អាជ្ញាធរ​​យក​​រូ​ប​​សំណាក់​​ព្រះ​​វិស្ណុ​​មក​​ដាក់​ទីតាំង​​នៅ​ខេត្ត​សៀមរា​ប​វិញ​ក្រោយ​រង​ការ​រិះ​គន់

ការផ្លាស់ប្តូរទីតាំងរូបសំណាក់ «ព្រះវិស្ណុ​គង់​លើ​ស្តេចគ្រុឌ» ពីខេត្តឧត្តរមាន​ជ័យ​មក​តម្កល់ទុកនៅទីតាំងដើមវិញនៅរង្វង់​មូលក្បែរព្រះលានយន្តហោះចាស់ ផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាប ធ្វើឱ្យពលរដ្ឋ​ខ្លះសាទរ និងពលរដ្ឋខ្លះទៀត​រស់​នៅ​ក្នុងតំបន់អង្គរមិនសប្បាយចិត្ត ដោយ​អះអាងថា អាជ្ញាធរមិនទទួលខុសត្រូវអភិរក្សកេរដំណែលបុព្វបុរសខ្មែរ​ឱ្យ​​គង់​វង្សនោះឡើយ។

ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ផ្សា​ភ្ជាប់​​ជំនឿ​​សាសនា និង​​ព្រះ​​មហា​​ក្សត្រ ជាមួយ​វិស័យ​កសិ​កម្ម

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមានភាពវិសេសវិសាល និងលក្ខណៈ​ពិសេសមួយក្នុងចំណោមបុណ្យជាតិផ្សេងៗទៀត ដោយសារការផ្សាភ្ជាប់ទំនាក់ទំនងរវាងព្រះមហាក្សត្រ ជាមួយប្រជានុរាស្ត្រដែលប្រកបរបរកសិកម្ម។

ក្រោយរងការបង្ក្រាប​អតិថិជន​ហួយ​វ័ន​ប្រើ​បណ្តាញ​សង្គម​ទាម​ទារ​ឱ្យ​លោក ហ៊ុន តូ បង្វិល​ប្រាក់​ឱ្យ​ពួក​គេ​១៣០០​នាក់​វិញ

អតិថិជនរងគ្រោះដោយសារក្រុមហ៊ុន ហួយវ័ន របស់លោក ហ៊ុន តូ បានប្រើបណ្ដាញ​សង្គមហ្វេសប៊ុកទាមទារយុត្តិធម៌ ក្រោយ​រងការបង្ក្រាបនិងចាប់ខ្លួនពីសំណាក់​អាជ្ញាធររដ្ឋ នៅពេលពួកគេចេញ​​តវ៉ា ទាមទារឱ្យក្រុមហ៊ុននេះបង្វិលសាច់​ប្រាក់​ឱ្យពួកគេវិញ ក្រោយក្រុមហ៊ុននេះ​ប្រកាសបិទទ្វារលែងដំណើរការ។

ពលរដ្ឋ​ជាង​៤០​គ្រួសារ​នៅ​ខេត្ត​កោះ​កុង អំពាវ​នាវ​ឱ្យ​រដ្ឋាភិ​​​បាល​​ជួយ​​ទប់​​ស្កាត់​​ការ​​បណ្តេញ​ចេញ

ប្រជាពលរដ្ឋជាង ៤០គ្រួសារ រស់នៅតំបន់​ជ្រោះដំណាក់ក្បូន នៃឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះ​កុង បារម្ភពីការបាត់បង់ទីលំនៅ​ឋាន និង​មុខរបរ ខណៈបរិស្ថានខេត្ត តម្រូវឱ្យចាកចេញ ត្រឹមថ្ងៃទី០៥ ខែឧសភានេះ ទោះ​បានមករស់នៅជិត១០ឆ្នាំក្តី។

សហគមន៍​មួយ​ខេត្ត​សៀម​រាប​ស្នើ​អភិ​រក្ស​ឃ្លាំង​ទឹក​ទំនប់​៧៨ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ

ឃ្លាំងទឹកបុរាណមួយមានផ្ទៃទឹកធំល្វឹង​​ល្វើយ មើលដាច់កន្ទុយភ្នែកនៅជាប់តំបន់​បឹងទន្លេសាប កៀកនឹងភ្នំក្រោមក្នុងខេត្តសៀមរាប ដែលពលរដ្ឋរាប់ពាន់គ្រួសារអាស្រ័យផលបែបប្រពៃណី តាម​រយៈ​ការ​ធ្វើកសិកម្ម និង​រក​ត្រីសាច់ បានក្លាយជាដីគោករាក់អស់មួយ​ផ្នែក គ្រប់គ្រង​កម្មសិទ្ធិឯកជននៅ​រយៈ​ពេល​ជាង ១០ឆ្នាំចុងក្រោយនេះ។

អ្នកតាម​ដាន​ព្រមាន​ថា​អតិថិជន​​ហួយ​វ័ន​​១៣០០​​នាក់​​នឹង​​បាត់​​បង់​​លុយ​​រហូត​​​​បើ​​គ្មាន​​សម្ពាធ​​​​ពី​​​អន្តរ​​ជាតិ​

អ្នកជំនាញ អះអាងថា ការដែលអតិថិ​ជន​រងគ្រោះ ទាមទារលុយពីក្រុមហ៊ុន ហួយ​វ័ន (Huione) របស់លោក ហ៊ុន តូ ដែលបានបង្កកនោះ នឹងមិនបានអាចបានមកវិញទេ បើសិនគ្មានសម្ពាធពីអន្តរជាតិ និងការស៊ើបអង្កេតពីស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុពិភព​លោក ដោយសំអាង​ថា លោក ហ៊ុន តូ ជាសែស្រឡាមេដឹកនាំកំពូល ដែលស្ថាប័នច្បាប់នៅកម្ពុជា​មិនហ៊ានកម្រើកនោះទេ។

អាជីវករ​រស់​នៅ​ក្រុង​ព្រះ​សីហនុ ព្រួយ​បារម្ភ​ពី​ករណី​ប្លន់​ប្រដាប់​​អាវុធ បង្ក​ដោយ​ជន​ជាតិ​ចិន

អាជីវករ ក៏ដូចជាពលរដ្ឋរស់នៅខេត្តព្រះសីហនុមួយចំនួន បង្ហាញការព្រួយបារម្ភ ពីអំពើប្លន់ប្រដាប់អាវុធ និងបទល្មើសជាច្រើនទៀត បង្កពីជនជាតិចិន ដោយសំអាងថា មួយរយៈចុងក្រោយនេះ ករណីប្លន់ប្រដាប់អាវុធហាក់បានកម្រើក​​​ឡើង ក្រោយសមត្ថកិច្ចកម្ពុជាចុះ​បង្ក្រាបឧក្រិដ្ឋកម្មអនឡាញ។

ភាពចម្រូង​ចម្រាស់នៃ​ស​កម្ម​ភាពប​ង្ក្រាប Scams Online នៅ​​ក្រុង​​​ប៉ោយ​​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ

សាធារណៈជន ក៏ដូចជាក្រុមអ្នកតាម​ដាន​ស្ថាន​ការណ៍សង្គម បង្ហាញចម្ងល់ថា ប៉ុន្មាន​សប្តាហ៍ចុងក្រោយនេះ ហេតុអ្វីបានមានសេចក្តីរាយការណ៍ថា កម្លាំងអគ្គស្នងការនគរបាលជាតិ ហាក់បញ្ចេញសកម្មភាពយ៉ាងសកម្ម ដើម្បីបោសសម្អាតទីតាំងនៃក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Scams Online នៅក្នុងភូមិសាស្ដ្រក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ រហូតមាន​ផ្ទុះអាវុធជាច្រើនគ្រាប់។

ព្រៃលិច​ទឹក​ក្នុង​​​បរិវេណ​ឧទ្យាន​ជាតិ​បុទុម​សាគរ​ខេត្ត​កោះ​​កុង​​កំពុង​រង​ការ​កាប់​ទន្ទ្រាន

ព្រៃលិចទឹកច្រើនហិកតាក្នុងបរិវេណឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង ត្រូវបានគេអះអាងមកថា កំពុងរងការកាប់​ទន្ទ្រានយកធ្វើជាកម្មសិទ្ធិ ទាំងគ្មាន​​ការ​ទប់ស្កាត់ពីស្ថាប័នពាក់ព័ន្ធ ដែល​បញ្ហានេះ ពួកគេជំរុញឱ្យរដ្ឋាភិបាលចាត់វិ​ធានការទប់ស្កាត់ឱ្យមានប្រសិទ្ធ​ភាព ដើម្បីការពារធនធានធម្មជាតិក្នុងខេត្តជាប់សមុទ្រមួយនេះ។

អ្នក​ឃ្លាំមើល​មិន​ជឿ​លើការ​បដិសេធ​​របស់​​លោក​​កុក អាន ដែល​​អាមេរិក​​​ថា ជា​​មេខ្លោង​​​ឧក្រិដ្ឋ​ជន​​អន​ឡាញ​​

អ្នកឃ្លាំមើលមួយចំនួន លើកឡើងថា ពួកគេមិនជឿលើការបដិសេធរបស់ លោក កុក អាន ជាអ្នកជំនួញដ៏មានឥទ្ធិពល ដែលជាមនុស្សជំនិតរបស់ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលសហរដ្ឋអាមេរិកចង្អុលមុខ និងដាក់ទណ្ឌ​កម្មចំពោះការរកឃើញថា ជាមេខ្លោង​ឧក្រិដ្ឋជនអនឡាញ និងបានព្រមាន​ថា លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត អាចនឹងត្រូវសហរដ្ឋ​អាមេ​រិក​ចាប់ខ្លួន បើនៅបន្តតែឱបក្រសោបមេឧក្រិដ្ឋជនដែលមានឈ្មោះក្នុងបញ្ជីខ្មៅ​​របស់​អាមេរិក។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ