ក្រសួង​សុខាភិបាល​ហាម​ឃាត់​គណនី​ហ្វេសប៊ុក​ដែល​ផ្សព្វផ្សាយ​លក់​ផលិតផល​គ្មាន​លេខ​បញ្ជិកាពី​ក្រសួង​

ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃច័ន្ទសប្តាហ៍​នេះ​បាន​ព្រមាន​ជាថ្មី​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ឱសថ Digest Gold គ្មាន​លេខ​បញ្ជិកា និង​ការ​ហាមឃាត់​ការ​ចែកចាយ ឬ លក់​ឱសថ​ខាង​លើ​ ចាប់​ពី​ថ្ងៃនេះ​តទៅ។

ពលរដ្ឋ​មួយ​ចំនួន​ត្អូញ​ត្អែរ​ពិបាក​ទិញ​ថ្នាំ​ព្យាបាល​កូវីដ​ពី​ក្រសួង​ ខណៈ​អ្នក​ខ្លះ​ជួល​អ្នក​រត់​ម៉ូតូឌុប​ឱ្យ​ឈរ​តម្រង់​ជួរ​ទិញ​ជំនួស

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ត្អូញត្អែរ​ពិបាក​ក្នុងការ​រក​ទិញ​ថ្នាំ​ព្យាបាល​ជំងឺកូវីដ-១៩ ​ពី​ក្រសួង​សុខាភិបាល ខណៈ​តម្លៃ​ឱសថ​ក៏​ឡើង​ថ្លៃជា​លំដាប់។

ពលរដ្ឋ​មាន​ជំនឿ​លើ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ-១៩​របស់​ក្រសួង​សុខាភិបាល​ តែ​ពិបាក​រក​ទិញ

ក្រុម​ពលរដ្ឋ​ដែល​សម្រុក​ទៅ​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ-១៩ នៅ​ក្រសួង​ប្រៃសណីយ៍​មានជំនឿ​លើ​ប្រសិទ្ធភាព​ថ្នាំ​របស់​ក្រសួង​សុខាភិបាល ក៏ប៉ុន្តែ​ពួកគាត់​ពិបាក​រក​ទិញ​នៅកន្លែង​ផ្សេង​ដែល​មិន​ទាន់​មាន​ការ​ចុះ​បញ្ជិការ​បស់​ក្រសួង​ត្រឹមត្រូវ។

ពលរដ្ឋចូលទិញឱសថនៅឱសថស្ថានមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

មន្ត្រីថា រដ្ឋាភិបាល​មិនខ្វះខាត​បរិមាណ​ឱសថ​ព្យាបាល​កូវីដ-១៩​សម្រាប់​ផ្គត់ផ្គង់​នៅ​ទូទាំង​ប្រទេសទេ

មន្ត្រីជាន់ខ្ពស់ក្រសួង​សុខាភិបាល អះអាង​ថា រដ្ឋាភិបាល​​មិន​ខ្វះប​រិមាណ​​ឱសថ​​​សម្រាប់ផ្គត់ផ្គង់​ការ​​ព្យាបាល​​ជំងឺ​កូវីដ​-១៩​ ខណៈ​មាន​​ពាក្យ​ចចាម​អារ៉ាម​ថា កម្ពុជាអាចនឹងដាច់ស្តុកឱសថព្យាបាលជំងឺ​កូវីដ-១៩ ដោយ​សារតែអត្រាអ្នកឆ្លងកើនឡើង និងពលរដ្ឋ​ខ្លះ​​សម្រុកទិញ​ទុក បើទោះមិនឆ្លងជំងឺនេះ។

អ្នកស្រី វ៉ាត លីដា កំពុងឈរក្នុងផ្ទះរបស់គាត់ ស្ថិតក្នុងភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។

បទយកការណ៍៖ អ្នកស្រី វ៉ាត លីដា ខិតខំ​អប់រំ​អ្នកភូមិ​ពី​ការ​បង្ការ​មេរោគ​របេង​កុំ​ឱ្យ​គ្រោះថ្នាក់​ដូច​គ្រួសារ​គាត់

ព្រោះតែធ្លាប់​រង​ទុក្ខលំបាក​ដោយសារជំងឺរបេង ទើប​ក្រោយ​​ពេល​ដែលបានព្យាបាលជាសះស្បើយ​រួច​មក អ្នកស្រី វ៉ាត លីដា បាន​ស្ម័គ្រចិត្តធ្វើការងារ​ជាមួយ​អង្គការក្នុងស្រុកមួយ ដើម្បីផ្សព្វ​​ផ្សាយ​​អប់រំ​​អ្នក​ភូមិ​នូវ​ចំណេះដឹងស្ដីពីជំងឺ​របេង​ជា​បន្តបន្ទាប់ជិត១០ឆ្នាំមកហើយ។ រហូតមក​ដល់​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២១​ គាត់ត្រូវបានក្រុមការងារបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជាប្រធានបណ្ដាញអ្នករងផលប៉ះពាល់ដោយសារជំងឺរបេងនៃអង្គការខាណា (KHANA) ប្រចាំ​នៅ​ក្នុង​ស្រុក​ស្អាង ខេត្តកណ្ដាល​។

សមត្ថកិច្ចរាជធានីភ្នំពេញបានបន្តរារាំងក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍មិនឱ្យប្រមូលផ្ដុំតវ៉ានៅក្បែរក្រុមហ៊ុន ក្នុងខណ្ឌចំការមន ដោយបានចាប់សែងពួកគេដឹកក្នុងរថយន្តក្រុង ខណៈពួកគេចេញធ្វើកូដកម្មជាថ្មីម្ដងទៀត នៅរសៀលថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

សមត្ថកិច្ច​បន្ត​ចាប់​បញ្ជូន​កូដករ​ណាហ្គា​ជិត​៤០នាក់​ទៅ​ធ្វើតេស្ត ខណៈ​ពួកគេ​បន្ត​ចេញ​ធ្វើ​កូដកម្ម

សមត្ថកិច្ចរាជធានីភ្នំពេញ បានបន្តចាប់បង្ខំ​ក្រុម​កូដករ​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ដ៍​ជិត៤០​នាក់បន្ថែមទៀតបោះ​ចូលក្នុងរថយន្តក្រុង ដឹកយកទៅ​ដាក់​នៅ​សមាគម​នារី​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​ ក្នុងខណ្ឌ​ព្រែក​​ព្នៅ រាជ​ធានី​ភ្នំ​ពេញ ដើម្បី​ធ្វើតេស្ត​រកវីរុស​កូវីដ-១៩ ខណៈ​ពួក​គេ​បន្តចេញ​ធ្វើកូដ​កម្ម​​ទៀត នៅ​រសៀល​ថ្ងៃអង្គារ​នេះ។

គ្រូពេទ្យជំនាញចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដល់មនុស្សចាស់វ័យ៦០ឆ្នាំឡើង នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

ក្រសួង​ស្នើ​អាជ្ញាធរ​រាជធានី​ខេត្ត​បន្ថែម​ម៉ោង​ដើម្បី​ជំរុញ​ល្បឿន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ

ក្រសួងសុខាភិបាល បានណែនាំដល់អាជ្ញាធររាជធានីខេត្តបង្កើនល្បឿននៃការចាក់​វ៉ាក់​សាំង​កូវីដ-១៩ ដូសមូលដ្ឋាន ដូសទី៣ ឬដូសជំរុញ​ សម្រាប់​គ្រប់ក្រុមអាយុចាប់ពី​៣ឆ្នាំឡើង ក្នុង​នោះ​​​បាន​ជំរុញឱ្យ​បន្ថែមពេលវេលា​នៃការ​ចាក់វ៉ាក់សាំងនៅថ្ងៃចុងសប្ដាហ៍និងថ្ងៃ​ឈប់​សម្រាក។​

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន ថ្លែង​ពណ៌នា​អំពី​ស្ថានភាព​និង​បច្ចុប្បន្នភាព​នៃ​កូ​វីដ១៩ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួង​ប្រាប់​អ្នក​ជំងឺ​កូវីដ-១៩ កុំ​ព្យាយាម​ព្យាបាល​នៅផ្ទះ​បើ​មាន​រោគសញ្ញា​ហត់​ឬ​ពិបាក​ដកដង្ហើម

ក្រសួងសុខាភិបាល បានណែនាំអ្នកដែលមានវិជ្ជមានកូវីដ-១៩ ជាពិសេស​ប្រភេទ​បំប្លែង​ថ្មី​ «អូមីក្រុង​​» ថា​កុំព្យាយាម​​ព្យាបាល​​​នៅ​​ផ្ទះ នៅ​ពេលមានរោគសញ្ញា​ដូចជា ថប់ៗ ហត់ ឬពិបាកដកដង្ហើម ឬមិនមានការវិវត្ត​ប្រសើរឡើងនៃស្ថានភាពសុខភាព ក្រោយពីព្យាបាលនៅផ្ទះបានមួយរយៈពេល។

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។

កូដករ​ណាហ្គា​៤នាក់​គ្រោង​ទៅ​បំភ្លឺ​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នា​រសៀលនេះ

កូដករណាហ្គាវើលដ៍​ចំនួន​៤នាក់គ្រោង​ចូល​​ខ្លួនទៅ​បំភ្លឺ​នៅការិយាល័យ​ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន​នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃសុក្រនេះ ក្រោយរងការចោទថា បាន​រារាំងដល់ការអនុវត្តវិធានការសុខាភិបាលប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ក្រុមកូដករណាហ្គាវើលដ៍អនុវត្តតាមការសេចក្ដីប្រកាសក្រសួងសុខាភិបាល ដោយពួកគេទៅធ្វើតេស្តកូវីដ-១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២។

អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ក្រុម​កូដករ​ណាហ្គាវើលដ៍ ក្រោយ​រកឃើញ​ឆ្លង​ជំងឺ​កូដ-១៩​បន្តបន្ទាប់

អាជ្ញាធរ​​រាជធានីភ្នំពេញ បានដាក់ចេញវិធានការមួយចំនួនទៅលើក្រុមកូដករណាហ្គាវើលដ៍ និងបាន​ព្រមាន​​​ចាត់វិធានការ​ច្បាប់​ទៅលើ​ពួកគេក្នុងករណីមិនអនុវត្តតាម ក្រោយពីក្រសួង​សុខាភិបាល​រកឃើញមានឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ «អូមីក្រុង» ជាបន្តបន្ទាប់ក្នុងចំណោមកូដករ​​​ដែល​កំពុងធ្វើការតវ៉ា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ