លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ក្នុងថ្ងៃមកចូលសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។

មេធាវីលោក កឹម សុខា រិះគន់តុលាការពីភាពមិនទៅមុខនៃដំណើររឿងព្រហ្មទណ្ឌកូនក្ដីខ្លួន

សហមេធាវីការពារសិទ្ធិឱ្យអតីតមន្រ្តីជាន់ខ្ពស់ នៃគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលា​​ការ​​រំ​​លា​​យ រិះគន់ថា សំណុំរឿងនេះដូចមិនមានភាពជឿនលឿនទេ ខណៈដែលអង្គហេតុចុងក្រោយ ដែ​​ល​តុ​​​លាការបានកំណត់ ហើយដាក់ឱ្យគ្រប់ភាគីមានការដេញដោលលើនីតិវិធីនៃអង្គសេចក្ដី នៅ​​​​​បន្ត​​​សាចុះសាឡើង ដែលជំរុញឱ្យសវនាការនេះចេះតែបន្តអូសបន្លាយពេលវេលាកាន់តែ​​យូរ​​ទៅ​​​ៗ​។

លោក ចាន់ ចេន ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងសវនាការករណីលោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

ព្រះរាជអាជ្ញារង​តុលាការ​ជាន់ទាប ព្រមាន​មេធាវី​ការពារសិទ្ធិ​លោក កឹម សុខា ឱ្យ​ប្រយ័ត្ន​សម្ដី

មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ លោក កឹម សុខា រងការព្រមានពីព្រះរាជអាជ្ញារង​​​សាលា​​ដំបូង​រាជ​ធានីភ្នំពេញ ឱ្យ​ប្រយ័ត្នសម្ដី ស្រប​ពេល​ដែលតុលាការបានបន្តនីតិវិធី​នៃការ​​ដេ​ញ​​​​​​​​ដោល​ជា​ថ្មី​ទៀតលើ​អង្គហេតុ​ប្រទូស​រ៉ាយ នៅក្នុងសំណុំរឿង «សន្ទិដ្ឋិភាព ឬត្រូវរ៉ូវជាមួយ​​រដ្ឋបរ​​ទេ​​ស​​​ដោយ​សម្ងាត់ ​ចង់ផ្ដួលរំលំរដ្ឋាភិបាល»។

លោក កឹម សុខា ជួបពិភាក្សាជាមួយលោក Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

មន្រ្តីជាន់ខ្ពស់​អាមេរិក​ថា កម្ពុជា​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការ​ស្ដារ​ឡើង​វិញ​នូវ​សិទ្ធិនយោបាយ​ឱ្យ​លោក កឹម សុខា

មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក លើកឡើងថា ប្រទេសកម្ពុជានឹងទទួលបាននូវផលប្រយោជន៍ពី​​ការ​​​​​​ផ្ដល់​​​សិទ្ធិ​​ធ្វើនយោបាយឡើងវិញសម្រាប់លោក កឹម សុខា ប្រសិនបើមេដឹកនាំ​​គណ​​បក្ស​​សង្រ្គោះ​​ជា​តិ​ដែលត្រូវបានតុលាការកំពូលរំលាយ​រូប​នេះ ត្រូវបានដោះស្រាយបញ្ចប់ ចំពោះ​ការ​ខ្វែង​​​គំនិត​​​ខាង​​​​​ន​យោ​​បាយ ខណៈសំណុំរឿងនេះ​​កំពុង​តែបន្តនីតិវិធីនៅតុលាការ​​​​នៅ​​ឡើ​​យ​​​​។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ក្នុងថ្ងៃមកចូលសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

តុលាការ​ព្យាយាម​សួរ​ភ្ជាប់​លោក កឹម សុខា ទៅ​នឹង​ទូត​មហាអំណាច​ដែល​លោក​បាន​ជួប​ពេល​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ

សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទលោក​ កឹម សុខា ចាត់​ទុក​នីតិវិធី​នៃការដេញដោល​ក្នុង​សវនាការ​​នៅថ្ងៃនេះ​​​​​​ថា តុលាការ​ហាក់​ទម្លាក់ការទទួលខុសត្រូវ​រឿងក្ដីព្រហ្មទណ្ឌមួយនេះសម្រាប់​តែ​កូន​ក្ដីរបស់​​​ខ្លួន​​​តែ​​​ម្នាក់​គត់ ក្នុងពេលដែលបទចោទនេះ គឺពាក់ព័ន្ធនឹងការគប់គិតជាមួយ​រដ្ឋ​បរទេស ឬភ្នាក់ងារ​​​បរ​​​ទេ​​ស ប៉ុន្តែនីតិវិធី​នៃការតាំងសំណួររបស់តុលាការបែរ​ជា​ដាក់​បន្ទុក​ហួស​ប្រមាណ​ប្រឆាំង​កូនក្តីរបស់​​ខ្លួន​​​ទៅវិញ។

មេធាវីមួយរូបក្នុងចំណោមសហមេធាវីផ្សេងទៀត លោក ចាន់ ចេន ផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធនឹងសវនាការលោក កឹម សុខា លើបទចោទ «សន្ទិដ្ឋិភាព ឬត្រូវរ៉ូវជាមួយរដ្ឋបរទេសចង់ផ្ដួល​រំ​​​លំរដ្ឋាភិបាល» ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២។

មេធាវី​ការពារក្ដី​លោក កឹម សុខា ច្រានចោល​ភស្តុតាង​វីដេអូ​ដែល​អយ្យការ​យក​ដាក់​បន្ទុក​កូនក្ដី

មេធាវីការពារក្ដីលោក កឹម សុខា បានឱ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានយកវីដេអូបាតុកម្មបង្កហិង្សានៅស្ពានក្បាលថ្នល់កាលពីឆ្នាំ២០១៣ ដើម្បីដាក់បន្ទុកកូនក្ដីរបស់ខ្លួន ប៉ុន្តែត្រូវបានសហមេធាវីច្រានចោលភស្តុតាងទាំងនោះ។

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។

UPDATED៖ ចៅក្រម​សម្រេច​មិន​ឃុំ​ខ្លួន​លោក កឹម សុខា ប៉ុន្តែ​មិន​ឱ្យ​បំពាន​បម្រាម​តុលាការ

ក្រោយចំណាយពេលសួរដេញដោលអស់រយៈពេលជាច្រើនម៉ោង នៅព្រឹកថ្ងៃពុធនេះ ប្រធាន​ក្រុម​ប្រឹក្សាជំនុំជម្រះសម្រេចមិនឃុំខ្លួនលោក កឹម សុខា បណ្ដោះអាសន្នឡើងវិញទេ ដោយ​ត្រឹមចេញ​សាល​​ក្រម​​​​​ព្រមានដាក់ក្នុងរបាយការណ៍របស់ក្រឡាបញ្ជី មិនឱ្យ​ធ្វើសកម្មភាពនយោបាយ ដែល​​តុ​លា​​ការ​​ចាត់​​ទុកថា មេបក្សប្រឆាំងរូបនេះបានអនុវត្តបំពានកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ។

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។

ចៅក្រម​សម្រេច​មិន​​​ឃុំ​ខ្លួន​លោក​ កឹម សុខា ឡើង​វិញទេ ប៉ុន្តែ​ព្រមានមិន​ឱ្យ​ធ្វើ​សកម្មភាព​លើស​បម្រាម​តុលាការ

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានសម្រេច​មិនឃុំខ្លួនលោក កឹម សុខា ជាបណ្តោះអាសន្នឡើងវិញទេដោយ​ត្រឹមចេញការ​​ព្រមានមិនឱ្យ​ធ្វើសកម្មភាពលើសបម្រាម​តុលាការ​ ក្រោយ​ព្រះរាជអាជ្ញា ស្នើឱ្យ​ឃុំ​ខ្លួន​លោក​​ កឹម សុខា ដោយចោទលោ​កថាបានធ្វើសកម្មភាពបំពានបម្រាម​របស់តុលាការ។​

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

ព្រះរាជអាជ្ញារងស្នើ​ចៅក្រមឃុំខ្លួនលោក​កឹម សុខា ឡើងវិញ ដោយ​ចោទ​លោក​ថា បំពាន​បម្រាម​តុលាការ

ព្រះរាជអាជ្ញា​នៃ​សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី​២៩ ខែមិថុនានេះ បាន​ស្នើ​ទៅ​​កាន់ចៅក្រម​​ជំនុំ​ជម្រះ​ ឱ្យ​​ឃុំខ្លួនលោក កឹម សុខា ជា​បណ្ដោះ​អាសន្ន​​ឡើងវិញ ដោយ​ព្រះរាជអាជ្ញាចោទប្រកាន់​លោក កឹម សុខា ថា​បានបំពានបម្រាម​របស់តុលាការ ក្រោយលោក កឹម សុខា បាន​​ចុះជួប​អ្នក​គាំទ្រ​របស់ខ្លួន​​កាលពីពេលកន្លងទៅ។

អ្នកជាប់ឃុំជាច្រើនរូបត្រូវបានបញ្ជូនមកចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

តុលាការ​ភ្នំពេញ​ព្រមាន​ដាក់​បញ្ជីខ្មៅ​អ្នកសារព័ត៌មាន​ដែល​លួច​ថត​សំឡេង​ពី​បន្ទប់​សវនាការ

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានព្រមាន​ជាលើកដំបូងទៅលើអ្នកសារព័ត៌មានដោយ​ដាក់​​ឈ្មោះក្នុ​ង​បញ្ជី​ខ្មៅ ប្រសិន​បើ​រក​ឃើញ​អ្នកសារព័ត៌មាន​នោះលួច​ថត​សំឡេង​ចេញ​ពី​បន្ទប់​សវនា​ការ ក្នុង​ពេល​តុលាការកំ​ពុង​​បន្ត​​នីតិវិធីជំនុំជម្រះ ទោះ​​​ជា​​រឿងក្ដីនោះជាប្រភេទ​​​រឿង​ក្ដីព្រហ្ម​ទណ្ឌ ឬ​ជាសំណុំរឿងរដ្ឋប្បវេណី​​។

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

តុលាការ​បន្ត​សាកសួរ​លោក កឹម សុខា លើ​អង្គហេតុ​ថ្មី​អំពី​បទចោទ​ប្រទូសរ៉ាយ

នៅក្នុងបន្ទប់ជំនុំជម្រះថ្ងៃនេះ លោក កឹម សុខា ដែលទើបប្រកាសចែកផ្លូវគ្នាជាមួយដៃគូន​​យោ​​បាយ​​​​ដែលជាសម្ព័ន្ធមិត្ត​​របស់លោក ហាក់ប្រតិកម្មខ្លាំងខុសធម្មតា ខណៈដែលតំណាងអយ្យការព្យាយាមលើកយកភស្តុតាងមួយចំនួនជាឃ្លីបវីដេអូ ដែលលោកចាត់ទុកថាជាតម្រុយចាស់ ហើយ​​​ថែម​​ទាំង​​មិនជាប់ពាក់ព័ន្ធនឹងលោកទៀតផង ដែល​​ជាហេតុធ្វើឱ្យសវនាការនេះមិនមានភាពជឿន​​​លឿន​ទៅមុខ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ