សង្គម​ស៊ីវិល​​បារម្ភ​ពី​ការ​កើន​ឡើង​បទ​ល្មើស​ប្លន់​និង​ចាប់​ជំរិត​ក្រោយ​មាន​ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​អន​ឡាញ

ក្រុមអ្នកឃ្លាំមើល បង្ហាញការព្រួយបារម្ភ​ពី​ការកើនឡើងបទឧក្រិដ្ឋផ្សេងៗ ដូចជាអំពើ​ប្លន់ ជំរិតជាដើម ដែលបានកើតឡើង​នៅតាមបណ្តាខេត្តមួយចំនួន ក្រោយ​​មានករណីបង្ក្រាបទីតាំង Scams Online ខណៈជនបរទេសទាំងនោះ កំពុង​​រស់​នៅរាយប៉ាយក្នុងទឹកដីកម្ពុជា។

រូបភាព​វឹកវរ​ជន​បរទេស​ឆ្លុះ​បញ្ចាំង​ពី​កម្សោ​យ​ក្នុង​ប្រតិ​បត្តិ​កា​រ​បង្ក្រាប​ឧក្រិដ្ឋ​ក​ម្ម​អន​ឡា​ញ

ភាពវឹកវរកំពុងផ្ទុះឡើងក្នុងចំណោមជនបរទេស រស់នៅក្នុងប្រទេសកម្ពុជា តាមតំបន់ដែលត្រូវបានសមត្ថកិច្ចចុះបង្ក្រាប​​​​ទីតាំងប្រតិបត្តិការឧក្រិដ្ឋកម្ម​អន​ឡាញ។ វីដេអូជាច្រើនឃ្លីបដែល​ចែក​ចាយ​លើ​បណ្ដាញ​សង្គម បានបង្ហាញឱ្យឃើញជនបរទេសចម្រុះជាតិសាសន៍ រត់គេចចេញពីការចាប់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបអនឡាញនៅក្រុងប៉ោយប៉ែត កាលពីចុងខែមេសា។

កសិករនៅខេត្តព្រះវិហារ​ជិត​៤រយ​គ្រួសារ​បន្ត​តស៊ូ​មតិ​ការ​ពារ​ដី​ធ្លាប់​អាស្រ័យ​ផល​ជិត​២ពាន់​ហិកតា

ប្រជាពលរដ្ឋប្រមាណជា ១០០នាក់ តំណាង​​​ឲ្យពលរដ្ឋជិត ៤០០គ្រួសារ រស់នៅស្រុក​រវៀង និងស្រុកសង្គមថ្មី ខេត្តព្រះ​វិហារ បានជំរុញឱ្យអាជ្ញាធរពន្លឿនយន្តការកាត់ឆ្វៀលដីទំហំជិត ២ពាន់ហិកតា ចេញពីក្រុមហ៊ុនចិន ដើម្បីបានអាស្រ័យ​ផល ដោយគ្មានការរំខាន ក្រោយ​​ពី​អាជ្ញាធរ​ចុះរារាំង។

មេបក្ស​ដើម្បី​កម្ពុជា​ខក​ចិត្ត​នឹង​លោក ឱម យ៉ិន​ទៀង គ្មាន​​ចំណាត់​​ការ​​លើ​​មន្ត្រី​ធ្វើ​ឱ្យ​បាត់​ថវិកា​ជាតិ

ប្រធានគណបក្សដើម្បីកម្ពុជា លោក ឯម សុខសុវណ្ណ ចាត់ទុកលទ្ធផលអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយថា មិនបានយកចិត្តទុកដាក់ស៊ើបអង្កេត​ឱ្យ​ច្បាស់​លាស់ ផ្អែកតាមអង្គហេតុ និងអង្គច្បាប់ ដើម្បីស្វែងរកការពិតកម្ចាត់អំពើពុករលួយដែលធ្វើឱ្យបាត់ថវិកាជាតិនៅខេត្តព្រៃវែងនោះទេ។

អាដហុក​ថា ​បញ្ហា​វិវាទ​ដីធ្លី​​​នៅប​ន្ត​មាន​សភាព​ធ្ងន់​ធ្ងរ​ដែល​​​​ទាម​​ទារ​ឱ្យ​​​កែ​លម្អ​ទាំង​​ផ្នែ​ក​​ច្បាប់​​និង​ការ​​អនុ​វត្ត​

សមាគមអាដហុក រកឃើញថា បញ្ហាវិវាទ​ដីធ្លី​នៅកម្ពុជា នៅតែបន្តមានលក្ខណៈធ្ងន់ធ្ងរ រ៉ាំរៃ និងស្មុគស្មាញ ដែលទាម​ទារ​​ឱ្យ​មានការកែលម្អផ្នែកច្បាប់ គោរពសិទ្ធិ​សហគមន៍ ទប់ស្កាត់អំពើពុករលួយ និងបញ្ឈប់​ការប្រើអំណាចខុសពីគោល​បំណង​នៃ​ច្បាប់ បើពុំនោះទេ វិវាទដីធ្លីនឹង​បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថិរភាពសេដ្ឋ​កិច្ច សង្គម និងការបាត់​បង់​​ទំនុក​ចិត្តលើរដ្ឋាភិបាលនិងប្រព័ន្ធយុត្តិធម៌ ដែល​អាចរារាំងដល់ការអភិវឌ្ឍរយៈពេលវែង។

ពលរដ្ឋ​ចង់ឃើ​ញរ​ដ្ឋាភិ​បាល​មាន​វិធាន​ការ​​បញ្ឈប់​​ការ​​ដាក់​​​​រង្វាន់​​​​លើ​​ក្រ​វិល​​​កំប៉ុង​​ស្រា

ស្របពេលវិធានការបញ្ឈប់ការដាក់រង្វាន់​លើក្រវិលកំប៉ុងស្រា និងគម្របដបភេសជ្ជៈមានជាតិស្ករ កំពុងទទួលបានការសាទរ ប្រជាពលរដ្ឋទូទៅក៏កំពុងរង់ចាំមើលប្រសិទ្ធភាពវិធានការនេះ ជាមួយ​​ការរំពឹងថារដ្ឋាភិបាលនឹងបន្តចាត់​វិ​ធានការថ្មីៗបន្ថែមទៀត។

សហគមន៍៤​នៅ​ខេត្ត​កោះ​កុង​ជំរុញ​ឱ្យ​រដ្ឋាភិ​បាល​ពន្លឿន​ដោះ​​ស្រាយ​​ដី​ធ្លី​ដែល​អូស​បន្លាយ​ជិត​៦ឆ្នាំ

ប្រជាសហគមន៍ចំនួន៤មកពី៦ឃុំំ ក្នុងស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ខេត្ត​កោះកុង ដែលអះអាងថាមានជាង ៨រយគ្រួសារ បានឡើងមករាជធានីភ្នំពេញ ដើម្បីដាក់ញត្តិជាថ្មីទៀត នៅក្រសួងរៀបចំដែនដីជំរុញឱ្យក្រសួងសមីនេះ ពន្លឿនដំណោះស្រាយបញ្ហាដីធ្លី ខណៈ​បញ្ហាបានអូសបន្លាយចាប់តាំងពីឆ្នាំ២០២០មក។

អាជ្ញាធរ​ខេត្ត​ព្រះ​វិហារ​ព្រមាន​ពលរដ្ឋ​មិន​ឱ្យ​រៀប​ចំ​វេទិកា​សម្តែង​មតិ​រឿង​កូន​លោក ទ្រី ភាព រំលោភ​យក​ដី

អាជ្ញាធរស្រុករវៀង ខេត្តព្រះវិហារ មិន​អនុ​ញ្ញាតឱ្យប្រជាពលរដ្ឋនៅឃុំរួសរាន់ ដែល​មានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន ក្លូប៊ល ហ្រ្គីន របស់លោក ទ្រី ដាលុច កូន​លោក ទ្រី ភាព ធ្វើវេទិកាសារធារណៈ ដែល​គ្រោងធ្វើនៅថ្ងៃស្អែកនេះ និងបានគំរាមចាត់វិធានការផ្លូវច្បាប់ បើពលរដ្ឋនៅបន្តធ្វើ។

ការ​បដិសេធ​របស់​​លោក ហ៊ុន តូ ត្រូវ​គេ​ជឿ​ថា​ជា​ការ​ផ្តល់​សញ្ញា​អយុត្តិ​ធម៌​ដល់​អតិថិ​ជន​១៣០០​នាក់

អ្នកឃ្លាំមើល និយាយថា ការដោះសាររបស់​លោក ហ៊ុន តូ ថា មិនពាក់ព័ន្ធនឹងក្រុមហ៊ុន ហួយវ័ន ផេ ដែលត្រូវសហរដ្ឋ​អាមេរិកដាក់ទណ្ឌកម្ម ពុំមែនជារឿងថ្មីទេ ហើយថានេះបញ្ជាក់ថា អតិថិជន ១៣០០​នាក់ ដែលរងគ្រោះនឹងមិនទទួលបាន​យុត្តិធម៌ពីប្រព័ន្ធច្បាប់នៅកម្ពុជាទេ ដូចទៅនឹងអ្វីដែលក្រុមឧកញ៉ាមួយចំនួនដែលស្និទ្ធនឹងមេដឹក​នាំ ធ្លាប់​បដិ​សេធ​ទៅ​នឹង​បទឧក្រិដ្ឋរបស់ខ្លួនដែរ។

ពលរដ្ឋ​ស្នើ​សុំ​សម្រួល​​ការ​​រស់​នៅ​ក្នុង​តំបន់​អង្គរ​​ក្រោយ​ពី​អាជ្ញាធរ​​ត្រៀម​​កំណត់​​លក្ខ​ខណ្ឌ​​​ប្រើ​ប្រាស់​​ដី

ពលរដ្ឋរស់នៅក្នុងតំបន់អង្គរក្នុងស្រុកពួក ស្រុកប្រាសាទបាគង និងក្រុងសៀម​រាប កំពុងតាមដានយ៉ាងយកចិត្តទុក​ដាក់ ចំពោះ​សេចក្ដីសម្រេចរបស់ក្រសួងរៀបចំដែនដី និងក្រសួងវប្បធម៌ ក្នុងការកំណត់លក្ខខណ្ឌការប្រើប្រាស់ដីទាំង ១១៤ ភូមិ ក្នុងតំបន់រមណីយដ្ឋានបេតិក​ភណ្ឌ​ពិភព​លោក​អង្គរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ