
ពលរដ្ឋនៅសង្កាត់បង្ល័ង្គ ខេត្តសៀមរាបស្នើអាជ្ញាធរដោះស្រាយវិវាទដីសហគមន៍
ប្រជាពលរដ្ឋរាប់សិបគ្រួសារនៅភូមិចំនួន៨ ក្នុងសង្កាត់បល្ល័ង្គ ក្រុងរុនតាឯក ខេត្តសៀមរាបស្នើអាជ្ញាធររកដំណោះស្រាយបញ្ហាដីសហគមន៍រួម ដែលត្រូវបានអាជ្ញាធរមូលដ្ឋានគប់គិតធ្វើប្លង់ឱ្យបុគ្គលឯកជនកាន់កាប់ ហើយបុគ្គលទាំងនោះបានបិទផ្លូវធ្វើដំណើរឆ្លងកាត់ និងហាមប្រជាពលរដ្ឋលែងឱ្យចូលអាស្រ័យផលនៅលើដីនោះដូចមុន។









