អតីត​ចោរបច្ចេកវិទ្យា​មួយរូប​ចូល​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ឆបោក​នៅ​កម្ពុជា ជួយ​សង្រ្គោះ​ពលរដ្ឋ​របស់ខ្លួន

បន្ទាប់ពីទទួលបានករណីកម្មកររាប់សិបនាក់ស្នើសុំឱ្យមានការជួយសង្រ្គោះ និងតាមរយៈការឆ្មក់ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់ប្រតិបត្តិការឆបោកនានា អតីតចោរបច្ចេកវិទ្យា​ (Hacker) ល្បីឈ្មោះមួយរូប ​ដែលបច្ចុប្បន្ន​កំពុងតែ​ធ្វើ​ការ​ឱ្យ​ទីភ្នាក់ងារ​សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត (Cyber Security) ​របស់​រដ្ឋ​វៀតណាម ​បាន​អំពាវនាវ​​ឱ្យ​​មាន​កិច្ច​អន្តរាគមន៍​​ជាបន្ទាន់មួយ ដើម្បីជួយ​ជនរងគ្រោះ​រាប់​​ពាន់​នាក់​ចេញ​ពី​ទីតាំង​ខុសច្បាប់ទាំងឡាយក្នុងប្រទេសកម្ពុជា។

កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក ចុះសម្រួលចរាចរណ៍នៅលើដងផ្លូវក្នុងភូមិសាស្ត្រខេត្ត ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។

ជនជាតិថៃ​៣រូប​ព្យាយាម​រត់​គេច​ពី​ការ​បង្ខាំង ត្រូវ​បាន​ចោទ​ប្រកាន់​និង​ដាក់​ពន្ធនាគារ​ពី​បទ​លួច​រថយន្ត

ជនជាតិថៃចំនួន៣រូបដែលសង្ស័យថាត្រូវបានគេចាប់បង្ខាំងនិងលក់នៅកាស៊ីណូមួយកន្លែង ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស បន្ទាប់ពីពួកគេព្យាយាមបើករថយន្តក្រុមហ៊ុនត្រលប់ទៅកាន់ប្រទេសកំណើតវិញ។

រូបភាពកាស៊ីណូ​ម៉ុក​បាយ ក្រុង​បាវិត ខេត្តស្វាយរៀង ដែលត្រូវបានបង្ហោះលើហ្វេសប៊ុកផេករបស់កាស៊ីណូ។

តុលាការ​សម្រេច​ឃុំខ្លួន​ជនជាតិចិន​ម្នា​ក់​ពី​បទ​ឃាតកម្ម​លើ​ជនជាតិចិន​ដូចគ្នា​រឿង​បំណុល

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តស្វាយរៀង លោក ទេព ផល្លា បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា ជនជាតិចិនមួយរូបដែលជាប់ពាក់ព័ន្ធ​ករណីឃាតកម្មលើជនជាតិចិនដូចគ្នាដោយសារបញ្ហាបំណុល ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត។

ទិដ្ឋភាពកាស៊ីណូយីហោ ហេង ហ៊ី ប៉ែកខាងលើដំបូលជ្រុងខាងស្ដាំ ថតដោយដ្រូនបញ្ជា ដែលមានទីតាំងស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២។

ប្រទះ​ឃើញ​បុរស​ម្នាក់​ចងកស្លាប់​នៅ​កាស៊ីណូ​ដែល​ម្ចាស់​មាន​ទំនាក់ទំនង​ជាមួយ​ក្មួយប្រុស​លោក ហ៊ុន សែន

បុរសជាជនជាតិវៀតណាមម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅកាស៊ីណូ ក្នុងទីក្រុងបាវិត ខេត្តស្វាយរៀង មួយកន្លែង គ្រប់គ្រងដោយបុគ្គលមួយរូបដែលត្រូវបានគេស្គាល់ថាមានទំនាក់ទំនងជាមួយលោក ហ៊ុន តូ ខណៈជនជាតិឥណ្ឌូនេស៊ី ២២នាក់ផ្សេងទៀត ក៏ត្រូវបានជួយសង្គ្រោះចេញពីទីតាំងមួយចំនួនក្នុងតំបន់នោះផងដែរ។ នេះបើតាមការឱ្យដឹងពីសមត្ថកិច្ច។

ទីតាំងកាស៊ីណូក្រោន ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២។

ជនជាតិ​វៀតណាម​ម្នាក់​ស្លាប់​បន្ទាប់​ពី​ធ្លាក់​ពីលើ​អាគារ​កាស៊ីណូ​មួយ​ក្នុង​ក្រុងបាវិត

សមត្ថកិច្ច​នៅខេត្តស្វាយ​រៀង ឱ្យដឹងថា បុរសជាជនជាតិវៀតណាមម្នាក់​បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីធ្លាក់ពីលើជាន់ទី៨ នៃកាស៊ីណូមួយកន្លែងក្នុងក្រុងបាវិត ខណៈ​កាស៊ីណូនោះ​ត្រូវ​បាន​​គេ​ស្គាល់​​​​ថា​​​ជា​​កម្ម​សិទ្ធិ​របស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា លោក កុក អាន។

ប្រធានយុវជននៃគណបក្ស Malaysian Chinese Association (MCA) ដែលតំណាងឱ្យជនជាតិចិន-ម៉ាឡេស៊ី អ្នកស្រី Nicole Wong ឆ្លើយ​សំណួរ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ​២០២២ អំពី​ពលរដ្ឋ​ដែល​ត្រូវ​បានជាប់ក្នុងប្រតិបត្តិការ​ឆបោក និង​លេង​ល្បែង​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា។

អ្នកនយោបាយ​ម៉ាឡេស៊ី​ថ្លែងថា ពលរដ្ឋ​របស់ខ្លួន​នៅតែ​បន្ត​ជាប់​ក្នុង​ប្រតិបត្តិការ​ឆបោក​នៅ​កម្ពុជា

មេដឹកនាំគណបក្សនយោបាយម៉ាឡេស៊ីមួយរូបបានប៉ាន់ប្រមាណថា មានពលរដ្ឋម៉ាឡេស៊ីជាង៣០០នាក់នៅតែបន្តជាប់ក្នុងទីតាំងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញក្នុងប្រទេសកម្ពុជា បើទោះបីជាមានពលរដ្ឋរបស់ខ្លួនមួយចំនួនត្រូវបានជួយសង្រ្គោះឱ្យត្រលប់ទៅកាន់ប្រទេសរបស់ពួកគេវិញកាលពីពេលថ្មីៗនេះក៏ដោយ។

ទីតាំងកាស៊ីណូ ដឹសេនជូរី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១។

កាស៊ីណូ​ សេនជូរី​​ ផ្អាក​ការងារ​បុគ្គលិក​ក្រោយ​មាន​អ្នក​ស្លាប់​និង​កើត​ជំងឺ​កូវីដ-១៩

​បុគ្គលិកអះអាងថា កា​ស៊ីណូដឹសេនជូន​រី ​នៅ​ខេត្ត​ព្រះសីហនុ បានផ្អាកការងារបុគ្គលិកមួយរយៈ ក្រោយ​មាន​បុគ្គលិកម្នាក់ស្លាប់ និងច្រើននាក់ទៀតឆ្លងជំងឺកូវីដ-១៩។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា​បុគ្គលិក​កាស៊ីណូ​ ដឹសេនជូរី ស្លាប់​ដោយសារ​ពុល​អាហារ​មិនមែន​ជំងឺ​កូវីដ-១៩​

អាជ្ញាធរខេត្តព្រះសីហនុ បំភ្លឺជុំវិញការស្លាប់បុគ្គលិកធ្វើការ​នៅ​កាស៊ីណូ ដឹសេនជូរី បន្ទាប់ពីមានការផ្សព្វផ្សាយថា ការស្លាប់នោះដោយសារកើតជំងឺកូវីដ-១៩ និងបង្ខាំងបុគ្គលិកឱ្យធ្វើការងារទាំងឈឺ។

អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ ចុះអនុវត្តបិទខ្ទប់ការធ្វើដំណើរចេញចូលនៅតាមគោលដៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

មនុស្ស​ម្នាក់​ស្លាប់​និង​ជាង​៤០០​នាក់​ត្រូវ​បង្ខាំង​ឱ្យ​ធ្វើការ​ទាំង​មាន​ជំងឺ​កូវីដ-១៩​នៅ​កាស៊ីណូ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ

បុគ្គលិកបម្រើការងារនៅកាស៊ីណូអនឡាញមួយនៅខេត្តព្រះសីហនុ អះអាងថា បុគ្គលិក​ម្នាក់​បានស្លាប់ និង​ជាង​៤០០នាក់ផ្សេងទៀតត្រូវបាន​បង្ខាំងឱ្យធ្វើការងារទាំងមាន​ជំងឺកូវីដ-១៩ ដោយ​គ្មាន​ការ​យកចិត្តទុក​ដាក់ពី​ថៅកែនិងអាជ្ញាធរពាក់ព័ន្ធឡើយ។

ពលរដ្ឋម្នាក់ធ្វើដំណើរតាមដងផ្លូវនៅពីមុខអគារក្រុមហ៊ុនណាហ្គាវើលដ៍នៅក្រុងភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ណាហ្គាវើលដ៍​សង្ស័យ​បើក​ទ្វារ​​ឡើង​វិញ​ ខណៈ​បម្រាម​​ក្រុង​បន្ត​​២​សប្តាហ៍​ទៀត​

អាគារកាស៊ីណូណាហ្គាវើលដ៍ទាំង២សាខា ត្រូវបានរាយការណ៍ថា បានបើកដំណើរការឡើងវិញជាងមួយ​ស​​​​ប្តាហ៍មកហើយ ខណៈ​រដ្ឋបាល​រាជធានីភ្នំពេញទើបចេញសេចក្តីសម្រេចនៅថ្ងៃពុធម្សិល​មិញ ឱ្យ​បន្ត​ផ្អាក​អាជីវកម្មប្រភេទ​នេះ​រ​យៈពេ​​ល២សប្តាហ៍បន្ថែម​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ