ចរាចរណ៍នៅតាមបណ្ដោយផ្លូវ ស្ពានព្រែកតាមាក់

សង្គមស៊ីវិល​និង​អ្នកជំនាញ​មិនមាន​ជំនឿ​លើ​រដ្ឋាភិបាល​ក្នុង​ការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​បាន ៥០% នៅ​ឆ្នាំ២០៣០

ម​ន្រ្តីសង្គមស៊ីវិល និងអ្នកជំនាញផ្នែកចរាចរណ៍ ​មិនមានជំនឿលើរដ្ឋាភិបាលក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០% នៅឆ្នាំ២០៣០ ដោយសារកម្ពុជាមិនទាន់​បង្កើតច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនៅឡើយ ខណៈគ្រោះថ្នាក់ចរាចរណ៍ជាច្រើន​បង្កឡើងដោយអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

ទិដ្ឋភាពនៅផ្សារធំកំពង់ចាម ខេត្តកំពង់ចាម ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

យុវជន​ក្រុងកំពង់ចាម​ស្នើ​ឱ្យ​អាជ្ញាធរ​ទប់ស្កាត់​រថយន្ត​និង​កង់បី​ប្រើប្រាស់​ចិញ្ចើមផ្លូវ​ធ្វើ​ចំណត

អាជីវករលក់ដូរនៅផ្សារសាមគ្គី ហៅ ផ្សារធំ ខេត្តកំពង់ចាម ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ និ​ង​​​​អ្នក​​គ្រ​ប់​​​​​​​គ្រងផ្សារ ជួយទប់ស្កាត់អ្នកប្រកបមុខរបរបើក​​រថយន្ត​​ឈ្នួល (ឡានតាក់ស៊ី) និង​ម៉ូតូ​កង់​បី ដែល​​ប្រើ​​ប្រា​​ស់​​ចិញ្ចើមផ្លូវធ្វើចំណត បង្កឱ្យមានការកក​​ស្ទះចរាចរណ៍​ចំពោះអ្នក​ដំណើរ​ដែល​ឆ្លង​​កាត់ផ្សា​រ និងប្រជា​​ពល​​រដ្ឋ​​​​​​​ដែលប្រើប្រាស់សេវាក្នុងផ្សារសាមគ្គី។​

មន្ត្រីនគរបាលចរាចរណ៍ ​ប្រចាំនៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ធ្វើការឃាត់និងផាកពិន័យពលរដ្ឋទាំងគ្មានកំហុស ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

មន្ត្រី​ចរាចរណ៍​៤នាក់​ត្រូវបាន​ដក​បញ្ឈរជើង​រយៈពេល​៣ខែ ក្រោយ​ពិន័យ​អ្នកបើកបរ​ដោយគ្មានកំហុស

ស្នងការ​នគរបាលរាជធានីភ្នំពេញ បានដាក់ពិន័យដោយដកបញ្ឈរជើងមន្ត្រីនគរបាលចរាចរណ៍៤នាក់​ ក្រោយពួកគេទាំងនោះទទួលស្គាល់​​ថាបាន​ប្រព្រឹត្តកំហុស ដោយបានឃាត់រថយន្ត និងផាក​​​ពិន័យ​អ្នក​បើកបរដោយមានគ្មានកំហុសកាលពីថ្ងៃទី២១ ខែតុលា កន្លងទៅ។​

រថយន្តដឹកកម្មករ ជួបគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹក ថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចលើផ្លូវលំភូមិច្រកពពូល ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យកម្មករ កម្មការិនី យ៉ាងហោចណាស់ចំនួន ២៧នាក់ រងរបួសធ្ងន់ស្រាល។ (គេហទំព័រ អគ្គស្នងការនគរបាលជាតិ)

លោក ស ខេង ណែនាំ​ជាថ្មី​ឱ្យ​ពង្រឹងការ​អនុវត្ត​ច្បាប់​និង​ដោះស្រាយ​បញ្ហាប្រឈម ខណៈ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅតែខ្ពស់

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បាន​ជំរុញជាថ្មី​ឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរា​ចរណ៍​ផ្លូវ​គោក និងស្ថាប័នពាក់ព័ន្ធ ពង្រឹងការអនុវត្តច្បាប់ និងពិនិត្យឡើងវិញនូវចំណុចអវិជ្ជ​មាន​ទាំងឡាយ ដើម្បីដោះស្រាយបញ្ហាប្រឈម ខណអត្រាគ្រោះ​ថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងរយៈពេល៦ខែ​ដើមឆ្នាំនេះ បានកើនឡើង ​បើ​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

​ប៉ូលិសចរាចរណ៍​ពីរ​នាក់​ឈរ​ចាំ​សម្រួល​ចរាចរណ៍​ដល់​ពលរដ្ឋ​ធ្វើដំណើរ​នៅ​ម្ដុំ​ស្ដា​តអូឡាំពិក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

កម្មវិធី​ដកពិន្ទុ​បណ្ណបើកបរ​និង​បង់ប្រាក់ពិន័យ​ដោយ​ប្រព័ន្ធបច្ចេកវិទ្យា​នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នៅ​ដើម​ខែក្រោយ

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងដាក់ឱ្យដំណើរការសាកល្បងកម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យ ចំពោះអ្នកល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ដោយឧបករណ៍បច្ចេកទេស នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។

ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ស្ថិតក្នុងដំណើរការសាងសង់នៅឡើយ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

ក្រសួង​ហាម​មិនឱ្យ​យានយន្ត​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​ល្បឿនលឿន ក្រោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់

ក្រសួងសាធារណការ និងដឹកជញ្ជូន ​ហាមមិន​ឱ្យ​យាន​យន្តគ្រប់ប្រភេទ​ធ្វើចរាចរ​ណ៍នៅ​​លើ​​ផ្លូវ​​ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែលកំពុងដំណើរការ​សាង​សង់​នោះ​​ទេ ក្រោយពីមាន​ករណី​គ្រោះ​ថ្នាក់ចរា​ចរណ៍​បាន​​កើត​​ឡើង​​ជា​ញឹក​ញាប់​​​​នៅលើផ្លូវនេះ​ កាលពី​ពេលថ្មីៗនេះ។

អ្នកសារព័ត៌មានពលរដ្ឋ​ម្នាក់​រ​ងការគំរាមចាប់ខ្លួន ក្រោយថត​សកម្មភាព​​​ប៉ូលីស​​​ចរាចរណ៍​​​​​​យក​​​លុយ​​​​​​ពីឡានឈ្នួល​ល្មើសច្បាប់

អ្នកសារព័ត៌មានពលរដ្ឋម្នាក់ អះអាងថា មន្ត្រីនគរបាល​​​ស្រុកលើកដែក ខេត្តកណ្តាល បានគំរាម​ចាប់ខ្លួនរូបគាត់​បញ្ជូនទៅតុលាការ បើសិន​គាត់​មិនលុបរូបភាព និងវីដេអូ ដែលថតពី​សកម្មភាព​មន្ត្រី​នគរបាល​ទាំងនោះ យក​​លុយ​ពី​ម្ចាស់​រថយន្ត​ឈ្នួល ជាថ្នូរនឹង​ការ​អនុញ្ញាតឱ្យដឹកលើសចំណុះ។

រដ្ឋាភិបាលថា អ្នកស្លាប់និងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅត្រីមាសទី១ឆ្នាំនេះ កើនឡើងជាង១០ភាគរយ

រដ្ឋាភិបាល ឱ្យដឹងថា និន្នាការ​នៃគ្រោះថ្នាក់ចរាចរណ៍​នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ មានការ​កើន​​ឡើង​គួរឱ្យកត់​សម្គាល់ ក្នុងនោះ​ចំនួនអ្នកស្លាប់​ក៏មាន​​​​កើន​ឡើង ១៤​ភាគរយ ខណៈអ្នករបួសកើនឡើង ១៣ភាគរយ​ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប៉ូលិសចរាចរណ៍ម្នាក់សម្រួលការធ្វើដំណើររបស់ពលរដ្ឋនៅតាមដងផ្លូវមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។

ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​សហការ​គ្នា​អនុវត្ត​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍ ក្រោយ​រកឃើញ​អត្រា​អ្នករងគ្រោះ​នៅតែច្រើន

សង្គមស៊ីវិល និងដៃគូឯកជន​ សហការគ្នាធ្វើយុទ្ធនាការ​​ពង្រីក​ចំណេះដឹង​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ នៅខេត្ត​​កំពង់ធំ និង​កំពត ក្រោយ​រកឃើញថា ខេត្តទាំង​២នេះ​មាន​ចរាចរណ៍មមាញឹក និង​អត្រា​​អ្នករងគ្រោះថ្នាក់ចរាចរណ៍ច្រើន។

ចរាចរណ៍ ភ្ជុំបិណ្ឌ ២០២១

អត្ថបទទស្សនៈ៖ ការកាត់បន្ថយចំណតរថយន្តផ្ដល់អត្ថប្រយោជន៍ដល់ទីក្រុង

នៅចុងឆ្នាំ២០២០ ទីក្រុងភ្នំពេញមានយានជំនិះចំនួន២,៥៣លានគ្រឿង (រាប់តែចំនួនរថយន្ដធនតូចនិងម៉ូតូ) ប្រៀបធៀបទៅនឹងចំនួនប្រជាជនតែ២,១៨លាននាក់ប៉ុណ្ណោះ។ ដោយជាមធ្យម តាមផ្ទះនីមួយៗមានរថយន្ត១គ្រឿង និងទោចក្រយានចំនួន៤គ្រឿង។ សមាមាត្រខាងលើបង្ហាញថា ទីក្រុងភ្នំពេញ គឺជាទីក្រុងដែលពឹងផ្អែកខ្លាំងទៅលើយានជំនិះផ្ទាល់ខ្លួន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ