ថ្ងៃ។

ក្រសួងសុខាភិបាល បានអំពាវនាវឱ្យពលរដ្ឋកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ វីរុសប្រភេទថ្មីឈ្មោះ ណូរ៉ូ ដែលកំពុងវាយលុកនៅក្នុងតំបន់អាស៊ី និងតំបន់បែកអឺរ៉ុប ខណៈប្រទេសជិតខាងកម្ពុជា ក៏មានការផ្សព្វផ្សាយថាកំពុងមានការចម្លង ដោយមេរោគប្រភេទថ្មីនេះដែរ។

បុគ្គលិកមន្ទីរពេទ្យបង្អែកប៉ោយប៉ែតម្នាក់ ដែលបដិសេធប្រាប់ឈ្មោះ និងមិនឱ្យថតសំឡេង ដោយសារតែខ្លាចគេប្តឹងពីបទបរិហារកេរ្តិ៍សា្ថប័ន បានអះអាងថា កាលពីខែមីនា ស្ត្រីម្នាក់ដែលឈឺពោះសម្រាលកូន ដែលមានអាការៈធ្លាក់ឈាមខ្លាំង ត្រូវបានក្រុមគ្រួសារបញ្ជូនមកមន្ទីរពេទ្យ ចំវេនប្រចាំការ របស់អ្នកគ្រូពេទ្យ ឡាយ អ៊ីជួង ដែលជាប្រធានផ្នែកសម្ពព និងជាអនុប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីទូរទស្សន៍អនឡាញ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២៥ រក្សាសិទ្ធិគ្រប់យ៉ាងដោយ វីអូឌី