កូរ៉េខាងត្បូងប្ដេជ្ញាស៊ើបអង្កេតករណីរត់ជាន់គ្នាក្នុងពិធីបុណ្យ Halloween
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន់ ដាក់ស៊ូ (Han Duck-soo) នៅថ្ងៃចន្ទនេះ បានសន្យាថានឹងស៊ើបអង្កេតយ៉ាងហ្មត់ចត់ចំពោះព្រឹត្តិការណ៍រត់ជាន់គ្នានៅក្នុងពិធីបុណ្យ Halloween កាលពីចុងសប្តាហ៍ នៅតំបន់អ៊ីថេវ៉ុន (Itaewon) ទីក្រុងសេអ៊ូល ដែលបានសម្លាប់មនុស្សជាង១៥០នាក់។