អ្នកស្រី ស៊ិង សាំ ជនជាតិភាគតិចកួយ នៅភូមិប្រមេរុ ឈរកាន់សៀវភៅមានចំណងជើងថា "កួយព្រមីរ៉ើដើម" ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

បទយកការណ៍៖ ជនជាតិដើម​ភាគតិច​កួយ​នៅ​ខេត្តព្រះវិហារ​បារម្ភ​ពី​ការ​បាត់បង់​ភាសាកំណើត

«កាលកន្លងមក អត់មានបាត់ទៅណាទេ! ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំបារម្ភថាក្រែងមានអ្នកចំណូលច្រើន ក្រែងកូនចៅគេតាមណា៎! ប៉ុន្តែថានៅបច្ចុប្បន្ននេះ សព្វថ្ងៃនេះ មិនទាន់អីទេ និយាយតែភាសាដើមទេ ក្រែងទៅមុខទៀតមើលមិនឃើញ នេះជាការបារម្ភរបស់ខ្ញុំ»។

បច្ចុប្បន្នភាព៖ ប្រជា​សហគមន៍​ខេត្ត​ព្រះវិហារ​​រក​​​ឃើញ​​បទ​ល្មើស​​ព្រៃ​ព្រះ​រការ​ជាង​២០០​ករណី​បន្ថែ​ម​ទៀត ​

ប្រជាសហគមន៍​ជនជាតិដើមភាគតិច​កួយ​ខេត្តព្រះវិហារ ​ព្រួយបារម្ភជាខ្លាំង​បន្ទាប់ពីការចុះល្បាតកន្លងមកនេះ​​រកឃើញ​បទល្មើសកំពុង​កើតឡើង​​ដោយ​ពួកគេបានកាប់ និងដឹក​ឈើទៅលក់​នៅដេប៉ូ ដែលមាន​ទីតាំងនៅភូមិប្រមេរុផ្ទាល់ មុននឹងឈើនោះដឹក​ទៅប្រទេសវៀតណាម។

ប្រជា​សហគមន៍​ខេត្ត​ព្រះវិហារ​​រក​​​ឃើញ​​បទ​ល្មើស​​ព្រៃ​ព្រះ​រការ​ជាង​២០០​ករណី​បន្ថែ​ម​ទៀត ​

ប្រជាសហគមន៍នៅភូមិប្រមេរ ខេត្តព្រះវិហារ បានរកឃើញ បទល្មើសព្រៃឈើ​ក្នុងតំបន់​ដែនជម្រក​សត្វព្រៃ​ព្រះរការចំនួនជាង ២៤០ករណីបន្ថែមទៀត ដែល​ធ្វើឱ្យ​ពួ​កគេ​ព្រួយបារម្ភ​ថា ដែន​ជម្រ​ក​សត្វព្រៃព្រះរការ អាច​​ប្រឈម​នឹង​ការបាត់បង់ ប្រសិនបើ​អាជ្ញាធរ​នៅតែ​​បណ្តែត​បណ្តោយ​ក្នុងការ​ទប់ស្កាត់​បទល្មើស​​។ ​

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា​ស្តីពីប្លង់គោល​ប្រើប្រាស់​ដីក្នុងក្រុងព្រះវិហារ គម្រោងចំណូល-​ចំណាយថវិកាសម្រាប់គ្រប់គ្រងឆ្នាំ២០២៣ បទល្មើសព្រៃឈើ ធនធានរ៉ែ និងការចុះបញ្ជីទ្រព្យ​សម្បតិរដ្ឋ​ដែល​មាន​ក្នុងបញ្ជីសារពើភណ្ឌ នៅសាលប្រជុំសាលាខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។

រដ្ឋបាល​ខេត្ត​ព្រះវិហារ​ប្រាប់​ពលរដ្ឋ​រស់​នៅ​តាម​ដង​ស្ទឹង​សែន​​ប្រុង​ប្រយ័ត្ន​​ជំនន់​ទឹក​ភ្លៀង

រដ្ឋបាលខេត្តព្រះវិហារ អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែន និងតាមមាត់ទន្លេមេគង្គ​ ដែលជាតំបន់ងាយរងគ្រោះដោយទឹកជំនន់ ត្រូវប្រុងប្រយ័ត្ន និងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ជៀស​វាងកើតមាននូវគ្រោះថ្នាក់ផ្សេងៗចាប់ពីចុងខែសីហានេះទៅ។

កម្ពុជា​នឹង​មាន​ភ្លៀងធ្លាក់​៧ថ្ងៃ​បន្ថែមទៀត ខណៈ​ខេត្ត​ជាប់ព្រំដែនថៃ​ខ្លះ​កំពុង​ប្រឈម​ការជន់លិច

ក្រសួង​ធនធានទឹក និងឧតុនិយម អំពាវនាវដល់​ប្រជាពលរដ្ឋឱ្យ​ប្រុងប្រយ័ត្នចំពោះបញ្ហា​អាកាស​ធាតុ ដោយថា​កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ខណៈបណ្ដាខេត្តមួយចំនួននៅជាប់ព្រំដែនប្រទេសថៃកំពុងប្រឈមនឹងគ្រោះទឹកជំនន់។

ក្ដារបន្ទះឈើដែលយកចេញពីព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

កិច្ចសហការរវាងជនល្មើសនិងមន្ត្រីមូលដ្ឋានជាហេតុធ្វើឱ្យព្រៃ​ព្រះរការ​ប្រឈមការបាត់បង់

បើទោះបីជាព្រៃព្រះរការ ដែលមានទំហំជិត១០ម៉ឺនហិកតា គ្របដណ្ដប់ទៅលើស្រុកចំនួន៣នៃខេត្តព្រះវិហារ ត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលជាតំបន់អភិរក្សទៅហើយក្ដី ប៉ុន្តែប្រជាសហគមន៍នៅតែរកឃើញថា បទល្មើសបន្តកើតមានឥតស្រាកស្រាន្ត ហើយបទល្មើសទាំងនោះកើតមាន​​ដោយសារមានកិច្ចសហការរវាងមន្ត្រី និងជនល្មើស។

ផ្ទះសម្បែងនិងដំណាំរបស់ពលរដ្ឋនៅស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានអាជ្ញាធរធ្វើការឈូសឆាយ ដោយអះអាងថាពលរដ្ឋទាំងនោះ​រស់​នៅនិងអាស្រ័យ​ផល​លើ​ដី​របស់​ក្រុម​ហ៊ុន «សិលាដាម៉ិច» ដោយខុសច្បាប់។

ពលរដ្ឋ​១៣១​គ្រួសារ​នៅ​ព្រះវិហារ ស្នើ​អាជ្ញាធរ​កាត់ឆ្វៀល​ដី​ពួក​គេ​ចេញ​ពីគម្រោង​របស់​ក្រុមហ៊ុន

ប្រជាពលរដ្ឋចំនួន១៣១គ្រួសារ នៅ​ស្រុក​គូលែន ខេត្ត​ព្រះ​វិហារ ស្នើ​ទៅ​អាជ្ញាធរ​ឱ្យ​កាត់​ឆ្វៀល​ដី​របស់​អ្នក​ភូមិ​ចេញ​ពីគម្រោង​វិនិយោគ​របស់​ក្រុមហ៊ុនឯកជនមួយ ខណៈពួកគេបានចូលអាស្រ័យផលជាង​១០​ឆ្នាំ។

ផ្ទះសម្បែងនិងដំណាំរបស់ពលរដ្ឋនៅស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានអាជ្ញាធរធ្វើការឈូសឆាយ ដោយអះអាងថាពលរដ្ឋទាំងនោះ​រស់​នៅនិងអាស្រ័យ​ផល​លើ​ដី​របស់​ក្រុម​ហ៊ុន «សិលាដាម៉ិច» ដោយខុសច្បាប់។

អាជ្ញាធរ​ខេត្តព្រះវិហារ​រក​ដំណោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ​១៣១គ្រួសារ ក្រោយ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ឯកជន

អាជ្ញាធរខេត្តព្រះវិហារ បានជួបប្រជុំជាមួយប្រជា​ពលរដ្ឋចំនួន​៤នាក់​ តំណាង​ឱ្យ​១៣១គ្រួសារ នៅថ្ងៃចន្ទនេះ ដើម្បី​​ស្វែង​រក​​ដំណោះស្រាយ​ដីធ្លី ក្រោយមានជម្លោះជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនៅទីនោះ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា​ស្តីពីប្លង់គោល​ប្រើប្រាស់​ដីក្នុងក្រុងព្រះវិហារ គម្រោងចំណូល-​ចំណាយថវិកាសម្រាប់គ្រប់គ្រងឆ្នាំ២០២៣ បទល្មើសព្រៃឈើ ធនធានរ៉ែ និងការចុះបញ្ជីទ្រព្យ​សម្បតិរដ្ឋ​ដែល​មាន​ក្នុងបញ្ជីសារពើភណ្ឌ នៅសាលប្រជុំសាលាខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។

អាជ្ញាធរ​ខេត្តព្រះវិហារ​បញ្ជា​ឱ្យ​ទប់ស្កាត់​ការ​ទន្ទ្រាន​យកដី​ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ

អាជ្ញាធរ​ខេត្តព្រះវិហារ បញ្ជាដល់អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ផ្សព្វផ្សាយ​​ដល់ប្រជាពលរដ្ឋ​ និង​ទប់​ស្កាត់​កា​​រ​កាប់​រាន​ទន្ទ្រាន​យក​ដី​ដោយ​ខុស​ច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

គោយន្តដែលសកម្មជនបរិស្ថានអះអាងថាបានដឹកឈើចេញពីតំបន់ព្រៃឡង់ ខេត្តព្រះវិហារ។

សកម្មជន​បរិស្ថាន​ចោទ​ក្រុមហ៊ុន​ឯកជន​មួយ​ថា​ចូល​កាប់ឈើ​ក្នុង​តំបន់​ការពារ​ព្រៃឡង់

បណ្ដាញ​សហគម​ន៍​ព្រៃឡង់នៅខេត្តព្រះវិហារ និងសមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) បានរកឃើញសកម្មភាព​កាប់និង​ដឹក​ជញ្ជូន​ឈើ​ចេញពីតំបន់ការពារព្រៃឡង់ ​ចូល​ទៅ​ក្រុម​ហ៊ុន «ម៉ាឃល ឡូជីស្ទិក (ខេមបូឌា)» ស្ថិត​ក្នុង​ភូមិសា​ស្រ្ដឃុំ​រៀប​រយ ស្រុក​រវៀង ខេត្តព្រះវិហារ ដោយគ្មានការបង្ក្រាប​ពីអាជ្ញាធរពាក់ព័ន្ធ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ