
ករណីឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែត នៅតែមិនទាន់រកឃើញអ្នកស្លាប់ជាជនជាតិខ្មែរនៅឡើយ
ខណៈអគារកាស៊ីណូ ហ្គ្រេនដាយមិន (Grand Diamond) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងតែត្រូវបានរុះរើ និងវាយកម្ទេចចោល គ្រួសារកម្ពុជាមួយចំនួននៅតែរង់ចាំការផ្ដល់អត្តសញ្ញាណពីសាច់ញាតិរបស់ខ្លួនដែលបាត់បង់ក្នុងករណីអគ្គិភ័យមួយនេះ។