
អ្នកទោសវៀតណាម៦នាក់ដែលប្រើអាវុធបាញ់រំដោះខ្លួនត្រូវសមត្ថកិច្ចកម្ពុជាចាប់បានវិញ
អ្នកទោសវៀតណាម៦នាក់ និងខ្មែរម្នាក់ ដែលបានប្រើអាវុធបាញ់រះ ដើម្បីរំដោះខ្លួនគេចចេញពីសំណាញ់ច្បាប់កម្ពុជា នាពេលឆ្មាំពន្ធនាគារកម្ពុជា បញ្ជូនមកជម្រះក្តីនៅតុលាការខេត្តស្វាយរៀងនោះ ត្រូវបានកម្លាំងជំនាញចាប់ខ្លួនបានវិញអស់ហើយ ក្រោយពួកគេព្យាយាមរត់គេច។









