យន្តហោះកងទ័ពតៃវ៉ាន់សម្ញែងលើអាកាសដោយបង្ហាញទង់ជាតិតៃវ៉ាន់ កាលពីខែតុលា ឆ្នាំ២០២១។

អាមេរិក​ពិចារណា​ក្នុង​ការ​ផលិត​អាវុធ​រួមគ្នា​ជាមួយ​តៃវ៉ាន់

សហរដ្ឋអាមេរិកកំពុងពិចារណាលើផែនការផលិតអាវុធរួមគ្នាជាមួយតៃវ៉ាន់ ដែល​ជាគំនិតផ្ដួចផ្ដើម​មួយមានបំណងពន្លឿនការផ្ទេរអាវុធ ដើម្បីជួយពង្រឹងការការពាររបស់ទីក្រុង​តៃប៉ិ​ ពីប្រទេស​ចិន។

យន្តហោះកងទ័ពតៃវ៉ាន់សម្ញែងលើអាកាសដោយបង្ហាញទង់ជាតិតៃវ៉ាន់ កាលពីខែតុលា ឆ្នាំ២០២១។

តៃវ៉ាន់​ថា សង្គ្រាម​ជាមួយ​ចិន​មិនមែន​ជា​ជម្រើស​ឡើយ

ប្រធានាធិបតីតៃវ៉ាន់​ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) បានឱ្យដឹងនៅថ្ងៃចន្ទនេះថា សង្គ្រាមរវាងតៃវ៉ាន់ និងចិន គឺពិតជាមិនមែនជាជម្រើសឡើយ ខណៈលោកស្រីក៏បានបញ្ជាក់សាជាថ្មីអំពីឆន្ទៈក្នុងការពិភាក្សាជាមួយចិន និងសន្យាពង្រឹងការការពារដែនកោះមួយនេះបន្ថែមទៀតផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នក​ចូលទស្សនាដើរកាត់​ពី​មុខ​រូបលោក​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​អំឡុង​ពេល​ការ​តាំង​ពិព័រណ៍​សមិទ្ធផល​របស់​ប្រទេស​ចិន ​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី៧០ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC) នៅ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​ប៉េកាំង ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

អាមេរិក​ពិចារណា​ដាក់​ទណ្ឌកម្ម​លើ​ចិន ដើម្បី​កំញើញ​ប្រទេស​នេះ​ពី​ការ​ឈ្លានពាន​តៃវ៉ាន់

សហរដ្ឋអាមេរិក បច្ចុប្បន្ន​កំពុង​តែ​ពិចារណា​ជម្រើស​ទាំង​ឡាយ​ក្នុងការដាក់ជាកញ្ចប់ទណ្ឌកម្មប្រឆាំងនឹង​ចិន ដើម្បីរារាំងប្រទេសមួយនេះពីការឈ្លានពានតៃវ៉ាន់បន្ថែមទៀត ស្រប​ពេល​ដែល​កោះតៃវ៉ាន់​ក៏កំពុង​តែ​ស្នើឱ្យសហភាពអឺរ៉ុបចាត់វិធានការដូចគ្នានេះ​លើចិន​ផង​ដែរ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីឆ្នាំ២០១៩។

វិមាន​ក្រឹមឡាំង៖ លោក ពូទីន និង​លោក ស៊ី ជីនពីង នឹង​ពិភាក្សា​គ្នា​អំពី​បញ្ហា​នៅ​អ៊ុយក្រែន និងតៃវ៉ាន់

ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន និងប្រធានាធិប​តីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ នឹងជួបពិភាក្សាគ្នាលើប្រធានបទមួយចំនួន ដែលរួមមានបញ្ហានៅអ៊ុយក្រែន និងតៃវ៉ាន់ផងដែរ នៅក្នុងកិច្ចប្រជុំមួយដែលធ្វើឡើងក្នុងប្រទេសអ៊ូសបេគីស្ថាន (Uzbekistan)។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីឆ្នាំ២០១៩។

លោក ស៊ី ជីនពីង នឹង​ធ្វើដំណើរ​ទៅ​ជួប​លោក ពូទីន ក្រោយ​ខកខាន​ចាកចេញ​ពី​ប្រទេស​ជាង២ឆ្នាំ

ប្រធានាធិប​តីចិន លោក ស៊ី ជីនពីង នឹងចាកចេញពីប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍​ទៅកាន់តំបន់អាស៊ីកណ្ដាល ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ខណៈនេះជាដំណើរទៅក្រៅប្រទេសរបស់លោកជាលើកដំបូង ក្រោយខកខានអស់រយៈពេលជាង២ឆ្នាំ ដោយសារតែករណីឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ជួបជាមួយតំណាងសហរដ្ឋអាមេរិក លោកស្រី Stephanie Murphy (D-FL) និងសមាជិកដទៃទៀតនៃគណៈប្រតិភូសហរដ្ឋអាមេរិក នៅការិយាល័យប្រធានាធិបតី នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។

គណៈ​ប្រតិភូ​បារាំង​និង​អាមេរិក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​តៃវ៉ាន់ ខណៈ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ជាមួយ​ចិន

គណៈប្រតិភូនៃសមាជិកសភាបារាំង និងអាមេរិក កំពុងធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ចំពេលមានភាពតានតឹងផ្នែកយោធាកាន់តែខ្លាំងឡើងរវាងចិន និងរដ្ឋាភិបាលនៅទីក្រុងតៃប៉ិ។

សៀវភៅកុមារត្រូវបានថតក្នុងអំឡុងសន្និសីទសារព័ត៌មាន បន្ទាប់ពីមនុស្សប្រាំនាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យថាបានគប់គិតគ្នាក្នុងការបោះពុម្ពផ្សាយ "សម្ភារបំបះបំបោរ" ដោយមានចេតនាញុះញង់ឱ្យមានការស្អប់ខ្ពើមជាសាធារណៈ នៅទីក្រុងហុងកុង ប្រទេសចិន ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។

តុលាការ​ហុងកុង​រកឃើញ​ពិរុទ្ធភាព​លើ​អ្នកបោះពុម្ព​សៀវភៅ​៥នាក់​ពី​បទបំបះបំបោរ

អ្នកបោះពុម្ពសៀវភៅចំនួន៥​នាក់ត្រូវបានតុលាការទីក្រុងហុងកុង​រកឃើញថា មានពិរុទ្ធភាពពីបទ​បំ​បះបំបោរ ​ទាក់ទងនឹងការផលិតសៀវភៅសម្រាប់​កុមារ​ ​ដែល​បង្ហាញរៀបរាប់​អ្នក​គាំទ្រ​​លទ្ធិប្រជាធិបតេយ្យ​​ក្នុង​ទីក្រុង​ថាជា​ចៀម​ការ​ពារ​ភូមិ​របស់​ពួកគេ​ពីហ្វូង​សត្វ​ចចក។

រូបថតឯកសារ៖ លោក Chiu Tai-san អនុប្រធានក្រុមប្រឹក្សាកិច្ចការដីគោកដែលបង្កើតគោលនយោបាយរបស់តៃវ៉ាន់ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីផ្តល់ប្រតិកម្មជាផ្លូវការរបស់តៃវ៉ាន់ចំពោះសេចក្តីព្រាងច្បាប់ប្រឆាំងអបគមន៍របស់ចិន នៅទីក្រុងតៃប៉ិ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០០៥។

គណៈ​ប្រតិភូ​សមាជិក​សភា​អាមេរិក​បំពេញ​ទស្សនកិច្ច​នៅ​កោះតៃវ៉ាន់

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២​នេះ បានឱ្យដឹងថា គណៈប្រតិភូសមាជិកសភាអាមេរិកមួយក្រុមបានទៅដល់កោះតៃវ៉ាន់ កាលពីថ្ងៃពុធម្សិលមិញនេះ។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី 蔡英文 អំឡុងពេលចុះពិនិត្យសមយុទ្ធយោធាដែនអាកាស នាចុងខែកក្កដា ឆ្នាំ២០២២។

តៃវ៉ាន់​ប្ដេជ្ញា​វាយតបវិញ ប្រសិន​បើ​កងកម្លាំង​ចិន​ឈ្លានពាន​ចូល​ក្នុង​ទឹកដីខ្លួន

តៃវ៉ាន់បានឱ្យដឹងនៅថ្ងៃពុធនេះថា ខ្លួននឹងអនុវត្តសិទ្ធិ​របស់​ខ្លួន​ក្នុង​ការការពារ និងវាយប្រហារតបត​វិញ ប្រសិន​បើកងកម្លាំងប្រដាប់អាវុធចិនឈ្លានពានចូល​ទៅក្នុងទឹកដីរបស់ខ្លួន។

ចិន​ថា​ខ្លួន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​នាវា​ចម្បាំង​អាមេរិក​ដែល​បើក​ឆ្លងកាត់​ច្រកសមុទ្រ​តៃវ៉ាន់

នាវា​ចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក ២គ្រឿង នៅថ្ងៃអាទិត្យម្សិលមិញ ត្រូវបានសង្កេតឃើញថាបាន​ធ្វើដំណើរឆ្លងកាត់ដែនទឹកអន្តរជាតិ ដែល​ស្ថិតក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ខណៈសកម្មភាពនេះត្រូវ​បាន​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដោយយោ​ធារ​បស់​ប្រទេស​ចិន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ